- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ មានហេតុការណ៍ប៉ះទង្គិចរវាងនគរបាលចរាចរណ៍ និងពលរដ្ឋមិនបានគោរពច្បាប់ចរាចរណ៍ ដោយមានប្រុសស្រីមួយគូជិះម៉ូតូឌុបគ្នា ដោយមិនមានមួកសុវត្ថិភាព ពេលជួបនគរបាលកំពុងត្រួតពិនិត្យ ក៏ព្យាយាមជិះគេច ក៏ត្រូវមន្ត្រីនគរបាលបានវាយត្រូវនារីខាងក្រោយ បណ្តាឲ្យបែកក្បាលចំនួន ៣ថ្នេរ។ ហេតុការនេះកើតឡើងនៅលើកំណាត់ផ្លូវពីអាងទឹក ទៅផ្សារដេប៉ូ នាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសបុក ហើយខាងក្រោមនេះជាវីដេអូដែលមន្ត្រីនគរបាលបានវាយត្រូវនារីខាងក្រោយ ត្រូវបានចែកចាយ។ ពលរដ្ឋកំពុងរងចាំមើលចំណាត់ការបន្តទៀតក្នុងករណីហឹង្សាខាងលើនេះ៖
September 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទៅ ០៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ធ្វើសកម្មភាពកាយស្ដារភក់ កាយសំរាម និងមែកឈើចេញពីប្រឡាយមេ មួយកន្លែងប្រវែងជាង២ គីឡូម៉ែត្រ នៅប្រឡាយមេភាគខាងជើងរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខនិងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿនទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។ លោកម៉ៅ ប៊ុនធឿន ប្រធាន មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២១នេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
September 8, 2021 - កូវីដ-១៩
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤៩នាក់ និងអ្នកជាសះស្បេីយចំនួន ៥៧៤នាក់ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្រ្តីជនជាតិខ្មែរ ចំនួន ១៤៩នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
September 8, 2021 - កូវីដ-១៩
ខេត្តបាត់ដំបង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៥នាក់ ព្យាបាលជាសះស្បើយចំនួន ៦៥នាក់ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៧៥នាក់ ដែលជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ចំនួន ៣០នាក់ និងជាពលករមកពីប្រទេសថៃ ៤៥នាក់ ករណីព្យាបាលជាសះស្បើយចំនួន ៦៥នាក់ ដែលមានរាយនាមដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង
September 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា អ្នកពាក់ព័ន្ធជំងឺបំប្លែងថ្មីDelta សរុប ១០នាក់ ស្រី ៥នាក់ ពិនិត្យយកសំណាកលើកទី៣ លទ្ធផលអវិជ្ជមាន ដោយក្រុមគ្រូពេទ្យចុះពិនិត្យយកសំណាកលើកទី៣ នៅម៉ោង ១១៖៣០ នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំងផ្ទះលេខ ៦៩៧ ផ្លូវលំ ក្រុម២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ធីតា បានចុះពិនិត្យយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩បំប្លែងថ្មីដែលតា(Delta)សរុបចំនួន ១០នាក់ ស្រី ៥នាក់ លទ្ធផលទទួលបានគឺអវិជ្ជមានទាំងអស់។
September 8, 2021 - កូវីដ-១៩
នៅថ្ងៃទី08 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 596នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 397នាក់ និងមានអ្នកបាត់បង់ជីវិត 6នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 96,935នាក់, ករណីជាសះស្បើយសរុប 92,015នាក់ និងស្លាប់សរុប 1,987នាក់៕
September 8, 2021 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ស្ដីពីករណីស្លាប់ កុមារ ឈ្មោះហេង សំណាង ភេទប្រុស អាយុ ៤៥ថ្ងៃ ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយយោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះបានឲ្យដឹងថា កុមារឈ្មោះ ហេង សំណាង រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣០ព្រឹក។ នោថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កុមារឈ្មោះ
September 8, 2021 - សង្គម
កាលពីពេលថ្មីៗនេះ មានការលើកឡើងមួយរបស់អ្នកលេង Facebook ជុំវិញវគ្គបង្រៀនជោគជ័យរបស់ក្រុមគ្រូជោគជ័យមួយចំនួននៅលើបណ្តាញសង្គម Facebook រហូតមានការដៀលថា គ្មានអ្នកណាឆ្កួតដល់បណ្ឌិតស្រុកខ្មែរទេនិយាយត្រង់។ ការលើកឡើងនេះដែរត្រូវបាន ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា បានលើកឡើងថា៖ “ខ្ញុំស្តាប់លោកគ្រូបង្រៀនជោគជ័យយូៗទៅ ស្រាប់តែមានអ្នកមកដៀលជារួមថា (គ្មានណា ឆ្គួតដល់ បណ្ឌិតស្រុកខ្មែរ និយាយត្រង់) មិនគួដៀលជារួមអីចឹងទេ វាធ្វេីអោយប៉ះពាល់ ដល់បណ្ឌិតមែនទែន គេគ្មានអំនួតអីចឹងទេ គួរតែកែសម្រួលវិញទៅ ។ ចំពោះខ្ញុំនៅមិនទាន់បានឃេីញ បុគ្គលណាម្នាក់ទទួលជោគជ័យ នៅឡេីយទេ ឧទាហរណ៍ក្រុមខ្មែរក្រហម ចុងក្រោយត្រូវប្រមូលយកមកកាត់ទោស ប៊ិនឡាឌិនចុងក្រោយអាមេរិកតាមប្រម៉ាញ់បាន សូមអភ័យទោសផងបេីមានការខុសឆ្គង។”
September 8, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានធ្វើការចុះយកសំណាកនៅរោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC. ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល ហើយបានរកឃើញវិជ្ជមានកូវីដ១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការនី ៥៥០០នាក់។ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានធ្វើការចុះយកសំណាកនៅការដ្ឋានសំណង់ ក្រុមហ៊ុន អិន សី
September 8, 2021 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹកដល់មាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីនាំយកកុមារ និងយុវជនមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានមុនពេលបិទបញ្ចប់យុទ្ធនាការ។ បញ្ចប់យុទ្ធនាការនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន ០៩ទីតាំង ដែលនៅជិតលំនៅឋាន ឬមណ្ឌលរបស់លោកអ្នក៕
September 8, 2021









