Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំមួយដោយ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១» ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត។ នៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ បានប្រមាណ៨៩ភាគរយ ធៀបនឹងគោលដៅប្រមាណ១២លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមវិច្ឆិកាខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ជូនប្រជាជន ដើម្បីធានាឲ្យបាននូវ «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» សំដៅទប់ទល់នឹងការវាយលុកនៃមេរោគប្រភេទ Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈ

    August 29, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី២៨ ខែសីហានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបទាំងអស់ចំនួន ១៧៥២នាក់

    August 29, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ថ្ងៃទី២៨ សីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋ និងអាជីវកររស់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលពាក់ពន្ធ័ករណី កូវីដ១៩ បំប្លែងថ្មីDelta លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដចំនួន ០១នាក់ ក្នុងចំណោមអ្នកយកសំណាក ២២២នាក់ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ! សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង

    August 28, 2021
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយពី អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្ត្រីសាខាក.ប.ប. ខេត្តព្រះសីហនុ បានចុះប្រតិបត្តិការត្រួតពិនិត្យទីផ្សារ និងស្ថានីយប្រេងឥន្ធនៈមួយចំនួនស្ថិតក្នុងក្រុងព្រះសីហនុរយៈពេលបីថ្ងៃ គឺថ្ងៃទី២៥ ២៦ និង២៧ ក្នុងខែសីហា ឆ្នាំ២០២១នេះ ដោយបានរកឃើញស្ថានីយចំនួន៥ មិនអនុលោមតាមច្បាប់កំណត់ និងរកឃើញដកហូតបានទំនិញខូចគុណភាពនិងហួសសុភាពភាពប្រើប្រាស់ចំនួន១៤.៣០គីឡូក្រាមយកមករក្សាទុក ដើម្បីកម្ទេចចោលនៅពេលក្រោយ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    August 28, 2021
  • កូវីដ-១៩

    នៅថ្ងៃទី28 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 401នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 475នាក់ និងមានអ្នកបាត់បង់ជីវិត 12នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 91,770នាក់, ករណីជាសះស្បើយសរុប 87,774នាក់ និងស្លាប់សរុប 1,870នាក់៕

    August 28, 2021
  • សង្គម

    ក្រោយមានការអំពាវនាវពីសំណាក់ម្ចាស់គណនី ហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា MaDa HP ដោយបានបង្ហាញពីរូបភាពប៉ុន្មានសន្លឹកស្តីពីការតស៊ូរបស់អ៉ំប្រុសពិការជើងម្នាក់តស៊ូប្រកបរបរជាអ្នកដឹកជញ្ជូនអាហារអោយក្រុមហ៊ុន Food Panda ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។ ម្ចាស់គណនី Facebook ខាងលើ បានរៀបរាប់អោយដឹងថា ៖ “បងប្អូនបើកុម្ម៉ង់ឥវ៉ាន់ តាម Food Panda បានជួបអ៊ុំជួយជូនគាត់ហូបថែមផងទាន គាត់អត់ផ្ទះនៅទេ មានក្មួយតូចមួយចិញ្ចឹម សុំដីគេនៅ នេះលេខគាត់ ✅ 092 688 025 ✅ 096 875 12 24 សូមបងប្អូនតេទៅគាត់ផ្ទាល់ ខ្ញុំជួបគាត់មុខបុរីខ្ញុំនៅ ផ្លូវ598

    August 28, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មាន មានកម្មករ កម្មការិនីចំនួន៣ នាក់ វិជ្ជមានជំងឺកូវីដ-១៩ ហើយក្នុងនោះមានមួយករណីជាប្រភេទជំងឺកូវីដ-១៩ ប្រភេទថ្មី(Delta) នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចាត់តាំងឲ្យឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត ដឹកនាំក្រុមការងារ មន្ត្រីជំនាញ រួមជាមួយអាជ្ញាធរស្រុកអង្គស្នួល ចុះស្រាវជ្រាវស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់នូវការចំលងចូលក្នុងសហគមន៍។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឲ្យដឹងថា បុរសម្នាក់អាយុ៣៧ឆ្នាំ

    August 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ផ្លូវ០១ខ្សែក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលរងការកកស្ទះចរាចរណ៍លំបាកក្នុងធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសារអាជីករយកទ្រូងផ្លូវដាក់លក់បន្លែ និងទំនិញ ត្រូវបាននគរបាលការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌ៧មករា ចុះទៅណែនាំនិងទុកពេលវេលា០៣ថ្ងៃឱ្យអាជីវកររុះរើឱ្យអស់ហើយទៅរកកន្លែងផ្សេងលក់វិញ ដើម្បីសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅលើកំណាត់ផ្លូវមួយនេះឱ្យមានរៀបរយឡើងវិញ។ នៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញបានបើកយុទ្ធនាការនៃការចុះអនុវត្តរឹតបន្តឹងរៀបចំសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ។ការចុះទៅរៀបចំសណ្តាប់ធ្នាប់ពីសំណាក់កម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវលេខ១៤១ កែងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា នៅចំណុចផ្លូវ០១ខ្សែខាងលើគឺបានរងការរំលោភបំពានយកទ្រូងផ្លូវធ្វើអាជីវកម្មពីសំណាក់បងប្អូនអាជីវករជាយូរមកហើយ កន្លងមកគឺអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះទៅរៀបចំសណ្តាប់ធ្នាប់ជាបន្តបន្ទាប់ហើយដែរ ប៉ុន្តែដូចវែកចក នៅពេលអាជ្ញាធរ សមត្ថកិច្ចចុះទៅណែនាំគឺពួកគាត់បានចូលរួមអនុវត្តនៅពេលសមត្ថកិច្ចចុះតែប៉ុណ្ណោះ បន្ទាប់មកសមត្ថកិច្ចដកថយគឺពួកគាត់យកបន្លែ និងទំនិញដាក់លក់លើទ្រូងផ្លូវដដែល ។ លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ជាគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ គឺមិនអនុញ្ញាតឱ្យបងប្អូនអាជីវករធ្វើអាជីវកម្មរបៀបអាណាធិបតេយ្យបែបនេះបង្កប៉ះពាល់សណ្តាប់នោះទៀតទេ កម្លាំងសមត្ថកិច្ចជាថ្ងៃដំបូងបានចុះណែនាំនឹងរៀបចំសណ្តាប់ធ្នាប់បណ្តោះអាសន្ននោះសិន

    August 28, 2021
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់​ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នាថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សាខា ក.ប.ប. រាជធានីភំ្នពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យអាជីវកម្មប្រេងឥន្ធនៈតាមបណ្តាស្ថានីយ៍/ដេប៉ូ ក្នុងរាជធានីភ្នំពេញ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញស្ថានីយ៍/ដេប៉ូចំនួន ០៦ទីតាំង ប្រកបអាជីវកម្មមិនសុចរិត និងបានចាត់វិធានការពិន័យអន្តរការណ៍ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    August 28, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា មានករណីកូវីដ១៩ បំប្លែងថ្មី Delta នៅបន្ទប់ជួល ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ០៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ២២១នាក់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    August 27, 2021