Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមជម្រាបដល់ លោកគ្រូអ្នកគ្រូ ដែលមានបំណងចង់ធ្វើតេស្តសំណាក អាចអញ្ជើញទៅកាន់ទីតាំងសាធារណៈ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលមានទីតាំងដូចខាងក្រោម៖ 1- វិទ្យាល័យទួលស្វាយព្រៃ 2- វិទ្យាល័យជាស៊ីមបឹងកេងកង រឺក៏អាចអញ្ជើញទៅកាន់ទីតាំងធ្វើតេស្តសំណាក់ផ្សេងៗទៀតដូចខាងក្រោម៖ 1- កោះពេជ្រ (ពីក្រោយអាគារ City Hall) 2- វិហារយ៉េស៊ូ (ច្រមុះជ្រូកស្ទឹងមានជ័យ) 3- មជ្ឈមណ្ឌល ម៉ូឌឺន ៥ ផ្លូវជាតិលេខ ៥ សង្កាត់

    September 15, 2021
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការឡើងវិញ ក្រោយពេលគ្រឹះស្ថានសិក្សានីមួយៗបានបំពេញតាមក្ខខណ្ឌគោលការណ៍ប្រតិបត្តិការស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការបើកសាលារៀនឡើងវិញនេះដែរ ហាមដាច់ខាតចំពោះសកម្មភាពមួយចំនួនដូចជា៖ – ហាមការលក់ដូរចំណីអាហារភេសជ្ជៈគ្រប់ប្រភេទ នៅខាងក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សានីមួយៗ។ – មិនអនុញ្ញាតឲ្យទទួលទានអាហារជុំគ្នាក្នុងបរិវេណសាលារៀន ក្នុងនោះលើកទឹកចិត្ដឲ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឲ្យវេចខ្ចប់អាហារ ភេសជ្ជៈពីគេហដ្ឋានរៀងៗខ្លួន សម្រាប់ទទួលទានក្នុងអំឡុងពេលបង្រៀន និងសិក្សា។ – ហាមឃាត់រាល់សកម្មភាពកីឡា ការលេងល្បែងកម្សាន្ដ

    September 15, 2021
  • ព័ត៌មានជាតិ

    ព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កម្ពុជា (G.T.V.C) ដឹកនាំផ្ទាល់ដោយ លោកឧកញ៉ា ទៀ វិចិត្រ កំពុងបន្តរកជនរងគ្រោះ មានឈ្មោះ ស៊ន មករា

    September 15, 2021
  • សង្គម

    អ្នកនាង នួន ស៊ុនារី ហៅបងស្រីអូន ដែលគេស្គាល់ថាជាម្ចាស់ផលិតកម្មរៀម និងជាម្ចាស់ប្រេនផលិតផល Coosea បានបង្ហោះវិដេអូមួយខ្សែដោយធ្វើការសម្ភាសន៍បងប្រុសម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន foodpanda ហើយមានកាយសម្បទាមិនសូវល្អ ដោយគាត់ក្រិនពីកំណើត។ ក្នុងវិដេអូសម្ភាសន៍នោះដែរ បងស្រីអូន បានកោតសរសើរយ៉ាងខ្លាំងចំពោះការតស៊ូរបស់បងប្រុសរូបនោះ ដោយសុខចិត្តប្រឹងរកលុយដោយខ្លួនឯង មិនចង់បានជំនួយនោះទេ។ ក្រៅពីនេះដែរម្ចាស់ប្រេនផលិតផល Coosea រូបនេះក៏បានសរសើរដល់ក្រុមហ៊ុនដឹកជញ្ជូន foodpanda ផងដែរ ដែលទទួលបុគ្គលិកជាអ្នកដឹកជញ្ជូនដោយមិនប្រកាន់ថាមានកាយសម្បទាបែបណានោះទេ។ បងស្រីអូនបានរៀបរាប់ថា៖ “គាត់ធ្វេីបានល្អបំផុត ខ្ញុំជឿបងប្អូនក៏សរសេីរគាត់ដូចខ្ញុំដែរ អាណិតក៏អាណិត សរសេីរក៏សរសេីរ”

