- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានធ្វើការចុះយកសំណាកលើកទី៣ របស់ប្រជាពលរដ្ឋ ១១៩នាក់ នៅម្តុំផ្សារឌុយមិច ស្ថិតនៅ ខណ្ឌ៧មករា ដែលពាក់ពន្ធ័ករណីកូវីដ-១៩ បំប្លែងថ្មី Delta។ ក្រោយបញ្ចប់យកសំណាករួច ជាលទ្ធផលតេស្តរហ័សគឺអវិជ្ជមានទាំងអស់។ ចំពោះប្រជាពលរដ្ឋដែលខកខានមិនទាន់បានយកសំណាក សូមកុំភ្លេចទៅយកសំណាកនៅទីតាំងដែលជិតកន្លែងដែលបងប្អូនរស់នៅបំផុត ដើម្បីសុវត្ថិភាពសូមបន្តតាមដានសុខភាព ចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕
August 27, 2021 - កូវីដ-១៩
នៅថ្ងៃទី27 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 411នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 306នាក់ និងមានអ្នកបាត់បង់ជីវិត 17នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 91,369នាក់, ករណីជាសះស្បើយសរុប 87,299នាក់ និងស្លាប់សរុប 1,858នាក់៕
August 27, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-នៅវេលាម៉ោង១៥:២០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា (គប់រថយន្ត) កាលពីវេលាម៉ោង២១:០០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៤ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មួង ទូច ភេទប្រុស អាយុ៤៤ឆ្នាំ។ ជនសង្ស័យមានឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងឡាន ទីលំនៅបច្ចុប្បន្នភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ
August 27, 2021 - ព័ត៌មានជាតិ
ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានឲ្យដឹងថា ថ្មីៗនេះស្ថានទូតបានរកឃើញករណីចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិក នូវផលិលផលគុយទាវក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយលើសំបកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គវត្ត” កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ីក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក។ ការប្រើប្រាស់ពាក្យ និងម៉ាក “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គវត្ត” ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាកគុយទាវភ្នំពេញ បានធ្វើឲ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំអំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់។ ស្ថានទូតបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបណែនាំដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការទៅក្រុមហ៊ុនទាំងនោះឲ្យបញ្ឈប់ធ្វើការនាំចូលឬដាក់លក់នូវផលិតផលបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ចេញនូវវិធានការបន្តក្នុងករណីក្រុមហ៊ុនមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង។ ទន្ទឹមនឹងនេះដែរ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក មេត្តាឈប់ជាវយកមកប្រើប្រាស់នូវផលិតផលក្លែងបន្លំនេះ ព្រមទាំងមេត្តាជូនដំណឹងមកស្ថានទូតតាមរយៈគេហទំព័រ Facebook ស្ថានទូតក្នុងករណីបានឃើញ ឬជួបប្រទះនូវផលិតផលណាដែលមានប្រើប្រាស់រូបសញ្ញាដែលជាអត្តសញ្ញាណជាតិនៃកម្ពុជា នៅតាមបណ្តាទីផ្សារនានាក្នុងសហរដ្ឋអាមេរិកដើម្បីស្ថានទូតរៀបចំនីតិវិធីតវ៉ាតាមផ្លូវច្បាប់ សំដៅបញ្ឈប់ការដាក់លក់ផលិតផលក្លែងបន្លំនេះបានទាន់ពេលវេលា៕
August 27, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី២៦ ខែសីហានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបទាំងអស់ចំនួន ១៥៣៥នាក់
August 27, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នាល្ងាចថ្ងៃទី២៦ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកអាជីវករនៅផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ ដោយសារមូលហេតុមានអ្នកជំងឺកូវីដ បំប្លែងថ្មី Delta មកទីតាំងខាងលើនេះកាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២១។ បន្ទាប់ពីយកសំណាកអាជីវកររួច លទ្ធផលតេស្តរហ័សលើកទី១ សម្រាប់ថ្ងៃទី២៦ សីហា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមាន ០៣នាក់ ក្នុងចំណោមអ្នកយកសំណាក ៣៩៣នាក់។ សំណាកនោះនៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta បន្ថែមទៀត។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
August 26, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងមុននេះបន្តិចថា ថ្ងៃទី២៦ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យកំពុងចុះយកសំណាកអាជីវករនៅផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ ដោយសារមូលហេតុមានអ្នកជំងឺកូវីដ បំប្លែងថ្មី Delta មកទីតាំងខាងលើនេះកាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២១។ សូមប្រជាពលរដ្ឋដែលបានមកទីតាំងខាងលើ តាមដានសុខភាពរយៈពេល២១ថ្ងៃដើម្បីសុវត្ថិភាព៕
August 26, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤៤នាក់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ និងអ្នកជាសះស្បេីយចំនួន ៥១នាក់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រលប់ពីប្រទេសថៃ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្រ្តីជនជាតិខ្មែរចំនួន ១៤៤នាក់ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
August 26, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋចំនួន ១៥២នាក់ ដែលស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីជំងឺកូវីដ១៩ បំប្លែងថ្មី Delta លទ្ធផលធ្វើតេស្តរហ័សលើកទី១ អវិជ្ជមានទាំងអស់ នៅបន្តរងចាំលទ្ធផលតេស្តនៅមន្ទីរពិសោធន៍។ សូមប្រជាពលរដ្ឋដែលស្នាក់នៅទីតាំងខាងលើ មិនទាន់បានយកសំណាក សូមសហការដើម្បីយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីតាមដានសុខភាពរយៈពេល ២១ថ្ងៃ សូមអរគុណ! ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
August 26, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃ២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជាដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ ដើម្បីពួកគាត់ទទួលបានការគាំពារផ្នែកសុខភាពដូចជាប្រជាពលរដ្ឋថៃដែរ។ កាស្នើនេះ ធ្វើឡើងក្នុងកិច្ច ប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាព កម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង(VTC) នៅទីបញ្ជាការយោធភូមិភាគទី៥ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិ ភាគទី៥ ប្រធានក្រុមការងារលេខា និងមន្ត្រីរាជការ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ជួបប្រជុំពិភាក្សា ជាមួយភាគីថៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី
August 26, 2021









