- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចកំណត់ជាតំបន់ក្រហម នៅក្នុងភូមិសាស្ត្រភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីម៉ោង២៣:៥៩នាទី នា ថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ គោលបំណង គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ ។
September 19, 2021 - ព័ត៌មានជាតិ
ខេត្តកែប៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាល ខេត្តកែប បានឲ្យដឹងថា ក្រុមក្មេងទំនើងប្រុសស្រីចំនួន២៣នាក់ ជិះម៉ូតូ៩គ្រឿង មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប្រចាំការតំបន់ឆ្នេរ ចាប់ឃាត់ខ្លួនក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប។ ក្រុមក្មេងទំនើងទាំងនោះកំពុងប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការសុខាភិបាល និងបានដុតផាវផ្ទុះលាន់លឺបង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប។ ក្រោយឃាត់ខ្លួន យើងបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឍប់ការប្រមូលផ្តុំគ្នាផឹកសុីតទៅទៀត នឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះ៕
September 19, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចបិទផ្សាររលួស ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ត្រូវបិទផ្សាររលួស ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា
September 18, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ ស្ដីពីការពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជប់ខ្ជួន។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរ រីឯការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏មានវឌ្ឍនភាពគួរជាទីមោទនៈ។ ប៉ុន្តែ ទោះបីជាបងប្អូនប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏មិនត្រូវភ្លេចខ្លួនក្នុងការបន្តការពារការចម្លងវីរុសកូវីដ-១៩នោះឡើយ។ ក្នុងពេលថ្មីៗនេះ មានការហក់ឡើងវិញនៅការចម្លងកូវីដ-១៩ នៅតាមខេត្តមួយចំនួន ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ជំរុញបន្ថែមទៀត នូវការបន្តធ្វើយុទ្ធនាការអប់រំសុខភាពក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ដោយប្រើប្រាស់ខ្លឹមសារ
September 18, 2021 - ព័ត៌មានជាតិរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើការឆ្លើយតបករណីមន្ត្រីចុះហាមឃាត់ពលរដ្ឋមិនឱ្យសម្លា-ប់សត្វពពែយកសាច់ទទួលទាន
កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវិដេអូ និងសារមួយឃ្លាបង្ហាញពីប្រតិកម្មរបស់សម្តេច ចំពោះមន្ត្រីប៉ុន្មានរូបដែលបានចុះចាប់សាច់ពពែរបស់ប្រជាពលរដ្ឋហើយថាវាជារឿងខុសច្បាប់។ សម្តេចតេជោ បានថ្លែងនៅក្នុងសារមួយឃ្លាដោយសួរចំៗទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាអភិបាលខេត្ត ថាតើបានដឹងរឿងនេះដែររឺទេ ហើយត្រូវស្រាវជ្រាវរឿងនេះ មកបំភ្លឺអោយសម្តេចបានដឹងវិញ ក៏ដូចជាអោយប្រជាពលរដ្ឋបានដឹងទូទៅផងដែរ។ ក្នុងសារមួយឃ្លានោះសម្តេចតេជោ បានថ្លែងថា៖ “តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ”។ ភ្លាមៗនោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
September 18, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 648នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 492នាក់ និងមានអ្នកបាត់បង់ជីវិត 7នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 103,482នាក់, ករណីជាសះស្បើយសរុប 96,767នាក់ និងស្លាប់សរុប 2,096នាក់៕
September 18, 2021 - សិល្បៈ
