Khmernote Media
  • សិល្បៈ

    តារាកំប្លែងមានឈ្មោះល្បីល្បាញម្នាក់និងជាអតីតសមាជិកក្រុមកំប្លែងរបស់នាយក្រឹម គឺនាយឆ្អឹង ត្រូវបានលោក ឡុង ណារ៉ា ចៅសង្កាត់រង នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កោះហៅអោយចូលខ្លួនបំភ្លឺពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្តាញសង្គម ក្រោយពេលតារាកំប្លែងរូបនេះបានឈឺឆ្អាលរឿងទំនាស់ដីធ្លីមួយ ដែលម្ចាស់ផ្ទះអ្នកទិញផ្ទះកែង ត្រូវបានអ្នកនៅផ្ទះក្រោយហាមឃាត់មិនអោយប្រើប្រាស់ផ្លូវចំហៀង ដោយមានសិទ្ធិប្រើត្រឹមផ្លូវមុខផ្ទះរបស់ខ្លួនប៉ុណ្ណោះ។ រឿងរ៉ាវទំនាស់ដីធ្លីនេះដែរត្រូវបានអ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ យកទៅធ្វើការអធិប្បាយផងដែរ ដោយក្នុងនោះឃើញមានការចុះទៅសម្របសម្រួលពីសំណាក់ចៅសង្កាត់រង គឺលោក ឡុង ណារ៉ា ហើយក៏មានភាពចម្រូងចម្រាស់គ្នាផងដែររវាងនាយឆ្អឹង និងចៅសង្កាត់រងរូបនោះ។ ថ្មីៗនេះដែរ នាយឆ្អឹង ក៏បានបង្ហោះសារមួយឃ្លាភ្ជាប់ជាមួយលិខិតអញ្ជើញថា៖ “នេះហេីយជាចរឹកពិតរបស់ចៅសង្កាត់រង កាកាប២ រាស្ត្រស្រែកថាហេតុអីបានបេីកសិទ្ធអោយបុគ្គលម្នាក់ធ្វេីរបងបិទផ្លូវសារធារណ:ហេីយមិនអោយអ្នកមានផ្ទះនៅផ្លូវកែងប្រេីប្រាស់ទៀតតែបែរជាមកថាគេបរិហារកេរ្ត៍ជាសារធារណ:តាមបណ្ដាញសង្គមទៅវិញបេីដូចនេះសួរថាតេីរាស្ត្រណាគេហ៊ានថានឹងតវ៉ាជាមួយលោកទៅបេីខុសក៏លោក ត្រូវក៏លោក ស្អីឡេីងអាងហៅគេមកសង្កាត់អាងខ្លួនឯងមានអំណាចមែនចឹងលោកបិទមាត់រាស្ត្រមិនអោយរិះគុណដេីម្បីសង្គមខ្លះទេអីសូមបងប្អូនជួយពិចារណានឹងមានយោបល់តាមការគួរ”។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

    September 16, 2021
  • កូវីដ-១៩

    នៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 693នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 443នាក់ និងមានអ្នកបាត់បង់ជីវិត 11នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 102,136នាក់, ករណីជាសះស្បើយសរុប 95,810នាក់ និងស្លាប់សរុប 2,078នាក់៕

    September 16, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។ កុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមមាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារទាំងអស់ មេត្តាភ្ជាប់មកជាមួយនូវឯកសារ និងអនុវត្តគោលការណ៍ចាំបាច់ដូចខាងក្រោម៖ – សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ –

    September 16, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង ០៨:០០នាទីព្រឹក ដល់ថ្ងៃ១៧:០០នាទីរសៀល តាមរយៈការអញ្ចើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងចំនួន៤២ទីតាំង ដែលមានដូចខាងក្រោម៖  

    September 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញចំនួន ៩គ្រឿង ដោយក្នុងនោះយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៤គ្រឿងត្រូវបានពិន័យ និង១គ្រឿងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។ គួរបញ្ជាក់ថា យានយន្តចំនួន ១គ្រឿងខាងលើដែលត្រូវឃាត់ទុកចំនួន ១ឆ្នាំ គឺអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ

