- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់របស់ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលមានវត្តមាននៅទីក្រុងហូជីមិញ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយការចាក់វ៉ាក់សាំង នឹងធ្វើតាមតំបន់ស្នាក់នៅរបស់ពលរដ្ឋបរទេសនៅទូទាំង២១ ខណ្ឌ-ស្រុក និងទីក្រុងធូឌឹក។ ទន្ទឹមនឹងនេះ គណៈកម្មាធិការប្រជាជនខណ្ឌ/ស្រុក និងទីក្រុងធូឌឹកនឹងផ្ញើលិខិតអញ្ជើញតាមរយៈអ៊ីម៉ែល ឬទាក់ទងតាមទូរស័ព្ទចល័តរបស់ពលរដ្ឋបរទេស ដែលបានចុះឈ្មោះ ដើម្បីជូនដំណឹងអំពីពេលវេលា ទីកន្លែងចាក់វ៉ាក់សាំង និងលក្ខខណ្ឌតម្រូវឲ្យពលរដ្ឋអាចធ្វើដំណើរទៅកាន់ទីកន្លែងចាក់វ៉ាក់សាំងដោយរលូន។ អាស្រ័យហេតុនេះ ស្ថានអគ្គកុងស៊ុលកម្ពុជា សូមជម្រាបជូន និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងកំពុងមានវត្តមាននៅទូទាំង ២១ខណ្ឌ/ស្រុក និងទីក្រុងធូឌឹក សូមចុះឈ្មោះឲ្យបានឆាប់ ជាមួយនឹងការផ្ដល់ព័ត៌មាន និងឯកសារចាំបាច់
September 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៩៖២០ នាទីព្រឹកថៃ្ងសុក្រ ៤កើត ខែភក្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គ អ៊ិចប្រេស អាគារលេខ ២០២០ ផ្លូវជាតិលេខ៥ ក្រុមទី១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយម្ចាស់ទីតាំងឈ្មោះ យ៉ន ទាយាទ ភេទប្រុស អាយុ
September 10, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ឲ្យដឹងពី លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះថា មន្ដ្រីនគរបាលខណ្ឌ៧មករាម្នាក់ ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលនោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកឯនារីរងគ្រោះដែលល្មើសច្បាប់ចរាចរណ៍ ហើយគេចវេសមិនស្ដាប់បញ្ជារបស់មន្ដ្រីនគរបាល ក្នុងការអនុវត្តច្បាប់ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នាផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ មានហេតុការណ៍ប៉ះទង្គិចគ្នារវាងនគរបាលចរាចរណ៍ និងពលរដ្ឋមិនបានគោរពច្បាប់ចរាចរណ៍ ដោយមានប្រុសស្រីមួយគូជិះម៉ូតូឌុបគ្នា ដោយមិនមានមួកសុវត្ថិភាព ពេលជួបនគរបាលកំពុងត្រួតពិនិត្យ ក៏ព្យាយាមជិះគេច ក៏ត្រូវមន្ត្រីនគរបាលបានវាយត្រូវនារីខាងក្រោយ បណ្តាឲ្យបែកក្បាលចំនួន ៣ថ្នេរ៕
September 10, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានបន្តធ្វើការហ្វឹកហ្វឺននូវសុនខជាច្រើនក្បាល ដើម្បីស្វែងរកមេរោគកូវីដ១៩ពីចម្ងាយ ក្រោយពីការហ្វឹកហ្វឺនវានឹងធ្វើការហិតស្វែងរកមេរោគនេះ បាននូវគ្រប់ទីកន្លែងទាំងអស់ មិនថាបណ្តោយខ្យល់ ឬបញ្ច្រាសខ្យល់នោះឡើយ។ យោងតាមផេកហ្វេសប៊ុកនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ របស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាCMAC បានលើកឡើងថា សូមកុំយល់ច្រឡំថា នេះជាការហ្វឹកហ្វឺនសុនខហិតរកគ្រាប់រ៉ុក្កែត ក្នុងបំពង់ស្អីនោះ នេះជាវិធីបង្ហាត់ហ្វឹកហ្វឺនសុនខឱ្យស្វែងរកអ្នកផ្ទុកវីរុសកូវីដ១៩ក្នុងចម្ងាយសុវត្ថិភាពណាមួយ សុនខហិតផ្ទាល់ហិតក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហិតនៅទីវាលទូទៅ..ហិតនៅខាងលើខ្យល់ ហិតនៅខាងក្រោមខ្យល់បក់…ជាដើម។ ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសទាមទារភាពឆ្លាតវៃ ភាពជាក់ស្តែង និងការកត់ត្រាវាយតម្លៃ ដើម្បីចងក្រងជាឯកសារប្រតិបត្តិការនោះ។ កាលពីពេលកន្លងទៅ
