- Khmernote Media
- កូវីដ-១៩
ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានពី រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៧៤នាក់ ជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥១នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ករណីទី១ ដល់ទី៣៦ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក ករណីទី៣៧ ដល់ទី៣៨ គឺជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ និងករណីទី៣៩ ដល់ទី៧៤ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយទេ។អ្នកជាសះស្បើយទាំង១៥១នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ
August 30, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអំពាវនាវដល់អភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូសទី១ ដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍ ក៏ដូចជា ឈានទៅបើកដំណើរការឡើងវិញនូវសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា គវក១៩ តែងតែបានធ្វើការណែនាំទៅដល់ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សំាងកូវីដ១៩ថ្នាក់ខេត្ត និងបានគាំទ្រទៅដល់បណ្តារាជធានីខេត្តទាំង២៥ ដើម្បីរុញច្រានធ្វើយ៉ាងណា ឱ្យដំណើរការចាក់វ៉ាក់សំាងនេះ ប្រកបទៅដោយភាពរលូនតាមគោលដៅដែលបានកំណត់។ លោកជំទាវបានបញ្ជាក់ថា ទោះបីដំណើរការ ប្រព្រឹត្តិទៅដោយរលូនក្តី ប៉ុន្តែក៏នៅមានចំណុចមួយចំនួនទៀត ដែលនៅសេសសល់ក្នុងយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ១៩ ដូច្នេះលោកជំទាវវជ្ជបណ្ឌិត អំពាវនាវដល់អាជ្ញាធរទូទាំង២៥រាជធានីខេត្ដ ត្រូវធ្វើចលនាឱ្យបានសស្រាក់សស្រាំ
August 30, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរបានធ្វើការបិទខ្ទប់ផ្លូវ៣៣៦ ដេីម្បីយកសំណាកអាជីវករនៅផ្សារដើមគរ។ អាជ្ញាធរក៏បានបញ្ជាក់បន្ថែមដែរថា ផ្សារនៅតែបេីកដំណេីរការធម្មតា ដោយបិទតែផ្លូវ៣៣៦ តែប៉ុណ្ណោះ។ យោងតាមការបញ្ជាក់ពីលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក ថ្ងៃទី៣០ខែសីហាឆ្នាំ២០២១ វេលាម៉ោង ០៩:១៥នាទី ក្រុមគ្រូពេទ្យ បានចុះយកសំណាកចំពោះអាជីវករលក់ដូរផ្សារដើមគរផ្លូវលេខ៣៣៦ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមគរ សរុបចំនួន ២១៥នាក់ (ស្រី ១៣៤នាក់) ហើយលទ្ធផល រកឃើញអ្នកវិជ្ជមានចំនួន០២នាក់ (ស្រី០២នាក់)៕
August 30, 2021 - កូវីដ-១៩
នៅថ្ងៃទី30 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 408នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 324នាក់ និងមានអ្នកបាត់បង់ជីវិត 11នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 92,616នាក់, ករណីជាសះស្បើយសរុប 88,443នាក់ និងស្លាប់សរុប 1,892នាក់៕
August 30, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជាពិសេសត្រូវវេចខ្ចប់សំណល់សំរាមពីមណ្ឌលព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំរាមចោលផ្តេសផ្តាស ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងផាសុកភាព។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលសំណល់រឹងសំរាម ដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ១០០ តោនក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។ ឯកឧត្តម បានឱ្យដឹងបន្ថែមថា ក្រសួងបរិស្ថាន បានចូលរួមបំពាក់ឡដុតសំណល់រឹងសំរាម៥០ ទៅដល់ ២១រាជធានី-ខេត្ត ក្នុងស្រុកគោលដៅចំនួន៤៩ ដើម្បីធ្វើការដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក។ ឯកឧត្តម
August 30, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោហ៊ុន សែនប្រកាសថា នឹងចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នានៅខែកញ្ញាឆ្នាំ២០២១ សូមកុំបារម្ភរឿងនេះ។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋតាមរយ: ហ្វេសប៊ុក ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋទូទៅ។ នៅក្នុងនោះសម្តេចតេជោបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជំហានដំបូងនេះ សម្រាប់តែមន្រ្តីរាជការ និងកងកម្លាំងជួរមុខប៉ុណ្ណោះដែលចំនួននេះមានកំណត់។ តែទោះជាយ៉ាងណាក្តីសម្តេចតេជោបានប្រាប់ថា សូមកុំឱ្យបារម្ភរឿងនេះ ព្រោះយើងនឹងចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នាដែលមានរហូតដល់ជិត១២លាននាក់។ សម្តេចបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះនឹងមកដល់នៅខែកញ្ញា ឆ្នាំ២០២១ ចំនួន៥លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅ៕
August 30, 2021 - ព័ត៌មានជាតិ
(ព័ត៌មានបឋម)៖ យោងតាមការបញ្ជាក់ព័ត៌មានបឋមពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរបានធ្វើការបិទខ្ទប់ផ្លូវ៣៣៦ ដេីម្បីយកសំណាកអាជីវករនៅផ្សារដើមគរ។ អាជ្ញាធរក៏បានបញ្ជាក់បន្ថែមដែរថា ផ្សារនៅតែបេីកដំណេីរការធម្មតា ដោយបិទតែផ្លូវ៣៣៦ តែប៉ុណ្ណោះ។ សូមកុំមានការយល់ច្រលំ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ។ ព័ត៌មានលំអិតពីលទ្ធផលការយកសំណាក ខ្មែរណូតនឹងផ្សាយជូននៅពេលក្រោយ!
August 30, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា បើពុំមានអ្វីប្រែប្រួលទៀតទេនោះ វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លានដូសបន្ថែមទៀត ដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន នឹងមកដល់កម្ពុជានៅដើមខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ លោកជំទាវបានថ្លែងឱ្យដឹងដូច្នេះ ក្នុងឱកាសនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បុគ្គលដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេខរៀងទី៩លាន គឺលោកយាយ ព្រំ កួយ អាយុ ៧៦ឆ្នាំ ដែលរស់នៅភូមិថ្មសំលៀង
August 29, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករនៅផ្សារអូរឫស្សី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដោយមូលហេតុ នៅថ្ងៃទី២១ សីហា ឆ្នាំ២០២១ អ្នកជំងឺ បានចូលក្នុងផ្សារ ដើម្បីទិញនំពងទា និងបន្លែ សម្រាប់សែន។ លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៣៣៣នាក់ (ក្នុងនោះមានអាជីវករលក់បន្លែ និង ជាងអ៊ុតសក់) នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគ កូវីដ១៩ បំប្លែងថ្មី Delta។ សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាង សូមមេត្តាសហការទៅយកសំណាក
August 29, 2021 - កូវីដ-១៩
នៅថ្ងៃទី29 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 438នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 345នាក់ និងមានអ្នកបាត់បង់ជីវិត 11នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 92,208នាក់, ករណីជាសះស្បើយសរុប 88,119នាក់ និងស្លាប់សរុប 1,881នាក់៕
August 29, 2021