    September 15, 2021
  • សិល្បៈ

    លោក អ៉ឹម ជីវ៉ា ដែលជាតារាសម្តែងល្បីឈ្មោះមួយរូបហើយគេក៏ស្គាល់ថាលោកជាម្ចាស់ទំព័រ Facebook សិល្បៈករកម្ពុជា តែងចុះទៅធ្វើបទសម្ភាសន៍នានាជាមួយសិល្បៈករ សិល្បៈការនី និងអ្នកលេងបណ្តាញសង្គមផ្សេងៗដែលមានភាពល្បីឈ្មោះ រហូតមួយរយៈចុងក្រោយនេះរូបលោកក៏ទទួលបានការរិះគន់មិនតិចដែរ ក្រោយធ្វើបទសម្ភាសន៍មួយចំនួនហាក់មិនមានប្រយោជន៍ដល់សង្គមនិងវប្បធម៌។ ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា Son Sophy ក៏បានចេញមុខរិះគន់ខ្លាំងៗទៅលើលោក អ៉ឹម ជីវ៉ា ដោយលោករៀបរាប់ថា៖ “សុំរិះគន់ អ៉ឹម ជីវ៉ា បន្តិច! មិននិយាយគឺមិនបាន … ខ្ញុំក៏ជា អ្នកគាំទ្រ អ៉ឹម ជីវ៉ា ពីមុន ហើយក៏បានស្គាល់ ជីវ៉ាដែរ ! តែមួយរយៈក្រោយមកនេះ ឃើញថា

    September 15, 2021
  • កូវីដ-១៩

    នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 653នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 463នាក់ និងមានអ្នកបាត់បង់ជីវិត 9នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 101,443នាក់, ករណីជាសះស្បើយសរុប 95,367នាក់ និងស្លាប់សរុប 2,067នាក់៕

    September 15, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ព័ន្ធកំាជណ្តើច្រាំងកសិន្ធុខាងលិច ផ្នែកខាងត្បូងនៃស្ពានហាលប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភ័ណភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត។ លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា គម្រោងជួសជុលនេះ មានប្រវែងសរុប ២០០ម៉ែត្រ ដោយចែកចេញជា ៣ដំណាក់កាល និងប្រើប្រាស់ពេលវេលាជួសជុលចំនួន៣ឆ្នាំ។ សូមរំឭកថា ច្រាំងកសិន្ធុប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិធ្វើការជួសជុលជាច្រើនដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអ៊ីតាលី និងប្រទេសឥណ្ឌា ៕ ប្រភព៖​ អាជ្ញាធរជាតិអប្សរា Apsara

    September 15, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅធ្វើពិធីបើកសាលារៀនឡើងវិញចំនួន ៣សាលាជាបន្តបន្ទាប់គ្នាក្នុងពេលតែមួយ ដែលជានិមិត្តរូបបើកឱ្យដំណើរការសាលារៀនទាំងអស់ក្នុងរាជធានីភ្នំពេញ គឺទី១-អញ្ជើញទៅវិទ្យាល័យស៊ីសុវត្ថិ, ទី២- វិទ្យាល័យចតុមុខ, និងទី៣-វិទ្យាល័យ ICS ក្នុងខណ្ឌដូនពេញ។ ក្នុងឱកាសចុះពិនិត្យ និងបើកឱ្យដំណើរការរៀនជានិមិត្ដរូបនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សិស្សានុសិស្ស

    September 15, 2021
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំឡេងពិសេសស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ឆ្នាំ ដល់១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ សូមស្តាប់ប្រសាសន៍លំអិតរបស់សម្តេច៖

    September 15, 2021
  • ព័ត៌មានជាតិ

    ជុំវិញករណីក្រុមហ៊ុន GFX ដែលបានមានបញ្ហាជាមួយអតិថិជនរបស់ខ្លួនដែលជាអ្នកវិនិយោគរហូតមានការជជែកវែកញែកគ្នាពេញបណ្តាញសង្គម Facebook និងមានការដោះស្រាយគ្នាជាច្រើនលើកច្រើនសារ។ ក្នុងនោះដែរក៏មានសារជាច្រើនបានផ្ញើចូលទៅក្នុង ហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយសម្តេចជួយអន្តរាគមន៍ជុំវិញរឿងនេះ។ កាលម្សិលមិញនេះដែរសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបចំពោះសំនួរបងប្អូនប្រជាពលរដ្ឋជុំវិញករណីក្រុមហ៊ុន GFX ថា៖”ដោយសារបងប្អូនបានចូលមកនិយាយប្រាប់ខ្ញុំច្រើនដងហើយដែលល្មមដល់ពេលខ្ញុំត្រូវឆ្លើយតបដោយខ្លីថាសូមបងប្អូនបន្តសម្រុះសម្រួលគ្នាព្រោះបងប្អូនស្មគ្រ័ចិត្តរកសុីជាមួយគ្នា។ ក្នុងករណីយរកការស្រុះស្រួលមិនបានសុំដាក់ពាក្យបណ្តឹងទៅកាន់តុលាការ។”

    September 15, 2021