September 10, 2021 - កូវីដ-១៩
នៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 660នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 417នាក់ និងមានអ្នកបាត់បង់ជីវិត 12នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 98,184នាក់, ករណីជាសះស្បើយសរុប 92,912នាក់ និងស្លាប់សរុប 2,019នាក់៕
September 10, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំពួក ឃុំមុខប៉ន ឃុំសសរស្តម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា ស្រុកពួក និងឃុំក្រឡាញ់ ឃុំស្រណាល ឃុំកំពង់ថ្កូវ និងឃុំសែនសុខ ស្រុកក្រឡាញ់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាបជាបណ្ដោះ អាសន្ន រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាទី នាថ្ងៃទី០៩ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា ជាអភិបាលនៃគណៈអភិបាលខេត្ត សៀមរាប ក៏បានឲ្យដឹងដែរថា ដោយសារស្ថានភាពកូវីដ-១៩
September 10, 2021 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ថ្ងៃនេះក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តរហ័សទៅលើប្រជាពលរដ្ឋចំនួន៣៦៧នាក់ តែមិនមានអ្នកឆ្លង ជំងឺកូវីដ១៩ថ្មីទេ នេះបានសបញ្ជាក់ឱ្យឃើញពីការបំពេញកាតព្វកិច្ច របស់ប្រជាពលរដ្ឋដោយអនុវត្តតាមវិធានសុខាភិបាលបានខ្ជាប់ខ្ជួនល្អ។ លោកវេជ្ជបណ្ឌិតបន្តថា៖ ជាមួយគ្នានេះ គ្រូពេទ្យបានផ្ញើសំណាកអ្នកជំងឺ ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ បានរកឃើញអ្នកជំងឺម្នាក់ មានរោគសញ្ញាប្រភេទ(Delta)ធ្វើឱ្យខេត្តស្ទឹងត្រែងមានអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(Delta)កើនឡើងដល់១៣៦នាក់ គិតត្រឹមថ្ងៃទី០៩ កញ្ញានេះ។ លោកវេជ្ជបណ្ឌិតបានដាស់តឿនបន្ថែមឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការអនុវត្តន៍វិធានការសុខាភិបាលឱ្យបានកាន់តែប្រសើរឡើង ដូចជាលាងដៃនឹងសាប៊ូ ឬអាល់កុល -ពាក់ម៉ាស់-និងរក្សាគម្លាតបុគ្គលជាដើម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យមាន ប្រសិទ្ធភាព។
September 10, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែកញ្ញា បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី៩ ខែកញ្ញានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617-2 (Delta) នៅក្នុងប្រទេសកម្ពុជា ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស
September 10, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រុមការងារខ្មែរណូត បានទទួលនៅមុននេះបន្តិចស្តីពីការអនុញ្ញាតឱ្យបើកដំណើរការសាលារៀន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅ។ ក្នុងសេចក្តីជូនដំណឹងនេះដែរក៏បានធ្វើការណែនាំអោយគ្រឹះស្ថានសិក្សាទាំងអស់អោយគោរពតាមគោលការណ៍ប្រតិវត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោមនេះ៖
September 9, 2021 - កូវីដ-១៩
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៦៥នាក់ និងអ្នកជាសះស្បេីយចំនួន ២៥៩នាក់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH)នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រលប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្រ្តីជនជាតិខ្មែរ ចំនួន ១៦៥នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
September 9, 2021