កាលពីពេលថ្មីៗនេះអ្នកនាង សុគន្ធធារី បានបង្ហោះសារមួយឃ្លាជុំវិញករណីអាជី បានធ្វើការសុំទោសរូបគាត់ជាសាធារណៈ ដោយនាងបាននិយាយជ្រុលប៉ះពាល់ដល់កិត្តិយសភរិយាតារាចម្រៀងល្បីឈ្មោះរូបនេះ។ អាជី បានបង្ហោះវិដេអូដោយនាងបញ្ជាក់ថា នាងមានការយល់ច្រឡំដោយមិនបានដឹងរឿងច្បាស់គ្រាន់តែឃើញព័ត៌មានមួយចំនួនបានចុះផ្សាយថា ភរិយាលោក កែវ វាសនា បានបង្ហោះសារដៀមដាមដល់រូបនាង តែជាក់ស្តែងអ្នកនាង សុគន្ធធារី មិនបានធ្វើដូចការចោទរបស់អ្នកសារព័ត៌មាននោះទេ។ អ្នកនាង សុគន្ធធារី ដែលគេស្គាល់ថាជាភរិយាតារាចម្រៀង កែវ វាសនា បានរៀបរាប់នៅលើ Facebook នាងថា៖ “បើដឹងខុសហើយចេះកែចេះសុំទោសល្អហើយ ស្គាល់មនុស្សដូចបងអោយច្បាស់ណា បងមិនចូលចិត្តចេះដឹងរឿងគេទេ ហើយបងក៍មិនចូលចិត្តយកការឈ្លោះគ្នាមកឡាយធ្វើទីផ្សាដែរ បងរកសុីដោយសេចក្តីថ្លៃថ្នូរបស់បង Lim Sokuntheary”៕
September 18, 2021 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវិដេអូ និងសារមួយឃ្លាបង្ហាញពីប្រតិកម្មរបស់សម្តេច ចំពោះមន្ត្រីប៉ុន្មានរូបដែលបានចុះចាប់សាច់ពពែរបស់ប្រជាពលរដ្ឋហើយថាវាជារឿងខុសច្បាប់។ សម្តេចតេជោ បានថ្លែងនៅក្នុងសារមួយឃ្លាដោយសួរចំៗទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាអភិបាលខេត្ត ថាតើបានដឹងរឿងនេះដែររឺទេ ហើយត្រូវស្រាវជ្រាវរឿងនេះ មកបំភ្លឺអោយសម្តេចបានដឹងវិញ ក៏ដូចជាអោយប្រជាពលរដ្ឋបានដឹងទូទៅផងដែរ។ ក្នុងសារមួយឃ្លានោះសម្តេចតេជោ បានថ្លែងថា៖ “តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ៕”
September 18, 2021 - សិល្បៈ
លោក អ៊ុន សិទ្ធា ដែលជាតារាសម្ដែងប្រុសដ៏ល្បីឈ្មោះរាងសង្ហារសម្បូរសាច់ដុំធំៗនោះ កាលពីពេលថ្មីៗនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជាការដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលចិត្តដើរព្រៃឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែរូបបានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារតែការដើរលេងព្រៃនេះ។ លោក អ៊ុន សិទ្ធា បានឲ្យដឹងថា “នឹកម៉ែណាស់ ជាសារមួយសំរាប់បងប្អូនដែលចូលចិត្តដំណេីរកំសាន្តតាមតំបន់ព្រៃភ្នំ ទឹកជ្រោះ ។ល។ សូមប្រុងប្រយ័ត្នការពារខ្លួន(មូសខ្លា)ពេលនេះខ្ញុំមានជំងឺគ្រុនឈាមផង គ្រុនចាញ់ផង នឹងរលាកក្រពះពោះវៀនទៀត ទេីបតែបានធូរ៦០%ទេ ។ ដូច្នេះដូចបានសរសេរខាងលេីសូមប្រុងប្រយ័ត្នផង នេះដោយសារការធ្វេសប្រហែសរបស់ខ្ញុំ ទេីបមានជំងឺបែបនេះ ពេលញាក់ម្តងៗឃេីញអស់ហេីយម៉ែឪ 😥 សូមថែរក្សាសុខភាពទាំងអស់គ្នា❤️️🙏❤️️”៕
September 18, 2021 - ព័ត៌មានជាតិ
(កំពង់ធំ)៖ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំអនុញ្ញាតឲ្យសាលារៀនចំនួន២៩០ សាលាក្នុងខេត្តដែលមានហានីភ័យទាបបើកដំណើរការនៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ ។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំជាមួយនឹងអាជ្ញាធរក្រុងស្រុកនិងអង្គភាពពាក់ព័ន្ធដើម្បីរកដំណោះស្រាយក្នុងការបើកសាលារៀនឡើងវិញនៅរសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១។ ជាមួយគ្នានេះឯកឧត្តមបានបន្តថាដើម្បីបើកដំណើរការសាលារៀនឡើងវិញបានអាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលហើយលោកនាយក នាយិកាសាលា ដែលជាអ្នកគ្រប់គ្រងសាលារៀននីមួយៗត្រូវសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើអនាម័យបន្ទប់រៀនមុនពេលចាប់ផ្តើមអនុញ្ញាតឲ្យសិស្សចូលសិក្សាឡើងវិញ និងបានត្រៀមខ្លួនរួចជាស្រេចនូវកន្លែងលាងសម្អាតដៃ ទឹកអាល់កុល ម៉ាស ម៉ាស៊ីនវាស់កំដៅជាដើមដែលសម្ភារទាំងអស់នេះបានមកពីការចំណាយរបស់សាលាផង ពីសហគមន៍ផង និងសិស្សផងហើយទន្ទឹមគ្នានេះសាលារៀនត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារនិងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។ ជាមួយគ្នានេះមាតាបិតាអាណាព្យាបាលសិស្សទាំងអស់មេត្តាចូលរួមផ្គត់ផ្គង់កូនៗរបស់ខ្លួនដោយមានម៉ាស ម្ហូបអាហារ ទឹកស្អាត ព្រោះថាក្រសួងអប់រំមិនអនុញ្ញាតលក់ចំណីអាហារក្នុងសាលារៀនឡើយ។
September 18, 2021









