- Khmernote Media
- ព័ត៌មានជាតិ
រដ្ឋបាលស្រុកបវេល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីការពិនិត្យសំណាកលើកទី២ របស់ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទដែលតា (Delta) ចំនួន១០នាក់ ស្រី០៨នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ ១. ហាច ហូយ ភេទស្រី អាយុ២៨ឆ្នាំ ២. ឆៃយ៉ា ឈៀងម៉ៃ ភេទស្រី អាយុ៣១ខែ ៣. វ៉ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ៤. មឿង សាខន
September 17, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ជាមួយនឹងការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត នឹងត្រូវមកទទួលវ៉ាក់សាំងបើកយុទ្ធនាការនេះផងដែរ។ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ
September 17, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ពាក់ពី ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានឲ្យដឹងថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។ ឯកឧត្តមបញ្ជាក់ឲ្យដឹងទៀតថា ខ្ញុំបាទសូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។ សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់អោយផុតពី គ្រាដ៏លំបាកនេះជាមួយគ្នា សូមអរគុណ។
September 17, 2021 - ព័ត៌មានជាតិ
កំពង់ធំ ៖ លោកតាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ថ្លែងថាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា តាមសាលារៀនគោលដៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ដើម្បីត្រៀមរៀបចំបើកដំណើរការរៀនជាបណ្ដុំជំហានទី១ ឡើងវិញ នៅថ្ងៃទី២០ ខែកញ្ញា តម្រូវមួយថ្នាក់សិស្សានុសិស្សមានតែ១៥នាក់ប៉ុណ្ណោះ ។ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបានបន្តថា លោកនាយក លោកគ្រូ អ្នកគ្រូ ឱ្យយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើការថែទាំសុខភាពអនាម័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដោយឱ្យពួកគាត់ពាក់ម៉ាស់ រក្សាគម្លាត លាងដៃនឹងសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ព្រមទាំងចែកវេនរៀនឱ្យបានត្រឹមត្រូវតាមការណែនាំដើម្បីរក្សាគម្លាត
September 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលផុសនៅលើបណ្តាញសង្គម Tik Tok ជេរប្រមាថមើលងាយមកលើសមត្ថកិច្ច ត្រូវបានកោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ បន្ទាប់ពីបានឃើញវីដេអូដែលបានចុះផ្សាយក្នុងបណ្តាញសង្គម TikTok ដោយម្ចាស់អាខោនឈ្មោះ មៀច សុផាត់ ដែលមានខ្លឹមសារជេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ ការបង្ហោះព័ត៌មានមិនពិតមានលក្ខណៈ មើលងាយមកលើសមត្ថកិច្ចនេះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំមកលើបងៗសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់។ បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ
September 16, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តសៀមរាប បានសេចក្ដីជូនដំណឹង ស្ដីពីបងប្អូនប្រជាពលរដ្ឋចំនួន ១៦នាក់ ដែលមិនបានបំពេញកាតព្វកិច្ច សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ដោយរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ស្ថានការណ៍បច្ចុប្បន្ននេះ ការឆ្លងរាលដាលជំងឺកូវីដ-១៩ បាននឹងកំពុងឆ្លងចូលសហគមន៍ក្នុងខេត្តសៀមរាប មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះដែរ រដ្ឋបាលខេត្ត បានដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ចំពោះការកំណត់តំបន់លឿនទុំក្នុងភូមិសាស្ត្រក្រុងសៀមរាប ចាប់ពីថ្ងៃ១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានចាត់មន្ត្រីសុខាភិបាលចុះយកសំណាកនៅតាមផ្សារនានាក្នុងក្រុងសៀមរាប និងតំបន់ប្រជុំជនមួយចំនួន។ ជាមួយគ្នានេះ នៅទីតាំងយកសំណាកផ្សារសាមគ្គី មានបងប្អូនចំនួន ១៦នាក់ បានបំពេញព័ត៌មានដើម្បីយកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាក
September 16, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,០០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,៩០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៥០០រៀលក្នុងមួយលីត្រ ៕
September 16, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដែលមានអាជ្ញាបណ្ណទាំងអស់ ដើម្បីឲ្យចូលរួមដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ១០០.០០០.០០០ដុល្លារអាមេរិក សម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះ។ ចំពោះកាលបរិច្ឆេទ និងទំហំទឹកប្រាក់ដេញថ្លៃជាក់ស្តែង នឹងជូនដំណឹងនាពេលក្រោយទៀត៕
September 16, 2021 - សិល្បៈ
បទចម្រៀងមួយបទចំណងជើងថា “យល់សប្ដិ យល់សូង” ដែលច្រៀងដោយកញ្ញា ឡូរ៉ា ម៉ម និងប្រគំតន្ត្រីរួមជាមួយលោក វណ្ណ ថាន លាយបញ្ចូលជាមួយឧបករណ៍តន្ត្រីបុរាណខ្មែរ ធ្វើអោយអ្នកស្តាប់និងទស្សនាលាន់មាត់សរសើរគ្រប់គ្នានៅលើបណ្តាញសង្គម Youtube ដែលបទចម្រៀងនេះត្រូវបានដាក់បង្ហាញនៅ មហោស្រពពិព័រណ៍តន្ត្រីអាស៊ានឆ្នាំ ២០២១ កាលពីពេលកន្លងទៅ ដែលវា គឺជាឆ្នាំទី១ ដែលសិល្បករក្រុម បារមី ត្រូវបានអញ្ចើញឲ្យចូលរួមសម្ដែង ក៏ដូចជាបានតំណាងឲ្យប្រទេសកម្ពុជានៅក្នុងកម្មពិធីប្រគំតន្រ្ដី ASEAN Music Showcase Festival (AMS) ឆ្នាំ ២០២១ នេះ។ កម្មវិធី ASEAN Music Showcase
September 16, 2021 - សិល្បៈ
លោក អ៉ឹម ជីវ៉ា ដែលជាតារាសម្តែងល្បីឈ្មោះមួយរូបហើយគេក៏ស្គាល់ថាលោកជាម្ចាស់ទំព័រ Facebook សិល្បៈករកម្ពុជា តែងចុះទៅធ្វើបទសម្ភាសន៍នានាជាមួយសិល្បៈករ សិល្បៈការនី និងអ្នកលេងបណ្តាញសង្គមផ្សេងៗដែលមានភាពល្បីឈ្មោះ រហូតមួយរយៈចុងក្រោយនេះរូបលោកក៏ទទួលបានការរិះគន់មិនតិចដែរថាលោកធ្វើបទសម្ភាសន៍មួយចំនួនហាក់មិនមានប្រយោជន៍ដល់សង្គមនិងវប្បធម៌។ ថ្មីៗនេះដែរទោះបីជាមានការរិះគន់យ៉ាងក្តី លោក អ៉ឹម ជីវ៉ា នៅតែរក្សាជំហររបស់ខ្លួននិងបានឆ្លើយតបចំៗវិញថា៖ “ជោគជ័យរបស់ខ្ញុំមិនមែនស្ថិតនៅលើបបូមាត់អ្នកដទៃទេ ! និយាយតិចធ្វើច្រើន អរគុណ”។ គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញលោក អ៉ឹម ជីវ៉ា ហាក់ទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួន ក្រោយពេលដែលវិដេអូដែលលោកផលិតទទួលបានការទស្សនាច្រើន និងចែករំលែកច្រើននៅលើបណ្តាញសង្គម៕
September 16, 2021









