- Khmernote Media
- ព័ត៌មានជាតិ
យោងតាមាករបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចពីការកំណត់ជា “តំបន់លឿងទុំ” បណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣៖០០ នាទីរសៀ នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាល់ជាលនៃជំងឺកូន វីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប លើកលែងតែភូមិសាស្ត្រភូមិ និងសង្កាត់ ដែលត្រូវបានកំណត់ជា “តំបន់ក្រហម”៕
September 18, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឱ្យ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយភាគីចិន ដើម្បីឱ្យនិស្សិតរបស់កម្ពុជាដែលបានចាកចេញពីប្រទេសចិនក្នុងអំឡុងពេលផ្ទុះកូវីដ-១៩ ហើយបានចាក់វ៉ាក់សំាង រួចរាល់អាចទៅបន្តការសិក្សានៅប្រទេសចិនវិញ ដើម្បីងាយស្រួលក្នុងការសិក្សា។ ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កាលពីកន្លងទៅ ក្មួយៗជានិស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសចិន ហើយបានត្រឡប់មកកម្ពុជាវិញ បានចូលទៅក្នុងផេកហ្វេកប៊ុករបស់សម្តេច
September 17, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋនៅ បុរីភ្នំពេញសុខសាន្ត ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លទ្ធផលតេស្តរហ័សរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន០៦នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ២៥១នាក់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
September 17, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានថ្លែង ប្រាប់ក្រុមអ្នក សារព័ត៌មានកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ថា កន្លងទៅថ្មីៗនេះមានការ ចុះផ្សាយតាមប្រព័ន្ធសង្គម ដោយចោទប្រកាន់ថា អាជ្ញាធរជាតិអប្សរា ឃុបឃិតជាមួយឈ្មួញ បានកាប់ដើមឈើនៅមុខអង្គរលក់ឱ្យឈ្មួញ វាផ្ទុយស្រឡាស់ពីការពិត ដោយដើមឈើមួយ ដើមនេះមានជំងឺ ហើយត្រូវបានក្រុមជំនាញបានធ្វើការព្យាបាល និងបំប៉នដើមឈើឱ្យមាន សុខភាពល្អឡើងវិញ តែការព្យាយាមព្យាបាល របស់ក្រុមជំនាញអស់លទ្ធភាពដើម ឈើមួយ ដើមក៏បានងាប់ ហើយអាជ្ញាធរជាតិអប្សរា បានធ្វើការស្នើសុំទៅ ICC អង្គរ ដើមី្បធ្វើការកាប់ យកចេញ
September 17, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា បុរសក្នុងរូបថតនេះមានឈ្មោះ Trinh Phat Dat ជនជាតិវៀតណាម អាយុ ១៩ឆ្នាំ លេខទូរស័ព្ទ 097 294 8187 ក្រោយពីតេស្តឃើញវិជ្ជមាន បានរត់គេចពីកន្លែងយកវត្ថុវិភាគសំណាក យានដ្ឋានMR.SO នៅវេលាម៉ោង ២០:៣០ នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ បច្ចុប្បន្នក្រុមការងារបានស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានរកឃើញហើយ និងរៀបចំអនុវត្តតាមច្បាប់ដែលបានកំណត់៕
September 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៩លានដូសទៀតនឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ ខណៈដែលវ៉ាក់សាំងចំនួន ៦លានដូសជាការបញ្ជាទិញ និង ៣លានដូសជា ជំនួយរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន។ ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះយើងបើកយុទ្ធនាការចាក់វ៉ាកសំាងជូនកុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង
September 17, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសម្រេច ធ្វើការកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្នរយៈពេល ១(មួយ)សប្ដាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេច ជាថ្មី។
September 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ សូមជម្រាបជូនលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញឲ្យបានជ្រាបថា ដោយចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សា ដូចមានឈ្មោះខាងក្រោម៖ ១.វិទ្យាល័យ ហ៊ុនសែន ពញាពន់(ថ្នាក់ 9B) ២.វិទ្យាល័យបឹងប្រិយ៍(ថ្នាក់ 12A1, 9C1, 9D1) ៣.វិទ្យាល័យបឹងធំ (ថ្នាក់ 7A2) ៤.វិទ្យាល័យវត្តភ្នំ (ថ្នាក់ 9H2, 9D2, 9B2,
September 17, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ (ព័ត៌មានបឋម) យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីអគ្គីភ័យកំពុងតែឆាបឆេះក្លឹបកម្សាន្តមួយកន្លែងដែលស្ថិតនៅ ភូមិពិលដេីមទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល រថយន្តពន្លត់អគ្គីភ័យកំពុងតែអន្តរាគមន៍នៅទីកន្លែងកេីតហេតុផ្ទាល់ផងដែរ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១៕
September 17, 2021 - កូវីដ-១៩
នៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 698នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 465នាក់ និងមានអ្នកបាត់បង់ជីវិត 11នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 102,834នាក់, ករណីជាសះស្បើយសរុប 96,275នាក់ និងស្លាប់សរុប 2,089នាក់៕
September 17, 2021









