Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំពួក, ឃុំមុខប៉ែន, ឃុំសសរស្តម្ភ, ឃុំល្វា, ឃុំខ្នាត និង ឃុំសំរោងយា នៃស្រុកពួក ជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ ៖

    September 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕

    September 22, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា យោងតាមការជូនដំណឹងរបស់អាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេត បានកំពុងហក់ឡើងលឿនគួរឱ្យព្រួយបារម្ភ ដោយកម្ពស់ទឹកហក់ឡើងខ្ពស់ដូចនេះ បណ្តាលមកពីឥទ្ធិពលកម្ពស់ទឹកហក់ឡើងខ្ពស់នៅតំបន់ខៅយ៉ៃ នៃខេត្តនគររាជសីម៉ា ប្រទេសថៃ។ លក្ខណៈបែបនេះ នឹងបង្កឱ្យផ្នែកខ្លះក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងទទួលរងឥទ្ធិពលទឹកជំនន់ពីព្រះរាជាណាចក្រថៃឡង់ដ៏ ក្នុងកម្រិតធ្ងន់ធ្ងរផងដែរ។ ស្ថិតក្នុងស្ថានភាពដែលភូមិសាស្ដ្រក្រុងប៉ោយប៉ែត អាចនឹងទទួលរងនូវការគំរាមកំហែងពីទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃតាមអូរព្រំដែនកម្ពុជា-ថៃ ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បាននឹងកំពុងបន្តចាត់វិធានការនានា ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា

    September 22, 2021
  • កូវីដ-១៩

    នៅថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 637នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 469នាក់ និងមានអ្នកបាត់បង់ជីវិត 14នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 105,981នាក់, ករណីជាសះស្បើយសរុប 98,655នាក់ និងស្លាប់សរុប 2,154នាក់៕

    September 22, 2021
  • បច្ចេកវិទ្យា

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បន្ទាប់ពីប្រទេសចិនបានចេញបទបញ្ជា ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍មក ក្រុមហ៊ុន ByteDance បានដាក់ចេញលក្ខខណ្ឌ ដើម្បីកំណត់ការប្រើប្រាស់ទាក់ទងទៅនឹងកម្មវិធី Douyin ដែលជាកម្មវិធីស្រដៀងគ្នាទៅនឹងកម្មវិធី TikTok។ នៅក្នុងការកំណត់ថ្មីនេះ អ្នកប្រើប្រាស់ណាដែលបានបញ្ជាក់ថា ពួកគេមានអាយុក្រោម ១៤ឆ្នាំ កម្មវិធីនឹងដាក់ការកំណត់មិនឱ្យពួកគេប្រើកម្មវិធីលើសពី ៤០នាទីក្នុងមួយថ្ងៃ។ ជាងនេះទៅទៀត កុមារនឹងមិនអាចប្រើកម្មវិធីចាប់ផ្ដើមពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក។ ការកំណត់ថ្មីនេះគឺ សម្រាប់តែអ្នកប្រើប្រាស់ណាដែលបានផ្ដល់ឈ្មោះ និងថ្ងៃខែឆ្នាំកំណើតពិតប្រាកដ ដូច្នេះក្រុមហ៊ុនបានស្នើសុំឱ្យអាណាព្យាបាលធ្វើការចុះឈ្មោះកូនរបស់ពួកគេឱ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា ការពីចុងខែសីហាកន្លងទៅ អាជ្ញាធរចិនបានចេញបទបញ្ជា ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី

    September 22, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបន្តបិទខ្ទប់ និងកំណត់ជា “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង , ឃុំ​កៀនសង្កែ និង ឃុំដានរុន ក្នុងស្រុកសូទ្រនិគម ដែលជាទីតាំងមានការឆ្លងរាលដាលជំងឺ​កូវីដ-​១៩ ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លង​រាល​ដាល​នៃជំងឺកូវីដ-១៩។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ៖

    September 22, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចបិទបន្តផ្សារដំដែក ស្ថិតនៅក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ដែលជាទីតាំងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន ក្នុងរយៈពេល ២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ។ ដោយរដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារដំដែកនេះ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការចេញសេចក្ដីសម្រេចជាថ្មី។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ ៕

    September 22, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានភាពធាតុអាកាស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តទទួលរងនូវឥទ្ធិពល នៃជ្រលសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ធ្វើឲ្យមានភ្លៀងជាបន្តបន្ទាប់ក្នុងកម្រិតពីតិចទៅមធ្យម។ រដ្ឋបាលខេត្តកំពង់ចាម សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន និងបងប្អូនម្ចាស់រថយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ឲ្យបានជ្រាប់ថា៖ ភូមិសាស្ត្រក្នុងខេត្តកំពង់ចាមមួយចំនួនរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ធ្វើឲ្យជន់លិចផ្លូវខេត្ត និងផ្លូវជាតិមួយចំនួន ធ្វើឲ្យខូចផ្លូវ និងអាចបង្កឲ្យមានគ្រោះថ្នាក់ ក្នុងការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេង៧នេះ។ ដើម្បីធានាបាននូវសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងទប់ស្កាត់ការរងខូចខាត់ផ្លូវ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបិទកំណាត់ផ្លូវលេខ ៧នៅត្រង់ចំនុចបង្គោលលេខ៨៩

    September 22, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកអាជីវករ ផ្សារក្រមួន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta បានទៅទិញម្ហូបនៅទីតាំងខាងលើ។ លទ្ធផលតេស្តរហ័ស រកឃើញវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ ក្នុងចំណោម ១៤២នាក់ (អ្នកវិជ្ជមានជាអាជីវករលក់សាច់ជ្រូកក្នុងផ្សារ)។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង

    September 22, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកទទួលបានព័ត៌មានថា មានអាជីវករនៅក្នុងផ្សារបន្ទាយស្រីចំនួនពីរនាក់ជាប្តីប្រពន្ធ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ក្រោយពេលទៅពិនិត្យជំងឺនៅក្នុងគ្លីនីកឯកជនមួយនៅក្នុងក្រុងសៀមរាបរួចមក ក្រុមការងារស្រាវជ្រាវរបស់ស្រុកបន្ទាយស្រីបានកំណត់មុខសញ្ញាដែលបានប៉ះពាល់ផ្ទាល់នឹងអ្នកទាំងពីរនេះភ្លាមៗ និងបានសម្រេចធ្វើតេស្តយកសំណាកលើអាជីវករទាំងអស់ជាង ២០០នាក់នៅក្នុងផ្សារបន្ទាយស្រីទាំងមូល កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ព្រឹកមិញនេះ ដែលជាលទ្ធផលត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩សរុបចំនួនជាង ២០នាក់។ លោក ឃឹម ហ្វីណង់ បានឲ្យដឹងទៀតថា ដោយបានការឯកភាពអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី បានសម្រេចបិទផ្សារបន្ទាយស្រីភ្លាមៗ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍

    September 21, 2021