Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លាន ៥សែនដូស ដែលក្នុងនោះមានវ៉ាក់សាំងចំនួន២លានដូស ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង៥០ ម៉ឺនដូស ជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជាត្រូវបានដឹកជញ្ជូនមកកម្ពុជាហើយនាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេស។ ជាមួយគ្នានេះ ក៏មានវត្តមានលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលនៃការមកដល់វ៉ាក់សាំងនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១

    September 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ករណីកូវីដ១៩ បំប្លែងថ្មី Delta រោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីន ហាវ ស៊ុន ខេមបូឌា (រោងចក្រ ហុង អ៊ិន) អាសយដ្ឋាន៖ អគារ ១១០១A ផ្លូវលេខ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ០៥នាក់ ក្នុងចំណោមកម្មករ និងកម្មការនី ១៤៣នាក់ ។ ដើម្បីសុវត្ថិភាព

    September 4, 2021
  • កូវីដ-១៩

    នៅថ្ងៃទី04 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 422នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 376នាក់ និងមានអ្នកបាត់បង់ជីវិត 13នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 94,839នាក់, ករណីជាសះស្បើយសរុប 90,273នាក់ និងស្លាប់សរុប 1,950នាក់៕

    September 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលអោយនារីវ័យក្មេង ៣នាក់ស្លាប់ដោយពីរនាក់ស្លាប់ក្នុងបន្ទប់ផ្ទះជួល ទល់មុខផ្សារអ៊ីអន១ សង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ និងម្នាក់ទៀតស្លាប់នៅស្រុកកំណើតនៅ រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឱ្យមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន ចុះពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះដល់កន្លែងកើតហេតុ

    September 4, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ន្ឌ (ស្វាមីឬភរិយា) និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២ រួចរាល់នៅភូមិសាស្ត្ររាជធានីភ្នំពេញ។ យុទ្ធនាការចាក់ដូសជំរុញនេះនឹងចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ទៅតាមទីតាំង និងពេលវេលាបានកំណត់ខាងក្រោម៖

    September 4, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅគណនីហ្វេសប៊ុក អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា នាថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ ខ្ញុំបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះទៅត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងមួយកន្លែង ដែលសង្ស័យជាកន្លែងប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។ ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១៣នាក់ (ស្រី ០៦នាក់) និងដកហូតវត្ថុតាងមានរួមមាន បៀរ ១ កេសធំ និង ២ សុងតូច រថយន្ត

    September 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារ សង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយ ក្រុមគ្រូពេទ្យធីតា បានចុះពិនិត្យយកសំណាក អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ស្ថិតនៅទីតាំងភូមិទ្រា៣ សរុប ២កន្លែង, ភូមិទ្រា២ សរុប ១កន្លែង និង ភូមិទ្រា១ សរុប ១កន្លែង ចំពោះលទ្ធផលតេស្តរហ័សមានវិជ្ជមានសរុប ៣នាក់ និងលទ្ធផលបន្តរងចាំ ៧២ម៉ោង ៕ ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

    September 4, 2021
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមកឃើញថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈប្រែប្រួលគួរឲ្យកត់សំគាល់។ មូលហេតុដោយមានឥទ្ធិពលកើតឡើង៤ស្របគ្នាដូចខាងក្រោម៖

    September 4, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩​ ចំនួន​ ១៤៧នាក់​​ និងអ្នកជាសះស្បេីយចំនួន ​២២២នាក់ នៅថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ​២០២១​ ដោយយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ (NIPH) នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រលប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ១៤៧នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

    September 3, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០ នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹមពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីរំលោភ

    September 3, 2021