Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានប្រាប់ឲ្យដឹងថា យ៉ាងតិចឮស្នូរគ្រាប់កាំភ្លើងចំនួន៣គ្រាប់បានផ្ទុះឡើង បន្ទាប់ពីមនុស្សប្រុសស្រីមួយក្រុម បើករថយន្តមិនស្គាល់ម៉ាក ចូលផឹកស៊ីក្នុងហាងមួយកន្លែង នៅជួរមាត់ទន្លេក្នុងទីក្រុងកោះពេជ្រ ហើយពេលផឹកស៊ីរួចចេញទៅវិញ មិនដឹងយ៉ាងម៉េចស្រាប់តែដកកាំភ្លើងបាញ់មេឃ ៣គ្រាប់ មិនទាន់ដឹងមូលហេតុអ្វីនៅឡើយ ហើយក្រុមបុរសនារីទាំងនោះ បានឡើងរថយន្តមួយគ្រឿងបើកយ៉ាងលឿនចេញបាត់ទៅ បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខកោះពេជ្រ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យមើលមានកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះមកពិនិត្យមើលនិងសួរនាំនៅកន្លែងកើតហេតុផងដែរ តែរកមិនឃើញសំបកគ្រាប់ឡើយ។ ហេតុការណ៍ផ្ទុះអាវុធបាញ់បោះសេរីខាងលើនេះ កើតឡើង១០៖០៥នាទីយប់ ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចម្ដុំហាងផឹកស៊ី ជួរមាត់ទន្លេ ខាងត្បូងស្ពានហង្សប្រហែល៣០ម៉ែត្រ ស្ថិតក្នុងបរិវេណទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមសម្ដីនារីម្នាក់សុំមិនបញ្ចេញឈ្មោះជាអ្នករត់តុ ក្នុងហាងផឹកស៊ីមួយកន្លែង ក្បែរកន្លែងកើតហេតុ

    August 21, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ថា នេះជាដំណឹងដ៏អាក្រក់ដែលការចរាចររបស់វីរុសដែលតា បានកំពុងនៅជាមួយយើង ប៉ុន្តែក៏នៅមានដំណឹងដ៏ល្អដែរ ដោយយើងនៅមានវិធានការការពារ ហើយនៅមានប្រសិទ្ធភាពនៅឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ក្នុងនោះមានវិធានការសំខាន់ចំនួន ២ចំណុច ដែលនឹងចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដែលទី១ គឺការចាក់វ៉ាក់សាំង និងទី២ គឺការអនុវត្តវិធានការការពារឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ (វិធានការការពារមិនមែនឱសថ) ។ លោកស្រីបានថ្លែងដូច្នេះក្នុងឱកាសរួមដំណើរជាមួយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

    August 21, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា រកឃើញករណីវិជ្ជមានមេរោគកូវីដ-១៩ ប្រភេទ Delta នៅការដ្ឋានសាងសង់ បុរី ប្រាយ ឡាញ រៀលអ៊ីស្ទេត ឯ.ក (BOREY BRIGHT LINE REALESTATE CO.,LTD) ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក នៅថ្ងៃទី២០ សីហា ២០២១ 🕥វេលាម៉ោង ១០:៣០ នាទី ហើយទីតាំងខាងលើត្រូវបានបិទ រយៈពេល ២១ថ្ងៃ ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដល់

    August 21, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ ស្ដែងៗណាស់! រថយន្ដស៊េរីទំនើប JEEP WRANGLER បើកក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណៈដែលមេឃកំពុង តែធ្លាក់ភ្លៀងជោកជាំ ដោយមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តចំនួនពីរគ្រឿងទៀតផ្ទុប និងដើមឈើ ធ្វើឲ្យរថយន្តរងការខូចខាតទៅមុខលែងរួច ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលា ១១៖៣០នាទីយប់ ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ ត្រង់ចំណុចទល់មុខសណ្ឋាគារភ្នំពេញ លើកំណាត់ផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក JEEP WRANGLER ពណ៌ខ្មៅពាក់ ស្លាកលេខកម្ពុជា S.8808.S (ជាស្លាកលេខពិសេសផ្ទាល់ខ្លួន ដែលម្ចាស់រថយន្តអ្នកដែលធូរធារ ឬស៊ីវិល័យអាចបញ្ជាទិញដោយដាក់ឈ្មោះផ្ទាល់ខ្លួន

    August 21, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី១៩ ខែសីហានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបទាំងអស់ចំនួន ៨៣៦នាក់ (ស្ត្រី ៤០៥នាក់) ហើយបានប៉ះពាល់ដល់២៣រាជធានី-ខេត្ត

    August 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានសហការជាមួយអាជ្ញាធរមូលដ្ឋានរបស់សាលាខណ្ឌដង្កោ បានធ្វើការកំទេចចោលអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០១ ប៊ីដុង ដែលស្មើនឹង ២១, ០៥២ លីត្រ ដែលបានមកពីការចាប់ និងដកហូតតាមបណ្ដាទីផ្សារកន្លងមក ស្ថិតនៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    August 20, 2021
  • ព័ត៌មានជាតិ

    ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា រដ្ឋាភិបាលជប៉ុនបានសំរេចដាក់ខេត្តចំនួន ៧ ទៀត (Ibaraki, Tochigi, Gunma, Shizuoka, Kyoto, Hyogo និង Fukuoka ) ទៅក្នុងភាពអាសន្ន ហើយចូលជាធរមាននៅថ្ងៃសុក្រទី ២០ ខែសីហា នេះ។ បន្ថែមពីលើទីក្រុងតូក្យូ, ខេត្ត Kanagawa, Saitama, Chiba, Osaka និង Okinawa ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta មានការកើនឡើងខ្ពស់ ហើយតម្រូវការសេវាកម្មសុខាភិបាល

    August 20, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២១០នាក់ និងមានអ្នកជាសះស្បើយចំនួន ២៣៤នាក់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ដោយយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ (NIPH) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតនៅក្នុងគ្រប់គ្រងរបស់ខេត្ត លើបុរស ស្រ្តីជនជាតិខ្មែរ ចំនួន ២១០នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖

    August 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីរួមចំណែកជាមួយនិង ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ឲ្យសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ស្ដីពីការអប់រំនៅកម្ពុជា ក៏ដូចជាការគាំទ្រគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ លោកឧញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យបច្ចេកវិទ្យា​ និងវិទ្យាសាស្ដ្រកម្ពុជា (Cam Tech) បានសម្រេចផ្ដល់អាហារូបករណ៍មិនបង់ថ្លៃសិក្សា១០០% ចំនួន ៣៥ កន្លែង សម្រាប់ការសិក្សាមួយចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ

    August 20, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះថា បានរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ នៅផ្សារបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ អាជ្ញាធរសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ព័ន្ធទីតាំងខាងលើ សូមបង្កើនការប្រុងប្រយ័ត្ន និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 88,242នាក់, ករណីជាសះស្បើយសរុប 83,851នាក់ និងស្លាប់សរុប 1,762នាក់៕  

    August 20, 2021