Khmernote Media
  • រៀនធ្វើម្ហូប

    នឹកស្មានមិនដល់មែនទេបងប្អូនស្ត្រីមេផ្ទះ ថាផ្លែគូលែនអាចយកមកធ្វើជាញាំបានឆ្ងាញ់ មិនទ្រលាន់ថែមទៀតផង ។ មិនជឿក៏ត្រូវជឿដែរថារសជាតិនៃផ្លែគូលែនជាមួយសាច់បង្គានិងសាច់ជ្រូកចិញ្រ្ចាំថាយកមកញាំចូលគ្នាមានរសជាតិឆ្ងាញ់បាននោះតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ 1. ផ្លែគូលែនយកគ្រាប់ចេញ ២០០ក្រាម 2. សាច់ជ្រូកចិញ្ច្រាំ ១០០ក្រាម 3. បង្គាសបកសំបក ៦ក្បាល 4. ខ្ទឹមក្រហមហាន់ល្អិត ៣០ក្រាម 5. ម្ទេសស្រស់ហាន់ល្អិត ១៥ក្រាម 6. ស្លឹកជីវ៉ាន់សុយ ៥ក្រាម 7. ទឹកត្រី ៣០ក្រាម 8. ស្ករស ១៥ក្រាម 9. ក្រូចឆ្មា ២ផ្លែ *វិធីធ្វើ

    August 25, 2021
  • រៀនធ្វើម្ហូប

    មុខម្ហូបដែលនាំយកគ្រឿងសមុទ្រ ដូចជា ខ្យង បង្គា មឹក ឆាជាមួយម្រេច និងម្ទេសផ្លោកបីពណ៍ ឆាក្តៅៗជាមួយម្រេចខ្មៅ អាចនិយាយបានថា ត្រូវចិត្តអ្នកដែលចូលគ្នាទទួលទានគ្រឿងសមុទ្យជាមិនខាន វិធីធ្វើក៏មិនពិបាកតោះយើងនាំគ្នាទៅមើលទាំងអស់គ្នា៖ *គ្រឿងផ្សំ • បង្គាស្រស់ ២០០ក្រាម • មឹកបំពងស្រស់ ២០០ក្រាម • ខ្យងជំពូកទា ២០០ក្រាម • ម៉្សៅស៊ុបខ្នរ ១កញ្ចប់ • ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ • ខ្ទឹមបារាំងហាន់សម្រាប់ឆា ½ ចានចង្កឹះ • ម្រេចម៉ត់ ១ស្លាបព្រាបាយ

    August 25, 2021
  • កូវីដ-១៩

    នៅថ្ងៃទី25 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 428នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 572នាក់ និងមានអ្នកបាត់បង់ជីវិត 14នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 90,535នាក់, ករណីជាសះស្បើយសរុប 86,702នាក់ និងស្លាប់សរុប 1,835នាក់៕

    August 25, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី២៤ ខែសីហានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបទាំងអស់ចំនួន ១៣២៥នាក់

    August 25, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ។ ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការចាក់ដូសជំរុញសម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើងទៅ នឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយអាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    August 25, 2021
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ- យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក លោក ហ៊ុយ ប៊ុនឡេង បានឲ្យដឹងថា នៅព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តមគួច ចំរើនអភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះស្វែងរក ជនរងគ្រោះម្នាក់ទៀតដែលមានសេចក្តីរាយការណ៍ថា ឃើញដួលហូរតាមទឹកនៅជិតដុនបូស្កូ អូរ៥ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ពេលមានភ្លៀងធ្លាក់ខ្លាំងកើតជាជំនន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១។ សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា ក្រោយរុករកនៅព្រឹកនេះ សមត្ថកិច្ចបានប្រទះឃើញសពបុរសម្នាក់នៅចំណុចអូរ៥ ម្តុំភូមិអាចម៍មិក ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណថាជាជនជាតិខ្មែរឬជនបរទេសនៅឡើយ ដោយរង់ចាំការស្រាវជ្រាវនិងកោសល្យវិច្ចយ័៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    August 25, 2021
  • ព័ត៌មានជាតិ

    តាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង០៥:០០នាទីល្ងាចដល់ម៉ោង០៨:០០នាទីយប់មានភ្លៀងធ្លាក់ខ្លាំង ដោយកម្រិតទឹកភ្លៀងកើនឡើងពីចន្លោះ១២០មម ទៅដល់២៧៩មម សរុបបរិមាណទឹកភ្លៀង ២៨៥៨,១មម បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០:០០នាទីយប់ ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ បើយោងតាមការព្យាករណ៍នឹងមានករណីភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើរតាមដងផ្លូវជម្រាលភ្នំ និងទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    August 25, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅធនាគារភ្នំពេញពាណិជ្ជ PPCBank ដែលមានទីតាំងស្ថិតនៅ អគារលេខ ២១៧ ផ្លូវនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមូលហេតុនៅថ្ងៃទី២៣ សីហា ឆ្នាំ២០២១ មានបុគ្គលិកចំនួន ០៣នាក់ រកឃើញវិជ្ជមានកូវីដ-១៩។ ចំពោះករណីនេះ ក្រុមគ្រូពេទ្យកំពុងតែរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta។ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    August 25, 2021
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា​ គិតត្រឹមវេលាម៉ោង ៥ និង០០នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត និងប្រចាំការឆ្លើយតបបន្ទាន់តាមគោលដៅក្នុងខេត្ត បានពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សអ្នកសង្ស័យពាក់ព័ន្ធជំងឺកូវីដ១៩ ធ្វើដំណើរមកពីរាជធានី បណ្តាខេត្តផ្សេងៗ និងអ្នកដែលមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ២៣នាក់ (ស្រី១០នាក់)។ អ្នកជំងឺបានដាក់ឲ្យសម្រាកព្យាបាលនៅអគារព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងខេត្ត។ ក្រុមការងារជំនាញថ្នាក់ខេត្ត បាននិងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ ខាងលើ។ អ្នកជំងឺកំពុងសម្រាកព្យាបាល ត្រូវបានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩ ប្រភេទដែលតា ១៨នាក់បន្ថែមទៀត៕ ប្រភព៖ ទូរទស្សន៍ខេត្តស្ទឹងត្រែង

    August 24, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសមេចក្តីសម្រេច កំណត់ភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយ នៃក្រុងសិរីសោភ័ណ “ជាតំបន់ក្រហម” ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ធ្ងន់ធ្ងរ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួមមាន៖ ១-បរិវេណផ្សារទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ២-បរិវេណវត្តភ្នំជញ្ជាំង (ផ្លូវចូលវត្ត-តាមរបងវត្ត) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

    August 24, 2021