Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងសប្ដាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណជាង ៥១,០៤២នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥០,១៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩០៨នាក់។ គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តកំពតទទួលបានភ្ញៀវចំនួន ២៣,៧៨៧នាក់, ខេត្តកែប ៤,៩៥៥នាក់, រាជធានីភ្នំពេញ ៤,១៩០នាក់, ខេត្តសៀមរាប ៤,០៤៣នាក់ និងខេត្តតាកែវបានចំនួន ៣,៧០២នាក់។ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃទី០៦ ខែកញ្ញាថា សកម្មភាពទេសចរណ៍ផ្ទៃក្នុង

    September 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកកម្មករនៅរោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជាលទ្ធផលក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានកូវីដ១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការនី ៥៥០០នាក់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់

    September 7, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់អោយបានជ្រាបថា ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែល្អស្រស់បំព្រងសក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន ០២រួមមាន៖ + ទី១៖ វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវលេខ៩៨ + ទី២៖ វិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីផ្លូវលេខ១៩ ដល់តិរៈវិថីព្រះស៊ីសុវត្ថិ។ សូមបងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវទាំង០២ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

    September 7, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ២៣និង៤០នាទី នៅចំណុចច្រកទ្វាព្រំដែនអូររំដូល ស្ថិតក្នុងភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីនាំឆ្លងដែនដោយមិនស្របច្បាប់មួយបានកើតឡើង ដែលករណីនេះមានជនសង័្សយជាមេខ្យល់ចំនួន ០២នាក់ បានលបលួចនាំពលរដ្ឋចំនួន ១១នាក់ រួមទាំងកុមារផងប៉ុនប៉ងជ្រៀតចូលទៅក្នុងប្រទេសថៃ។ រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលផ្លូវបែកជាបួនស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    September 7, 2021
  • កូវីដ-១៩

    នៅថ្ងៃទី07 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 511នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 487នាក់ និងមានអ្នកបាត់បង់ជីវិត 11នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 96,339នាក់, ករណីជាសះស្បើយសរុប 91,618នាក់ និងស្លាប់សរុប 1,981នាក់៕

    September 7, 2021
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ។ បានធ្វើការឃាត់ត្រួតពិនិត្យយានយន្តដឹកខ្សាច់ចំនួន

    September 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៨-១៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពល៖ + ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង + ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង + ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ + ខ្យល់សមុទ្រ (Sea Breeze) + វិសម្ពាធ២ ដែលមួយស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីនដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើង

    September 7, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា តំណាងអង្គការសុខភាពពភិពលោក WHO ប្រចាំកម្ពុជាបានបង្ហាញការគាំទ្រ ៣ចំណុច ក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លងនិងមានការឆ្លងតិចតួចនៃជំងឺកូវីដ១៩។ ក្នុងឱកាសអមដំណើរជាមួយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នាំយករង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនលោកតា លោកយាយ ដែលមានអាយុលើសពី១០០ឆ្នាំ ចំនួន៥នាក់ រស់នៅទីតាំង ផ្សេងគ្នាក្នុងខេត្តកំពង់ធំ លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពភិពលោកប្រចាំកម្ពុជា បានបង្ហាញការគាំទ្ រ៣ចំណុច

    September 7, 2021
  • ព័ត៌មានជាតិ

    មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនីតិវិធី ចុះត្រួតពិនិត្យ និងប្រមូលត្រឡប់មកវិញនូវផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុង នៅបណ្តាទីតាំងចែកចាយ និងកន្លែងលក់ស្រាក្នុងរាជធានីភ្នំពេញ។ ផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុង ត្រូវបានមន្ទីរពិសោធន៍ អគ្គនាយកដ្ឋានក.ប.ប.រកឃើញមានវត្តមានសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ ដែលអាចបង្កឱ្យស្លាប់បាត់បង់ជីវិត ប្រសិនបើបរិភោគស្រានេះក្នុងកម្រិតកំណត់មួយ។ លទ្ធផលនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ មន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញនិងប្រមូល ស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុងបានចំនួន ១,២៥៣ដប ស្មើនឹង៦២៧ លីត្រ មករក្សាទុកដើម្បីកំទេចចោល។ ការបន្តចុះប្រមូលផលិតផលស្រាទំពាំងបាយជូ និងស្រាស

    September 7, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមក ក្រសួងបានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ និងHealgen Antigen Rapid Test ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។ ជាមួយគ្នានេះ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាន ស្វែងរកឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩

    September 7, 2021