Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៩៩នាក់ និងមានអ្នកជាសះស្បើយចំនួន ១០៥នាក់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ (NIPH) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់ពីប្រទេសថៃដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្រ្តីជនជាតិខ្មែរ ចំនួន ១៩៩នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖

    August 23, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បង្ហាញទស្សនៈផ្ទាល់ខ្លួនថា មេរោគកូវីដ-១៩នឹងមិនរលាយសាបសូន្យនោះទេ ខណៈជំងឺនេះនៅតែបន្តបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់ ដូច្នេះទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលនៅតែបន្តដាស់តឿនស្មារតី ក៏ដូចជាក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ជាប់ជាប្រចាំ ដោយមិនត្រូវភ្លេចខ្លួនឬធ្វេសប្រហែលនោះឡើយ ខណៈដែលមេរោគកូវីដ១៩មិនអាចរលាយសាបសូន្យភ្លាមៗបាននោះទេ បន្ថែមពីនេះទៀត បច្ចុប្បន្ននេះមេរោគកូវីដ១៩នៅ តែបន្តបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់ហើយកាន់តែកាចសាហាវថែមទៀត ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភខ្លាំង ។ លោកជំទាវបញ្ជាក់ថា ការធ្វេសប្រហែស គឺអាចធ្វើឱ្យមានការឆ្លងកាន់តែលឿន ប្រឈមនឹងបញ្ហាសុវត្ថិភាព សុខភាព ហើយមិនអាចឆ្ពោះទៅកាត់ ផ្តាច់ជំងឺ នេះបានឡើយ។ សំឡេង ៖ «

    August 23, 2021
  • កូវីដ-១៩

    នៅថ្ងៃទី23 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 410នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 537នាក់ និងមានអ្នកបាត់បង់ជីវិត 16នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 89,641នាក់, ករណីជាសះស្បើយសរុប 85,618នាក់ និងស្លាប់សរុប 1,808នាក់៕

    August 23, 2021
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះបានធ្វើការចុះយកសំណាកបងប្អូនអាជីវករលក់ដូរ នៅផ្សារសាមគ្គីក្រុងក្រចេះ ដើម្បីធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដោយសារតែកន្លងមកមានតួលេខនៃអ្នកវិជ្ជមានជុំវិញផ្សារនៅតែកើនឡើង។ មន្ទីរព័ត៌មានខេត្តក្រចេះ ទទក បានឲ្យដឹងថា គិតត្រឹមម៉ោង១០:១៥នាទី ថ្ងៃទី២៣ ខែសីហានេះ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស នៅទីតាំងផ្សារក្រុងក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២នាក់ ក្នុងស្រី០៨នាក់ ។ សូមអំពាវនាវដល់បងប្អូនអ្នកពាក់ពន្ធ័ មកយកសំណាក ដែលក្រុមគ្រូពេទ្យ កំពុងយកសំណាកនៅផ្សារក្រុងក្រចេះផ្ទាល់៕

    August 23, 2021
  • រៀនធ្វើម្ហូប

    ប្រហិតសាច់មាន់ រឺ “ណាហ្គេតសាច់មាន់” ជាប្រភេទអាហារសម្រន់ញាំលេងពេលជួបជុំគ្រួសារ រឺអាហារសំរាប់ញាំកំដរមាត់ពេលអផ្សុក ដែលវាមានរស់ជាឈ្ងុយឆ្ងាញ់ ជាពិសេសវាពេញនិយមបំផុតនៅប្រទេសប៉ែកខាងបញ្ចឹមប្រទេស ហើយនៅប្រទេសកម្ពុជាយើងក៏ឃើញមានការនាំចូលប្រហិតសាច់មាន់ រឺ Chicken Nugget នេះដាក់លក់នៅលើទីផ្សារផងដែរ ដោយវាមានតំលៃប្រមាណ $6 ទៅ $7 ក្នុងមួយកញ្ចប់។ ថ្ងៃនេះក្រុមការងារ Food Mention ដោយខ្មែរណូត បាននាំយកគ្រឿងផ្សំ និងវិធីធ្វើ Chicken Nugget នេះមកចែកជូនប្រិយមិត្ត អោយរៀនសាកធ្វើទាំងអស់គ្នាបាន៖ *គ្រឿងផ្សំ o សាច់ទ្រូងមាន់ហាន់ជាចំនិតហើយកិនអោយម៉ត់ ​ ៥០០ក្រាម o ម្រេចខ្មៅ

    August 23, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅក្នុងឱកាសចុះពិនិត្យមើលដំណើរការមន្ទីរពិសោធន៍ថ្មីនៅពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល បាន​ឱ្យដឹងថា កន្លងមកនេះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានមន្ទីរពិសោធន៍ខ្នាតតូចហើយ ប៉ុន្តែការធ្វើតេស្តរកមេរោគកូវីដ-១៩បានចំនួនតិច។ ឥឡូវនេះបានសាងសង់មន្ទីរពិសោធន៍ថ្មី ដែលមានលទ្ធភាពអាចធ្វើតេស្តរកមេរោគកូវីដ-១៩ បានក្នុង១ថ្ងៃពី៩០០ទៅ ១ ០០០នាក់ ដែលកត្តាទាំងនេះ អាចធ្វើឱ្យយើងធ្វើការងារបានលឿន ក្នុងគោលដៅរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងសហគន៍ផងដែរ។​ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នមន្ទីរពិសោធន៍ថ្មីនេះ ធ្វើតេស្តរកមេរោគកូវីដ-១៩បានតែមេរោគកូវីដធម្មតានៅឡើយទេ

