ពិតជាស្រស់ស្អាតណាស់! ប្អូនប្រុសម្នាក់ កែច្នៃរូបព្រះបាទជ័យវរ្ម័នទី ៧ និងចម្លាក់ផ្សេងទៀត ឲ្យមានសាច់ឈាម ដូចមនុស្សពិតៗ
សង្គម September 5, 2021 Khmernote Media

ថ្មីៗនេះ គណនីហ្វេសបុករបស់ប្អូនប្រុស Ya Ti(Ya Ya Ya Ya) បានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយសារតែគាត់បានបញ្ចេញស្នាដៃកែច្នៃរូបថតរបស់ព្រះបាទជ័យវរ្ម័នទី ៧ និងចម្លាក់ផ្សេងទៀត ឲ្យចេញជារូបរាងមនុស្សពិត មានសាច់ឈាម យ៉ាងស្រស់ស្អាត។ យោងតាមគណនីរបស់ប្អូនប្រុសដដែលបានរៀបរាប់ថា៖

“ខ្ញុំតែងតែស្រមៃចង់ឃើញព្រះភ័ក្ត្រ និងមុខមនុស្សពីដើមដែលបន្សល់ជាប្រាង្គ ចម្លាក់ ក្នុងទម្រង់ជាសាច់មនុស្ស នេះជាលទ្ធផលខ្លះៗដែលខ្ញុំបានធ្វើ 💖🙏🙏🙏 ដោយសេចក្ដីគោរព។ ហើយប្អូនក៏បាន Comment បន្ថែមថា៖ សួស្ដីបង នេះមិនមែនជាគំនូរទេ ខ្ញុំធ្វើតាមកម្មវិធីដាក់សាច់ឈាម ដាក់រោមមនុស្សតាមកម្មវិធីទាន់សម័យ មិនមែនជាគំនូរឡើយសូមកុំមានការយល់ច្រឡំ ហើយរូបទាំងនេះខ្ញុំជាអ្នកធ្វើដោយខ្លួនឯងសូមអរគុណ”។ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