Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី០៤ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកកម្មករការដ្ឋានសំណង់ SCE ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta នៅផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់ ក្នុងចំណោមកម្មករ ១៦៩នាក់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    September 5, 2021
  • កូវីដ-១៩

    នៅថ្ងៃទី05 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 461នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 411នាក់ និងមានអ្នកបាត់បង់ជីវិត 7នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 95,300នាក់, ករណីជាសះស្បើយសរុប 90,684នាក់ និងស្លាប់សរុប 1,957នាក់៕

    September 5, 2021
  • សង្គម

    ថ្មីៗនេះ គណនីហ្វេសបុករបស់ប្អូនប្រុស Ya Ti(Ya Ya Ya Ya) បានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយសារតែគាត់បានបញ្ចេញស្នាដៃកែច្នៃរូបថតរបស់ព្រះបាទជ័យវរ្ម័នទី ៧ និងចម្លាក់ផ្សេងទៀត ឲ្យចេញជារូបរាងមនុស្សពិត មានសាច់ឈាម យ៉ាងស្រស់ស្អាត។ យោងតាមគណនីរបស់ប្អូនប្រុសដដែលបានរៀបរាប់ថា៖ “ខ្ញុំតែងតែស្រមៃចង់ឃើញព្រះភ័ក្ត្រ និងមុខមនុស្សពីដើមដែលបន្សល់ជាប្រាង្គ ចម្លាក់ ក្នុងទម្រង់ជាសាច់មនុស្ស នេះជាលទ្ធផលខ្លះៗដែលខ្ញុំបានធ្វើ 💖🙏🙏🙏 ដោយសេចក្ដីគោរព។ ហើយប្អូនក៏បាន Comment បន្ថែមថា៖ សួស្ដីបង នេះមិនមែនជាគំនូរទេ ខ្ញុំធ្វើតាមកម្មវិធីដាក់សាច់ឈាម ដាក់រោមមនុស្សតាមកម្មវិធីទាន់សម័យ មិនមែនជាគំនូរឡើយសូមកុំមានការយល់ច្រឡំ ហើយរូបទាំងនេះខ្ញុំជាអ្នកធ្វើដោយខ្លួនឯងសូមអរគុណ”។ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖      

    September 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង 04 និង10នាទីព្រឹក ថៃ្ងអាទិត្យ 13រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​2565 ត្រូវនឹងថ្ងៃទី05 ខែកញ្ញា ឆ្នាំ2021​ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅអាគារខុនដូ (លី ហ៊ួត) ខុនដូរ នៅអាគារលេខ​36A ផ្លូវ242 កែង111ក្រុម13 ភូមិ2 សង្កាត់​បឹងព្រលិត ខណ្ឌ7មករា រាជធានីភ្នំពេញ។ – ម្ចាស់ទីតាំងឈ្មោះ:លី ហ៊ួត ភេទប្រុស អាយុ 72ឆាំ្ន

    September 5, 2021
  • អន្តរជាតិ

    ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ រៀបចំជំនួយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូន ពលរដ្ឋកម្ពុជាជាកម្មករ នៅខេត្តប៊ិញយឿង និងនិស្សិតកម្ពុជាកំពុងសិក្សានៅទីក្រុងហូជីមិញ ដែលជួប ការលំបាកខ្លាំងក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ-១៩ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។ រូបថត៖ ក្រសួងការបរទេស

    September 5, 2021
  • PR

    That’s Y គឺជាស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y21 ដែលមានតម្លៃទាបត្រឹមតែ$169 និងមានគុណសម្បត្តិច្រើន បើធៀបទៅនឹងស្មាតហ្វូនដ៏ទៃដែលមានតម្លៃប្រហាក់ប្រហែល។ ចំពោះការបង្ហាញខ្លួនរបស់ That’s Y នៃស្មាតហ្វូន vivo Y21 គឺត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងរូបរាងដ៏ស្តើងកម្រាស់ត្រឹម 8.0mm ទម្ងន់ 182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ខៀវហៅថា Metallic Blue និងពណ៌ត្បូងពេជ្រហៅថា Diamond Glow ផ្ទៃខ្នងខាងក្រោយរបស់ vivo Y21 ស្រោបដោយជ័រ Plastic មានភាពរលោងដូចកញ្ចក់។ ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ

    September 5, 2021
  • សង្គម

    ផ្លែមៀន នឹងតាងែនល្អៗរបស់បងប្អូនប្រជាកសិករអ្នកខេត្តបាត់ដំបងជាច្រើនតោន ដែលអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ចុះទៅប្រមូលទិញដោយផ្ទាល់ កាលព​ីថ្ងងៃម្សិលមិញ ឥឡូវមានលក់ហើយនៅផ្សារទំនើប ហេរីថេក (Heritage Walk) ជាដៃគូរបស់ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក្នុងតម្លៃ ១.៩០០រៀល ចាប់ពីថ្ងៃស្អែកនេះតទៅ ទីតាំងស្ថិតនៅផ្ទះលេខ ១៥៨ ផ្លូវជាតិលេខ ៦ អា ភូមិ មណ្ឌល២ សង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប។ ជាមួយគ្នានេះ ផ្លែមៀនប៉ែលិន នឹងមកដល់ភ្នំពេញជារៀងរាល់ថ្ងៃផងដែរ ដូច្នេះបងប្អូនអាចទៅទិញនៅគ្រប់សាខារបស់កសិផលធម្មជាតិ ឡេងណា វ៉ាត្រា

    September 5, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ហាងសំអាង ហាយសូ​ សាឡន ផ្ទះលេខ​ អេ១៨​ ផ្លូវ​២៥៧​ ភូមិ​ ០៧​ សង្កាត់ទឹកល្អក់៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ០៥នាក់ ក្នុងចំណោមបុគ្គលិក ០៧នាក់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    September 4, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៩៣នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨៤នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ករណីទី៤ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង ករណីទី៦ ដល់ទី១៧ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ករណីទី១៨ ដល់ទី៦០ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី៦១ គឺជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ។ ចំពោះ

    September 4, 2021
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងសមត្ថកិច្ចពាក់ពន្ធ បានឃាត់ និងពិន័យយានយន្តដឹកជញ្ជូនទំនិញរបស់ប្រទេសថៃ ដែលដឹកលើសទម្ងន់កម្រិតកំណត់សរុបចំនួន ១៣គ្រឿង ឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។ យានយន្តទាំង ១៣គ្រឿងនោះ ដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៧តោន

    September 4, 2021