    August 23, 2021
  • រៀនធ្វើម្ហូប

    “ស្លតៅហ៊ូសាច់ជ្រូកចិញ្ច្រាំ” ជាអាហារឈ្ងុយឆ្ងាញ់ និងប៉ូវកំលាំងនៅពេលលោកអ្នកបានបរិភោគ ហើយជាពិសេសសម្លប្រភេទនេះបងប្អូនជាស្ត្រីមេផ្ទះអាចរៀនចំអិនបានយ៉ាងងាយស្រួលដោយខ្លួនបានដោយវាមានគ្រឿងផ្សំដូចជា៖ *គ្រឿងផ្សំ o សាច់ជ្រូកចិញ្រ្ចាំ ៣០០ក្រាម o តៅហ៊ូពងមាន់ ២ដុំ o ដុំស៊ុបខ្នរ ១ដុំ o ស្ទឹមសចិញ្ច្រាំ ២គ្រាប់ o ការ៉ុតហាន់សម្រាប់ស្លរ តាមចំណូលចិត្ត o ស្ពៃបូកគោ តាមចំណូលចិត្ត o ឃិនឆាយ តាមចំណូលចិត្ត o ម្រេចម៉ត់តាមចំណូលចិត្ត o ទឹកស៊ីអ៊ីវសៀងថៃ ២ស្លាបព្រាបាយ o ទឹកត្រី ២ស្លាបព្រាបាយ

    August 23, 2021
  • ព័ត៌មានជាតិ

    សៀមរាប ថ្ងៃទី២២ ខែសីហាឆ្នាំ២០២១- យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២១នេះ បានចុះទៅពិនិត្យមើលអគារអង្គរកូអ៊ិច ដែលស្ថិតនៅ ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងដំណើរការរៀបចំសម្រាប់តៀមទុកដាក់ព្យាបាលអ្នកជំងឺកូវិដ១៩កម្រិតធ្ងន់។ ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ទីតាំងនេះត្រូវបានសម្រេចរៀបចំត្រៀមទុកធ្វើជាកន្លែងដាក់ព្យាបាលអ្នកជំងឺកម្រិតធ្ងន់ថ្នាក់តំបន់ ដែលអាចដាក់អ្នកជំងឺបានប្រមាណ៤០០គ្រែ ជាអ្នកជំងឺធ្ងន់ត្រូវប្រើអុកស៊ីសែន ដែលនឹងត្រូវបញ្ជូនមកបណ្តាខេត្តនានានៅខាងជើងបឹងទន្លេសាប នៅពេលដែលនៅតាមមន្ទីរពេទ្យខេត្ត នៃខេត្តទាំងនោះទ្រទ្រង់មិនរួច។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កន្លែងនេះ នឹងបើកឱ្យដំណើរការឆាប់ៗនេះ ប្រសិនករណីមានអ្នកជំងឺកូវីដ១៩កម្រិតធ្ងន់មានចំនួនច្រើន។ ដោយពេលនេះក្រុមការងារកំពុងតែមមាញឹកក្នុងការរៀបចំ ដែលរហូតមកដល់ពេលស្ទើរតែរួចរាល់ហើយ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចុះទៅពិនិត្យមើលទីតាំងក្លឹបកីឡារបស់សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តសៀមរាប ដែលអាជ្ញាធរខេត្តសៀមរាបកំពុងតែដំណើរការរៀបចំត្រៀមដាក់ព្យាបាលអ្នកជំងឺកម្រិតស្រាល ដែលទីតាំងនេះ

    August 23, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta បានទៅផ្សារចាស់ ប៉ះពាល់ផ្នែកខាងលិចផ្សារ និងបានទៅពិសារនំបញ្ចុកស្រុះ នៅថ្ងៃទី ១៤ សីហា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី។ កាលពីថ្ងៃទី២២ ខែសីហា ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក អាជីវករចំនួន ២៤នាក់ លទ្ធផលគឺអវិជ្ជមានទាំងអស់។ សូមប្រជាពលរដ្ឋដែលបានទៅទីតាំងខាងលើ បន្តតាមដានសុខភាពរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    August 23, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោចុះមកដល់ភ្លាមៗ ដើម្បីពិនិត្យសំណាក អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ កូវីដ-១៩ បំប្លែងថ្មី ដែលតា ។ នៅម៉ោង ១៥:០០ នាទី ថ្ងៃទី២២ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំងផ្ទះលេខ ១០២៥ ផ្លូវលំ ក្រុម៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះពិនិត្យយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី្ម ដែលតា(Delta) សរុបចំនួន ១១នាក់ ស្រី ០៥ នាក់ ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានឈ្មោះ ប៉ាក់ សុភក្ត្រ

    August 22, 2021