- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការចំណតផែកុងតឺន័រមួយទៀត ដែលមានទីតាំងនៅភូមិកណ្តាល លើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្តបន្ទាប់ ខណៈសមត្ថភាពកំពង់ផែTS3នៅភ្នំពេញមិនអាចគាំទ្រនូវកំណើននេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មកដល់ពេលនេះ ចំណតផែកុងតឺន័រ LM១៧ ដែលមានទីតាំងនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
September 20, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះមានការលើកយកប្រធានបទស្តីពីការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋនៅក្នុងស្រុកបន្ទាយស្រី ពីសំណាក់បណ្តារសារពត៌មានក្នុងស្រុកមួយចំនួន ភាគច្រើនក្រោមចំណងជើងថា”រាជរដ្ឋាភិបាលកាត់ដីគម្របព្រៃឈើជិត២០០ហិកតា នៅស្រុកបន្ទាយស្រីឱ្យទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា”។ ការប្រើប្រាស់ចំណងជើងបែបនេះអាចបណ្តាលឱ្យសាធារណៈជនមានការភ័ន្តច្រលំ និងបកស្រាយខុស ដូច្នេះហើយទើបខ្ញុំសុំយកឱកាសនេះស្រាយបំភ្លឺឱ្យបានច្បាស់លាស់បន្តិច។ ការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋឱ្យទៅជាដីឯកជនរបស់រដ្ឋ ហើយធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋណាមួយ មិនមែនជាការយកដីដែលនៅមានព្រៃឈើ ឬយកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋនៅឡើយទៅកាត់ឆ្វៀលជូនអ្នកស្នើសុំនោះទេ។ គោលនយោបាយលើបញ្ហាដីធ្លីរបស់រាជរដ្ឋាភិបាលតែងធ្វើការកាត់ឆ្វៀលដីរដ្ឋដែលលែងមានព្រៃឈើ និងត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយ ដើម្បីផ្តល់កម្មសិទ្ធិរឹងម៊ាំជូនពួកគាត់អាចយកទៅចាត់ចែងបានពេញលេញ ដូចដែលធ្លាប់បានឃើញកាលពីបទបញ្ជាលេខ០១ និងការលើកឡើងសារជាថ្មីម្តងទៀតរបស់សម្តេចនាយករដ្ឋមន្ត្រី នៅក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីថ្ងៃទី ៣ កក្កដា ២០២០ផងដែរ។ ដីទាំងនេះសុទ្ធសឹងតែជាដីដែលត្រូវបានបងប្អូនប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្តែងអស់រយៈកាលដប់ម្ភៃឆ្នាំរួចមកហើយ ដោយមានអាជ្ញាធរមូលដ្ឋានបានដឹងលឺ ហើយក៏មិនមែនជាដីព្រៃដែលត្រូវការពារអភិរក្ស ដីទំនេរដែលរដ្ឋអាចដាំដើមឈើឡើងវិញ ឬដីដែលរដ្ឋអាចយកមកគ្រប់គ្រងឡើងវិញនោះដែរ។ ការធ្វើអនុបយោគលើដីរដ្ឋទាំងនេះគ្រាន់តែបន្ថែមភាពស្របច្បាប់ទៅលើអ្វីដែលពួកគាត់បានកាន់កាប់ច្រើនឆ្នាំរួចហើយតែប៉ុណ្ណោះ
September 20, 2021 - កូវីដ-១៩
នៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 622នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 473នាក់ និងមានអ្នកបាត់បង់ជីវិត 14នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 104,716នាក់, ករណីជាសះស្បើយសរុប 97,700នាក់ និងស្លាប់សរុប 2,123នាក់៕
September 20, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរ កម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត និងតាមដងស្ទឹងមង្គលបូរី សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈស្ថានភាពទឹកចេះតែហក់ឡើង ដោយសារតែទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ។ លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីនៅ ព្រឹកថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានជម្រាបជូនដល់បងប្អូន រស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី សូមធ្វើការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសញ្ញាគ្រោះ ថ្នាក់នឹងមកដល់ បើភ្លៀងនៅតែបន្តធ្លាក់
September 20, 2021 - ព័ត៌មានជាតិ
កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់មានឈ្មោះពិត មាស ចាន់ប៊ុណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មានជំនាញបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ account fake ជាច្រើន ដេីម្បីធ្វើសកម្មភាពបោកប្រាស់នារីៗ និងស្រ្ដីមួយចំនួនឱ្យលង់ជឿជាក់ ព្រមធ្វេីតាមលក្ខខណ្ឌមួយចំនួន(👳) ចុងក្រោយក្លាយជាចំណាប់ខ្មាំងរបស់ជនសង្ស័យនេះ។ ករណីនេះដោយបានកិច្ចសហការពីជនរងគ្រោះជាច្រើន និងបានការដឹកនាំចង្អុលការណ៍ណែនាំដ៏ខ្ពង់ខ្ពាស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពី អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តកំពង់ស្ពឺ បានបន្ដស្រាវជ្រាវនិងសហការជាមួយនគរបាលខេត្ដបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យបាននៅគោលដៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ
September 20, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដោយឃើញថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់គោរពតាមច្បាប់ ក្នុងតំបន់ក្រហម នៅភូមិសាស្ត្រ សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ និងភូមិតាវៀន សង្កាត់សាលាកំរើក ភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ អាជ្ញាធរខេត្តសៀមរាប បានចាប់ផ្តើម ប្រើប្រាស់វិធានការក្តៅ ដោយធ្វើការឃាត់ទុកនូវមធ្យោបាយធ្វើដំណើរ ជាច្រើនគ្រឿង ដែលល្មើសទៅ នឹងបម្រាមយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលក្រុងសៀមរាបជាបណ្តោះអាសន្នសិន។ ការចាប់ផ្តើមប្រើវិធានការក្តៅនេះ ដោយសាររដ្ឋបាលខេត្តមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នៅតំបន់ក្រហម នៅក្នុងក្រុងសៀមរាបនេះ ដោយមូលហេតុថា បងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់បានសហការ មិនអនុវត្តន៍តាមការ
September 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៩:៥០ នាទីយប់ ថៃ្ងអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងសិ្ថតនៅបណោ្តយផ្លូវរត់ភើ្លងផ្ទះលេខ ក្រុមទី៣១ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ – ម្ចាស់ទីតាំងឈ្មោះ: ហេង លីគន្ធ ភេទ ស្រី អាយុ ៣៥ ឆាំ្ន
September 20, 2021 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជាតំបន់ក្រហម នៅក្នុងភូមិសាស្ត្រភូមិកំពង់ និង ភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ដែលជាតំបន់មានការរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីម៉ោង០១រសៀល ថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ៖
September 19, 2021 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឱ្យបានជ្រាបច្បាស់ថា ករណីដែលមានសារព័ត៌មានជាច្រេីនបានផ្សព្វផ្សាយរូបភាពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ជាប់នៅលេីដំបូលរថយន្តម៉ាក Prius នោះមិនមែនជាការចេញឃាត់ ឬក៏អនុវត្តច្បាប់ចរាចរណ៍នោះទេ គឺជាសកម្មភាពដែលមន្ត្រីរូបនោះកំពុងតែជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ : ០០នាទី មានរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7987 បើកបរដោយឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ នៅពេលមកដល់ម្តុំបឹងកក់ស្របពេលដែលសមត្ថកិច្ចកំពុងតែជួយសម្រួលការកកស្ទះនៅគោលដៅនោះ មន្ត្រីរូបនោះបានលេីកដៃជាសញ្ញាបញ្ជាឱ្យរថយន្តនៅម្ខាងផ្លូវឈប់ ដោយមូលហេតុបញ្ហាសុខភាពអ្នកបេីកបររថយន្ត Prius
September 19, 2021 - កូវីដ-១៩
នៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 612នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 460នាក់ និងមានអ្នកបាត់បង់ជីវិត 13នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 104,094នាក់, ករណីជាសះស្បើយសរុប 97,227នាក់ និងស្លាប់សរុប 2,109នាក់៕
September 19, 2021