    September 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រើប្រាស់វិធានការក្តៅចុះរៀបចំសណ្តាប់ធ្នាប់រំដោះផ្លូវ០១ខែ្សនៅក្នុងខណ្ឌ៧មករាដើម្បី ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងឱ្យមានរៀបរយឡើងវិញ និង នៅគ្រាដែលអាជីវករមួយចំនួននៅតែចចេសរឹងរួសបន្តយកទ្រូងផ្លូវធ្វើអាជីវកម្មបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងប៉ះពាល់សោភ័ណភាពទីក្រុង ។ក្រោយពីអាជ្ញាធរសមត្ថកិច្ចបានចុះផ្សព្វផ្សាយអប់រំទុកពេលវេលាជាច្រើនថ្ងៃឱ្យអាជីវកររុះរើដោយខ្លួនឯងហើយនោះ។ការចុះរៀបចំសណ្តាប់ធ្នាប់ពីសំណាក់កម្លាំងអាជ្ញាធរសមត្ថកិច្ច បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នា២០២១ នៅលើផ្លូវលេខ១៤១ កែងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លោកវសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា កិច្ចការងារចុះពង្រឹងអនុវត្តរឹតបន្តឹងលើការងារសណ្តាប់ធ្នាប់នេះគឺកម្លាំងសមត្ថកិច្ចដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជភ្នំពេញ ក្នុងយុទ្ធនាការចុះរឹតបន្តឹងពង្រឹងអនុវត្តការងារដោះស្រាយបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ផ្លូវ០១ខែ្សខាងលើកម្លាំងអាជ្ញាធរសមត្ថកិច្ចបានរៀបចំសម្អាតឱ្យមានរៀបរៀបរយនិងមានសោភ័ណភាពនោះហើយ ក្នុងនោះក៏បានឱ្យអាជីវករដែលបានតាំងលក់ទំនិញ បន្លែផ្លែឈើ លើទ្រូងផ្លូវ ត្រូវរុះរើយកទៅលក់នៅក្នុងផ្សារក្បែរនោះ។ការចុះរៀបចំសណ្តាប់ធ្នាប់នេះផងដែរមិនមានបាតុភាពតវ៉ាណាមួយពីបងប្អូនអាជីវករនោះទេ ដោយពួកគាត់នាំគ្នាចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ចពីព្រោះអាជ្ញាធរសមត្ថកិច្ចកន្លងមកបានចុះអប់រំធ្វើកិច្ចសន្យានិងទុកពេលវេលាឱ្យពួកគាត់រុះរើដោយខ្លួនឯងម្តងរួចមកហើយ។

    September 16, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមាន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១” ជាបណ្តោះ អាសន្ន សម្រាប់ រយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ ។

    September 16, 2021
  • ព័ត៌មានជាតិ

    បាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អាជ្ញាធរស្រុកជាប់ព្រំដែនបានឱ្យដឹងថា ចំនួនអ្នកភូមិភ្នំ១០០ ឆ្លងជំងឺកូវីដ ១៩ កើនឡើងចំនួន ៨៨នាក់ ក្នុងនោះស្រី ៥២នាក់ហើយ គិតត្រឹមល្ងាចថ្ងៃទី១៤ខែ កញ្ញាឆ្នាំ២០២១ និងកំពុងបន្តយកសំណាកបន្ថែមទៀត ។ អាជ្ញាធរឱ្យដឹងថា ភូមិភ្នំ ១០០ ជាភូមិដាច់ស្រយាលមួយ ស្ថិតនៅតំបន់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្រ្ត ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីរកឃើញប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ១៩ ប្រមាណ ៨៨នាក់ ក្នុងនោះស្រ្តី ៥២នាក់ កាលពីថ្ងៃទី ១៤ ខែ

    September 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយពី អគ្គិសនីកម្ពុជា-EDC នៅថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    September 15, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានណែនាំឱ្យក្រុមគ្រូពេទ្យត្រូវយកវ៉ាក់សំាងទៅចាក់ជូនប្រជាពលរដ្ឋនៅតាមផ្ទះ ក្នុងករណីពួកគាត់ពិបាកធ្វើដំណើរមកទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន។ ថ្លែងក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជុំទី១ ជូនពលរដ្ឋអាយុ ១៨ឆ្នាំឡើង នៅខេត្តកោះកុង នាថ្ងៃទី១៥ ខែកញ្ញានេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា បច្ចុប្បន្ននេះដំណើរ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានវឌ្ឍនភាពគួរជាទីមោទន ខណៈដែលខេត្តមួយចំនួន បានបិទបញ្ជាប់នូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ តាមគោលដៅចាក់វ៉ាក់សាំង ១០លាននាក់ បានរំកិលខិតជិតគោលដៅដែរ។ លោកជំទាវបន្តថា ជាមួយនឹងការជិតឈានទៅសម្រេចគោលដៅចាក់វ៉ាក់សំាងនេះ ក៏នៅមានសេសសល់ប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់បានចាក់វ៉ាក់សាំង ដូចនេះ

    September 15, 2021