- Khmernote Media
- ព័ត៌មានជាតិ
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការបង្ហោះសាររំលែកទុក្ខ ចំពោះមរណភាពរបស់ កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិនដែលបានទទួលអនិច្ចកម្ម ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងនៅថ្ងៃចន្ទ ៧កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ ។ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេព្តាទាំងមួយម៉ឺនលោកធាតុ តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
September 14, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងចុះល្បាតបានជួបប្រទះឃើញមានការជួបជុំគ្នាលេងបាល់ទះ និងលេងស្នុកឃ័រ ផ្ទុយទៅនឹងសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការនោះផងដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៣១នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនតាមនីតិវិធី៕
September 14, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់សុខាភិ បាល បញ្ជាក់ថា វីរុសកូវីដ- ១៩បំប្លែងថ្មី ប្រភេទមូ (MU) នៅកម្ពុជាមិនទាន់មាននៅឡើយទេ ខណៈវីរុសបំប្លែងថ្មីប្រភេទមូនេះ បានកើតមាន ឡើងនៅតាមបណ្ដាប្រទេស ៣០ ទៅ៤០រួចហើយនៅលើសកលលោក ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពល រដ្ឋអាយុពី ១៨ឆ្នាំឡើង នៅខេត្តស្វាយរៀង នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិ ការ និងជាអ្នកនាំពាក្យក្រសួង
September 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២១៖៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន០៥នាក់ ជាក់ស្ដែងករណីបង្ហោះម៉ូតូបង្ករភាពអាណាធិបតេយ្យ តាមដងផ្លូវសាធារណៈ ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ១២៨ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមជនក្មេងទំនើងទាំង០៥នាក់៖ ១-ឈ្មោះ ហន់ ហ៊ារ៉ូ ភេទប្រុស ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវលេខបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន
September 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីធ្លាសាលា អនុវិទ្យាល័យ និងវិទ្យាល័យនានាទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀម លក្ខណៈបើកសាលាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំបើកយុទ្ធនាការបាញ់ ថ្នាំសម្លាប់មេរោគ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤
September 13, 2021 - កូវីដ-១៩
នៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 629នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 422នាក់ និងមានអ្នកបាត់បង់ជីវិត 9នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 100,133នាក់, ករណីជាសះស្បើយសរុប 94,326នាក់ និងស្លាប់សរុប 2,049នាក់៕
September 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងលទ្ធផលនៃជំនួបសម្តេចតេជោ និង ឯកឧត្តម វ៉ាង យី និងធ្វើសន្និសីទសារព័ត៌មានរួមគ្នាក្រោយពិធីចុះហត្ថលេខា កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ សម្តេចតេជោបានមានប្រសាសន៍ថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះ បានមកដល់ចំនួន២លានដូសហើយ ហើយនឹងមកដល់៣លានដូសទៀត ដែលមានចំនួនសរុប៥លានដូស ហើយបូកថែមនឹងជំនួយរបស់មិត្តចិនថ្មីនេះចំនួន៣លានដូសទៀត និងការចាក់កន្លងមកជិត១លានដូស យើងនឹងមាន៩លានដូស។
September 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ដោយក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ស្ថានភាពនៃការចម្លងនៃវីរុសកូវីដ-១៩ នៅបណ្ដាលប្រទេសលើសសកលលោក និងក្នុងតំបន់មិនទាន់មានការធូរស្បើយនៅឡើយជាក់ស្ដែងរហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើពិភពលោក មានករណីជំងឺកូវីដ-១៩ ចំនួន ២២០លាននាក់ ៥៦៣ពាន់ ២២៧នាក់ ដែលក្នុងនោះមានអ្នកបាត់បង់ជីវិតចំនួន ៤លាន ៥៦៥ពាន់ ៤៨៣នាក់ ដែលបានរាយការណ៍មកអង្គការសុខភាពពិភពលោក ឯបណ្ដាប្រទេសដែលមានភូមិផងរបងជាប់យើងវិញក៏តែមានការចម្លងខ្ពស់នៅឡើយ ទោះបីជាមានការថយចុះបន្តិចក៏ដោយ។ ដោយឡែកនាប៉ុន្មានថ្ងៃចុងក្រោយ ឃើញថាចំនួនករណីជំងឺកូវីដ-១៩ មានការហក់ឡើងបន្តិចនៅតាមបណ្ដាខេត្តមួយចំនួន ដែលផ្ទុះភាគច្រើនបានកើតឡើងនៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺជាផ្សារលក់ដូរនៅតាមបណ្តាខេត្ត
September 13, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤៨នាក់ ដោយក្នុងនោះមានកូវីដបំប្លែងថ្មី ប្រភេទ Delta ១៧នាក់ (ស្រី ៣៣នាក់), អ្នកជាសះស្បើយថ្មីចំនួន ២២នាក់ ស្រី ១២នាក់, ស្លាប់ថ្មី(គ្មាន) នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។
September 13, 2021 - សិល្បៈ
ម្ចាស់បទ “របាំចងស្នេហ៍” លោក ខាន់ ជេមស៍ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគរួមគ្នាលើអាជីវកម្មក្នុងវិស័យម្ហូបអាហារ ដែលមានឈ្មោះថា “ស្ដេចបក្សី” ជាប្រេនល្បីឈ្មោះចូលខ្លួនមកផ្គត់ផ្គង់ម្ហូបអាហារដ៏មានឱជារស អនាម័យ និងនិងតម្លៃសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងពិធីចុះហត្ថលេខានេះ លោក ខាន់ ជេមស៍ បានបង្ហាញសុទិដ្ឋិនិយមថា ការសម្រេចចិត្តចាប់ដៃគូសហការវិនិយោគលើហ្វេនឆាយ ស្តេចបក្សី នេះ ព្រោះលោកមើលឃើញថានឹងដើរទៅមុខខ្លាំង ដោយសារតែយើងមានមុខម្ហូបអាហារដែលឆ្ងាញ់ៗ ពិសេស គឺជាម្ហូបអាហារជួយដល់សុខភាពទ្រទ្រង់រាងកាយទាំងក្មេងៗ និងមនុស្សចាស់ ព្រោះយើងមានកំពូលមុខម្ហូបទាំង ៤ គឺ ស៊ុបព្រុយឆ្លាម ស៊ុបមាន់ខ្មៅ មាន់ស្រែ និងទាកាប៉ាឆាខ្ទិះ រួមទាំងនឹងម្ហូបជាង
September 12, 2021









