Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី02 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 416នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 386នាក់ និងមានអ្នកបាត់បង់ជីវិត 12នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 93,926នាក់, ករណីជាសះស្បើយសរុប 89,500នាក់ និងស្លាប់សរុប 1,928នាក់៕

    September 2, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានពី រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩៥នាក់ ជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៩១នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ករណីទី១ ដល់ទី២ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣ ដល់ទី២៥ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក ករណីទី២៦ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី និងករណីទី៣៦ ដល់ទី៣៨ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក។ ចំពោះ ករណីទី៣៩

    September 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងរយៈពេលព្យុះភ្លៀងប៉ុន្មានថ្ងៃនេះ តំបន់ភូមិសាស្ត្រ ៥ខណ្ឌ ក្នុងទីក្រុងត្រូវបានដោះស្រាយបញ្ហាទឹកលិចបានយ៉ាងល្អប្រសើរ។ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមដោយទឹកភ្លៀងលិចនៅតំបន់មួយចំនួននៅខណ្ឌជាយក្រុង ដូចជា តំបន់ផ្លូវជាតិលេខ៤ ចោមចៅ តំបន់គោកបញ្ជាន់ តំបន់ទួលពង្រ តំបន់បឹងទំពុន តំបន់ផ្លូវជាតិលេខ២ ចាក់អង្រែ និងស្តុបម៉ុងឌីយ៉ាល់ ដែលព្រឹកថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងារកំពុងបូមស្តារបណ្តាញលូខាងលើដោយប្រើប្រាស់រថយន្តចំនួន ១៥គ្រឿង។ ជាមួយនឹងសមត្ថភាពស្ថានីយ៍បូមទឹកបញ្ចញក្រៅក្រុងកើនឡើងចំនួន ៣ដង គួបផ្សំនឹងការកាយស្តារភក់ សំរាមតាមប្រឡាយមេចំនួន ១០ខ្សែដែលបានអនុវត្តរួចរាល់ថ្មីៗនេះ ធ្វើអោយការលិចលង់ដោយទឹកភ្លៀងមានរយៈពេលខ្លីប៉ុណ្ណោះ។ សូមចូលរួមកាយសំរាមកកស្ទះមុខអណ្តូងលូនៅមុខផ្ទះរៀងៗខ្លួន ៕

    September 2, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២១ មានករណីកូវីដដែលតាកើតមាននៅបន្ទប់ជួល ស្ថិតនៅទីតាំង ភូមិទ្រា២ សរុប ២នាក់, ភូមិទ្រា៣ សរុប ១នាក់ និងភូមិ មានជ័យ សរុប១នាក់ ធ្វើឱ្យក្រុមការងារសង្កាត់ស្ទឹងមានជ័យទី១ ចុះបិទទីតាំងទាំងយប់ រងចាំក្រុមគ្រូពេទ្យ ចុះពិនិត្យយកសំណាក ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមបងប្អូន ដែលរស់នៅតំបន់បន្ទប់ជួល ដែលមានហានិភ័យខ្ពស់ ចូលរួមពិនិត្យសំណាកទាំងអស់៕

    September 2, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងនឹងអនុញ្ញាតដាក់ឲ្យដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ជាកន្លែងផ្តល់សេវាថែទាំ និងព្យបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ ដោយឡែក សេចក្តីជូនព័ត៌មាននូវឈ្មោះសណ្ឋាគារដែលនឹងដាក់ឲ្យដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តសៀមរាប។ ម្ចាស់សណ្ឋាគារដែលមានបំណងរៀបចំជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល អាចទំនាក់ទំនងមកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការបច្ចេកទេស និងព្យាបាល ដែលមានលេខទូរស័ព្ទ និងតេឡេក្រាមលេខ៖ ០១២ ៦៩៥ ៥៣៥ និង ០១១ ៥៥៥ ៥៦៦ ដើម្បីទទួលបាននូវការណែនាំអំពីរបៀបនៃការដាក់ពាក្យស្នើសុំការអនុញ្ញាតនេះ៕

    September 2, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែង របស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ បានធ្វើឱ្យការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ មានការថយចុះ យ៉ាងខ្លាំង ។ ការថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍និងសាលារៀន ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី០១ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩

    September 2, 2021
  • សង្គម

    ហេតុការណ៍ផ្ទុះជម្លោះមួយបានកើតឡើងដោយសារអ្នកដឹកជញ្ជូនម្ហូបអាហាររបស់ក្រុមហ៊ុន E-Gets នៅខេត្តព្រះសីហនុ បានទារលុយអតិថិជនដែលបានអោយខ្វះចំនួន២០០រៀល ធ្វើអោយអតិថិជនជាភេទទី៣ មានគ្នា២នាក់ស្ទុះវាយអ្នកដឹកជញ្ជូនអាហារទាំងកម្រោលតែម្តង។ យោងតាមការរៀបរាប់របស់អ្នកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន E-Gets រូបនោះបានអោយដឹងថា មុនដំបូងអតិថិជនបានធ្វើការកុម្មង់ម្ហូបអាហារតាមរយៈ App E-Gets និងធ្វើការទូទាត់ដោយសាច់ប្រាក់សុទ្ធ។ លុះពេលដែលរូបលោកបានដឹកម្ហូបមកដល់ អតិថិជនដែលជាភេទទី៣បានអោយលុយខ្វះចំនួន២០០រៀល ហើយភ្លាមនោះរូបលោកក៏បានទារប្រាក់ ២០០រៀលដែលខ្វះនោះ ស្រាប់តែនារីភេទទី៣ ដែលមានគ្នា២នាក់បានជេរប្រមាថ និងស្ទុះមកវាយរូបលោកតែម្តង។ អ្នកដឹកជញ្ជូនរូបនោះបានបន្តអោយដឹងទៀតថា ពេលអតិថិជនជាភេទទី៣ បានស្ទុះវាយរូបលោកនិងជេរប្រមាថ លោកក៏មិនមានការតបតនោះដែរ ព្រោះលោកជាបុគ្គលិកដឹកជញ្ជូនដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ប៉ុន្តែនារីភេទទី៣ ទាំង២នាក់នោះបានបន្តដេញវាយរូបលោករហូតដល់កណ្តាលថ្នល់ និងយកស្បែកជើងកែងវាយមកលើផ្ទៃមុខលោកបណ្តាលអោយរងរបួសទើបលោកទប់កំហឹងមិនបានក៏បានតដៃដើម្បីការពារខ្លួន។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូកាមេរ៉ាសុវត្ថិភាពនៅខាងក្រោមនេះ៖

    September 1, 2021
  • ព័ត៌មានជាតិ

    រជធានិភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាក ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ លទ្ធផលតេស្តក្នុងចំណោមអ្នកធ្វើតេស្ត ១,៥៨២នាក់ រកឃើញវិជ្ជមានកូវីដ ១២នាក់ សម្រាប់អ្នកវិជ្ជមានកូវីដខាងលើ ត្រូវបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ។ សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត

    September 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៩០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៥០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,០០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៥៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកែប

    September 1, 2021
  • កូវីដ-១៩

    នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 455នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 328នាក់ និងមានអ្នកបាត់បង់ជីវិត 13នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 93,510នាក់, ករណីជាសះស្បើយសរុប 89,114នាក់ និងស្លាប់សរុប 1,916នាក់៕

    September 1, 2021