Khmernote Media
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការឡើងវិញ ក្រោយពេលគ្រឹះស្ថានសិក្សានីមួយៗបានបំពេញតាមក្ខខណ្ឌគោលការណ៍ប្រតិបត្តិការស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងផងដែរ គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញមានចំនួនសរុប ២២៧ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញចំនួន ១៣៩.៥៧៨នាក់៕

    September 15, 2021
  • ព័ត៌មានជាតិ

    កោះកុង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដើម្បីបម្រើដល់ការងារសង្រ្គោះបន្ទាន់អ្នកជំងឺកូវីដ១៩កម្រិតធ្ងន់ ម៉ាស៊ីនផលិតអុកស៊ីហ្សែនខ្នាតធំមិនធ្លាប់មានបញ្ជាទិញពីប្រទេសចិន ដែលឧបត្ថម្ភដោយឯកឧត្តម ហ៊ុន ម៉ាណែត គឺបានដឹកមកដល់ខេត្តកោះកុងហើយ ។ ម៉ាស៊ីនបច្ចេកវិទ្យាទំនើប ហើយអនុភាពផលិតអុកស៊ីហ្សែនក្នុង១ថ្ងៃបានដល់ទៅ១០ធុងធំៗស្មើនឹង៤០លីត្រ ត្រូវបានក្រុមការងារបច្ចេកទេសកំពុងរៀបចំតម្លើងនៅក្នុងអគារមានសុវត្ថិភាពនៅក្បែរមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង គូសបញ្ជាក់លម្អិតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ថា ចាប់ពីពេលនេះតទៅ បញ្ហាខ្វះខាតអ៊ុកស៊ីហ្សែនជួយសង្រ្គោះអ្នកជំងឺកូវីដ១៩ ឬអ្នកជំងឺទូទៅផ្សេងៗលែងជួបបញ្ហាប្រឈមទៀត គ្រាដែលបច្ចុប្បន្នពេលអស់អុកស៊ីហ្សែនត្រូវដឹកជញ្ចូនទៅរាជធានីភ្នំពេញ ដើម្បីដោះដូរ។ លោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លើកឡើងទាំងក្តីរំភើបយ៉ាងថា ក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក

    September 15, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញគ្រូបង្រៀននិងបុគ្គលិកអប់រំចំនួន២៤នាក់មានវិជ្ជមានជំងឺកូវីដ-១៩ នៅមុនពេលសាលារៀនចំនួន២កំរិតគឺអនុវិទ្យាល័យ និងវិទ្យាល័យ ត្រូវបានអនុញ្ញាតអោយបើកដំណើរការឡើងវិញនៅថ្ងៃស្អែកនេះ។ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញជាសេនាធិការ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ សម្រេចបានកិច្ចការសំខាន់ៗ ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចខាងក្រោម៖

    September 14, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលរាជធានីសូមជម្រាបជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនលោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស ទាំងអស់ឲ្យបានជ្រាបថា៖ សិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិការស្ដង់ដារ(SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ គិតត្រឹមរសៀលថ្ងៃទី១៤ ខែកញ្ញា

    September 14, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ក្នុងការងារជួសជុលខ្លោងទ្វារតាកាវ ដើម្បីពង្រឹងរចនា សម្ព័ន្ធខ្លោងទ្វារឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា មានការខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំង ដែលរហូតមកដល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណ៣០ភាគរយហើយ។ លោកស្រី គឹម សេងភក្តី អ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយសារកត្តាអាយុកាល អាកាសធាតុ ដើមឈើ បានធ្វើឱ្យរចនាសម្ព័ន្ធខ្លោងទ្វារតាកាវបានរងការខូចខាតជាខ្លាំង ក្នុងន័យលើកតម្លៃ និងថែរក្សាប្រាសាទបុរាណឱ្យនៅគង់វង្សយូរអង្វែង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារតាកាវ តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១មក ហើយមកដល់ពេលបច្ចុប្បន្ននេះ សម្រេចបានប្រមាណ៣០ ភាគរយហើយ

    September 14, 2021
  • កូវីដ-១៩

    នៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 657នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 578នាក់ និងមានអ្នកបាត់បង់ជីវិត 9នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 100,790នាក់, ករណីជាសះស្បើយសរុប 94,904នាក់ និងស្លាប់សរុប 2,058នាក់៕

    September 14, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាពេលកន្លងទៅបានឲការអនុញ្ញាតឱ្យបើកដំណើរការសាលារៀន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅ។ យោងតាម គោលការប្រតិបត្តិស្តង់ដារសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀបតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បានឲ្យដឹងថា៖ + អ្នកសិក្សា និងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា + ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនពេលចូលគ្រឹះស្ថានសិក្សា + អ្នកសិក្សា និងបុគ្គលិកអប់រំ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនគួរអនុញ្ញាតឲ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬការរៀនតាមបណ្តុំ ប៉ុន្តែត្រូវបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ + ចំពោះអ្នកសិក្សា និងបុគ្គលិកអប់រំដែលមានជំងឺប្រចាំកាយ ឬអាយុច្រើន

    September 14, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីបើកឲ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ និងពុទ្ធិកសិក្សា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងសាធារណជនក្នុងខេត្តកំពង់ចាមទាំងអស់ ឲ្យបានជ្រាបថា៖ អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ

    September 14, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលស្រុកកោះធំ បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ច្រឹក ស្រ៊ង នាយករដ្ឋបាលសាលាស្រុក តំណាងលោក អេង សុវិចិត្រ អភិបាលនៃគណ:អភិបាលស្រុក បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេសន៍រហ័សជូនដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ និងអនុវិទ្យាល័យទូទាំងស្រុក ដើម្បីធានាសុវត្ថិភាពនៃការបើកដំណើរការសាលារៀនឡើងវិញ។ យោងអនុសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណ: និងឯកជននៅភូមិសាស្រ្តដែលមានហានិភ័យទាប។ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម គង់ សោភ័ណ្ឌ

    September 14, 2021
  • ព័ត៌មានជាតិ

    រាជធាមៅភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយ កាត់លើប្រទេសភូមា ថៃ ឡាវ និងវៀតណាម។ បន្ទាប់ពីនោះនៅថ្ងៃទី១៧-២១ ខែកញ្ញា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    September 14, 2021