Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០២១ ​បានឲ្យដឹងថា មណ្ឌលព្យាបាលកូវីដ-១៩ សែនសុខ១ បានដាក់ដំណើរការជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ខណៈដែលជំងឺនេះកំពុងតែមានការរាត ត្បាតនៅក្នុងប្រទេសកម្ពុជា។ លោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានគ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ បានមានប្រសាសន៍ថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ ដែលមានទីតាំងស្ថិតក្នុងខណ្ឌសែនសុខរាជ ធានីភ្នំពេញ ហើយកំពុងតែដំណើរការព្យាបាលអ្នកជំងឺបំប្លែងថ្មីប្រភេទ Delta ដែលបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta កំពុងតែចរាចរណ៍ខ្លំាងនៅទូទំាងប្រទេស។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា មកដល់ពេលនេះ ទីតាំងនេះគឺបានរៀបចំដាក់អ្នកជំងឺកូវីដ-១៩ ប្រភេទថ្មី

    September 9, 2021
  • កូវីដ-១៩

    ខេត្តបាត់ដំបង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៦នាក់ ព្យាបាលជាសះស្បើយចំនួន ៣៦នាក់ និងករណីស្លាប់ ២នាក់ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៧៦នាក់ ដែលជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៦០នាក់ និងពលករមកពីប្រទេសថៃ ១៦នាក់ ករណីព្យាបាលជាសះស្បើយចំនួន ៣៦នាក់ និងករណីស្លាប់ ០២នាក់

    September 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងដូសជំរុញគ្រប់គ្រាន់ សម្រាប់ក្រុមមនុស្ស ដែលបានចាក់វ៉ាក់សាំងកូវីសែល ២ដូសរួចរាល់កាលពីពេលកន្លងទៅ ប៉ុន្តែមិនមែនសម្រាប់ប្រជាពលរដ្ឋទូទៅនោះទេ ដោយសារប្រជាពលរដ្ឋទូទៅមិនទាន់ដល់ពេលកំណត់ដែលត្រូវចាក់ដូសទី៣ឬដូសជំរុញនេះឡើយ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស ( គ.វ.ក១៩ ) បានមានប្រសាសន៍ថា កាលពីជំហានដំបូងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល បានសម្រេចផ្តល់ជូនដូសជំរុញឬដូសទី៣ដល់ក្រុមមន្ត្រីជួរមុខមួយចំនួន ដែលមានហានិភ័យខ្ពស់ ជាពិសេសក្រុមមន្ត្រីដែលបម្រើការងារ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបង្កើនកងការពារក្នុងសារពាង្គកាយបន្ថែមទៀត

    September 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សច្រើន ជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ លម្អិតដូចខាងក្រោម៖

    September 9, 2021
  • កូវីដ-១៩

    នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 589នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 480នាក់ និងមានអ្នកបាត់បង់ជីវិត 20នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 97,524នាក់, ករណីជាសះស្បើយសរុប 92,495នាក់ និងស្លាប់សរុប 2,007នាក់៕

    September 9, 2021
  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ខាងមុខនេះ ពិធីបុណ្យភ្ជុំបិណ្ឌនឹងមកដល់ ហើយក្រសួងសុខាភិបាលកម្ពុជា ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពី ការការពារការចម្លងវីរុសកូវីដ១៩ នៅក្នុងអំឡុតពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ដូចជាការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមគន្លងប្រក្រតីភាពថ្មីផងដែរ។ អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ គណៈគម្មការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងទីវត្តអារាម និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឲ្យមានការអនុវត្តន៍វិធានការសុខាភិបាល បង្កើនសកម្មភាពត្រួតពិនិត្យ តាមដាន លើពុទ្ធបរិស័ទ ដែលចេញ-ចូល ទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ឲ្យបានហ្មត់ចត់ ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តវិធានការដូចតទៅ៖ + រៀបចំអោយមានកន្លែងលាងដៃនៅច្រកចេញ ចូល និងរក្សាការលាងសម្អាតដៃ

    September 9, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យុវជនខ្មែរសិក្សាផ្នែកបច្ចេកវិទ្យាទទួលបានជោគជ័យដំណាក់កាលទី១ លើការច្នៃប្រឌិតបង្កើតដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាន ដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការស្ទះចរាចរណ៍។ លោក វណ្ណ សិទ្ធ ជាយុវជនខ្មែរសិក្សាជំនាញបច្ចេកវិទ្យា នៅវិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានសហការជាមួយក្រុមនិស្សិត បានសិក្សាស្រាវជ្រាវកែច្នៃឧបករណ៍ដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាន និងជួយពន្លត់អគ្គិភ័យមានឈ្មោះថា (Human Carrier Drone ) នេះរយៈពេល១ឆ្នាំជាងមកហើយ ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងអាចជួយដល់ការពន្លត់អគ្គិភ័យបាន ខណៈដែលមានតំបន់ខ្លះពិបាកក្នុងការធ្វើដំណើរចូល។ លោកបានបន្តថា សម្រាប់ឧបករណ៍ដ្រូនដឹកជញ្ជូននេះគឺមានបីដំណាក់កាលដោយបច្ចុប្បន្នគឺបានជោគជ័យនៅដំណាក់ការទីមួយ ហើយ ដោយសិក្សាទៅលើតួ សិក្សាទៅលើរយ:ពេលហោះ និងសិក្សាទៅលើបន្ទុកថា តើដ្រូន នេះអាចដឹកទម្ងន់បានប៉ុន្មានគីឡូ។

    September 9, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ មានហេតុការណ៍ប៉ះទង្គិចគ្នារវាងនគរបាលចរាចរណ៍​ និងពលរដ្ឋមិនបានគោរពច្បាប់ចរាចរណ៍ ដោយមានប្រុសស្រីមួយគូជិះម៉ូតូឌុបគ្នា​ ដោយមិនមានមួកសុវត្ថិភាព​ ពេលជួបនគរបាលកំពុងត្រួតពិនិត្យ​ ក៏ព្យាយាមជិះគេច ក៏ត្រូវមន្ត្រីនគរបាលបានវាយត្រូវនារីខាងក្រោយ បណ្តាឲ្យបែកក្បាលចំនួន ៣ថ្នេរ។ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង

    September 9, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី៧ ខែកញ្ញានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617-2 (Delta) នៅក្នុងប្រទេសកម្ពុជា សរុបទាំងអស់ចំនួន ៣៣២៣នាក់ (ស្ត្រី ១៦៩៥នាក់) ហើយបានប៉ះពាល់ដល់២៤រាជធានី-ខេត្ត លើកលែងតែ១ខេត្តប៉ុណ្ណោះ គឺខេត្តកែប នៅមិនទាន់រកឃើញករណីដែលតានៅឡើយ។ គិតពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែកញ្ញា រាជធានី-ខេត្ត ដែលបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ B.1.617-2 (Delta)

    September 9, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៨ ខែកញ្ញា បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី៧ ខែកញ្ញានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617-2 (Delta) នៅក្នុងប្រទេសកម្ពុជា ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស

    September 9, 2021