Khmernote Media
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ដោយអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប។ ហើយនៅថ្ងៃទី២-៤ ខែកញ្ញា មានឥទ្ធិពលបន្ថែមគឺខ្យល់សមុទ្រ Breeze។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    August 31, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី៣០ ខែសីហានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបទាំងអស់ចំនួន ១៩១៦នាក់

    August 31, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី២៨ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅក្បែរ ផ្សារត្រពាំងថ្លឹង ផ្លូវវែងស្រេង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដោយមូលហេតុ អ្នកជំងឺ បានទៅផ្សារទិញម្ហូប ចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។ លទ្ធផលតេស្តរហ័សថ្ងៃទី២៨ រកឃើញវិជ្ជមានកូវីដ ០៧នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ២៩៧នាក់ និងលទ្ធផលតេស្តរហ័សថ្ងៃទី៣០ រកឃើញវិជ្ជមានកូវីដ ១៥នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៨នាក់

    August 31, 2021
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារពិសេសជាសំលេង ដោយស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ពិភាក្សាជាមួយបណ្ដាខេត្ត-រាជធានី ដើម្បីកំណត់បើកសាលារៀន នៅតាមទីតាំងមួយចំនួនដែលពុំមានជំងឺឆ្លងកូវីដ-១៩កើតឡើង។ គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំពោះកុមារ និងយុវជនអាយុពី១២ឆ្នាំ-១៧ឆ្នាំ មានចំនួនការចាក់លើកទី១ សរុប ១,៥១៨,៤៨៦នាក់ និងការចាក់លើកទី២ សរុប ៣០៤,៥១៩នាក់៕

    August 31, 2021
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១១៨៦.៥០លីត្រ ដែលបានដាក់តាំងលក់នៅតាមបណ្តាឱសថស្ថាន និងផ្ទះលក់ទំនិញនានា។ បន្ទាប់ពីបានរកឃើញការចរាចរណ៍អាល់កុលក្លែងក្លាយទាំងនេះ មន្រ្តីជំនាញបានធ្វើការស្រាវជ្រាវរកប្រភពផ្គត់ផ្គង់ និងឈានទៅកំណត់ទីតាំងឃ្លាំងស្តុកនិងចែកចាយមួយកន្លែងដែលស្ថិតនៅសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយទទួលបានកិច្ចសហការពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទទួលផែនសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ មន្រ្តីជំនាញបានចុះត្រួតពិនិត្យទីតាំងស្តុកខាងលើ

    August 31, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសម្រេចបន្តបិទខ្ទប់មិនឲ្យមានការចេញ-ចូលតំបន់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

    August 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាល បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០៖០០នាទីយប់ ក្នុងជន្មាយុ ២៨ឆ្នាំ។ មរណភាពរបស់ កញ្ញា អ៊ឹម ស្រីនិ គឺជាការបាត់បង់នូវបុគ្គលិកសុខាភិបាលមួយរូប ដែលបានលះបង់កម្លាំងកាយ-ចិត្ត ក្នុងការរួមចំណែកថែមទាំអ្នកជំងឺកូវីដ-១៩។ ក្នុងឱកាសប្រកបដោយសមានទុក្ខក៏ក្រៀមក្រមនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្ដែងនូវមរណទុក្ខដោយក្ដីស្រណោះ អាឡោះអាល័យ ជាមួយក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព

    August 30, 2021
  • កូវីដ-១៩

    ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩​ ចំនួន​១០៨នាក់​​ និងអ្នកជាសះស្បេីយចំនួន ​១៣៨នាក់​ នៅថ្ងៃទី៣០ ខែសីហា​ ឆ្នាំ​២០២១​ ដោយតាមលទ្ធផលតេស្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ (NIPH) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្រ្តីជនជាតិខ្មែរ ចំនួន ១០៨នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

    August 30, 2021
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែករំលែកជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសការចែករំលែកពីក្រុមគ្រូពេទ្យជាច្រើនបានបង្ហោះសារសោកស្តាយ និងសាររំលែកទុក្ខ ដែលអ្នកគ្រូពេទ្យម្នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺកូវីដ-១៩។ យើងក៏សង្កេតឃើញនៅលើគណនីហ្វេសប៊ុករបស់លោកជំទាវ ពេជ្រ ចាន់មុន្នី ក៏បានបង្ហោះសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ធនធានមនុស្សដ៏ល្អបែបនេះដោយលោកជំទាវបានរៀបរាប់ថា “It is very sad new😢May her souls Rest In Peace. Thank you very much for your sacrifice for the nation🙏🙏You will be remembered

    August 30, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងដាំស្មៅក្នុងបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក្នុងបំណងកែលម្អសោភ័ណភាពបរិស្ថាន ឱ្យកាន់តែមានភាពល្អប្រសើរ។ ការដាំស្មៅនេះគឺចាប់ផ្តើមពីមាត់កសិន្ធុខាងក្នុង រហូតដល់ផ្នែកខាងក្នុងប្រាសាទ ដោយការងារនេះ ជាគម្រោងរៀបចំកែលម្អនៅតាមផ្លូវដើរមួយចំនួន ដែលភ្ញៀវទេសចរដើរជាន់ និងមិនមែនជាផ្លូវដើរ ដែលធ្វើឱ្យស្មៅខ្លះរងការខូចខាតជាដើម។ ការងារនេះ ក៏ដើម្បីរៀបចំលំហូរដើរឡើងវិញ ធ្វើយ៉ាងណាឱ្យសោភ័ណភាពបរិស្ថានក្នុងប្រាសាទអង្គរវត្ត កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត ៕ អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ រូបភាព៖ ហាប់ គឹមអាន

    August 30, 2021