Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា មានករណីមេរោគ កូវីដ-១៩ ប្រភេទ Delta ដែលស្ថិតក្នុងខណ្ឌ៧មករា។ ព្រឹកនេះវេលាម៉ោង១០ និង០០នាទី ក្រុមគ្រូពេទ្យបានចុះយកសំណាក ប្រជាពលរដ្ឋដែលរស់នៅ ម្ដុំផ្សារសេរីភាព និងផ្សារឌុយមិច ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រោយតំបន់នោះមានពាក់ព័ន្ធករណីជំងឺកូវីដ-១៩។ អាជ្ញាធរបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ពន័្ធនឹងទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរបស់ខ្លួនរយៈពេល២១ថ្ងៃ ដើម្បីសុវត្ថិភាព និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!

    August 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ផ្សារក្រមួន ក្រោយសាលា អង្គអេង បិទផ្នែកទាំងមូលផ្សារក្រមួនអង្គអេងរយៈពេល ០៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគរយៈពេល ៤៨ម៉ោង។ ទីតាំងខាងលើកំពុងរង់ចាំមើលលទ្ធផលនៃកាវិភាគមេរោគ និងមានចំណាត់ការបន្ត។ សូមបងប្អូនដែលរស់នៅ និងពាក់ព័ន្ធទីតាំងខាងលើ បង្កើនការប្រុងប្រយ័ត្ន និងតាមដានសុខភាព ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាល។ សូមអរគុណ! ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    August 19, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ នាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅប្រគល់ជូនរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាតាមជើងហោះហើរពិសេស របស់កម្ពុជារួចហើយ។ ពិធីប្រគល់ និងទទួល ប្រារព្ធធ្វើ នាបរិវេណអាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រវាង ឯកឧត្តម ម៉ម

    August 19, 2021
  • កូវីដ-១៩

    នៅថ្ងៃទី19 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 533នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 632នាក់ និងមានអ្នកបាត់បង់ជីវិត 17នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 87,723នាក់, ករណីជាសះស្បើយសរុប 83,298នាក់ និងស្លាប់សរុប 1,747នាក់៕

    August 19, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២១​នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)​ បានចុះមកធ្វើការយកសំណាក​ អាជីវករផ្សារ៧មករា​ (ទល់មុខផ្សារទួលគោក)​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ ករណីពាក់ព័ន្ធ​អ្នកជំងឺម្នាក់បានទៅទិញម្ហូបនៅផ្សារ៧មករា​ អ្នកជំងឺខាងលេី ជាប្រភេទកូវីដ-១៩ បំប្លែងថ្មី​ អាល់ហ្វា (ALPHA)​។ ពេលនេះ សមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យ ធ្វើការយកសំណាកប្រជាពលរដ្ឋនៅជុំវិញទីតាំងខាងលើ៕

    August 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កម្លាំងល្បាតអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ បន្ទាប់ពីត្រលប់មកពីធ្វើសកម្មភាព ជិះម៉ូតូដើរ ទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋតាមភូមិ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ៣៖៥០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរ វត្តទួល តាមបណ្ដោយ ផ្លូវបេតុង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមកម្លាំងសមត្ថកិច្ចល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានធ្វើការ ជិះម៉ូតូ ល្បាតក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ហើយពេលដែលកម្លាំងសមត្ថកិច្ច ជិះល្បាតដល់ត្រង់ចំណុចខាងមុខបុរីពិភពថ្មីផ្សារឈូកមាស តាមបណ្ដោយ ផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កម្លាំងសមត្ថកិច្ចក៏ជួបនិងជនសង្ស័យទាំងពីរនាក់ខាងលើ

    August 19, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អញ្ជើញដឹកនាំកងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ ចុះពិនិត្យសំណាក និងដាក់វិធានការទប់ស្កាត់ ជនបន្សាបសារធាតុញៀន ដោយករណីរកឃើញវិជ្ជមានកូវីដ១៩ នៅមណ្ឌលស្តារនីតិសម្បទា ជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ។ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរហ័ស (Rapid Test) លើយុវជន យុវនារី កំពុងបន្សាបថ្នាំញៀននៅ

    August 19, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា លោកអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ និងសម្របសម្រួលជូនក្រុមគ្រូពេទ្យ(TYDA) ដើម្បីយកសំណាកនៅការដ្ឋានអគារ Morgan Tower ទីក្រុងកោះពេជ្រ។ នៅល្ងាចថ្ងៃពុធ ១០កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន បានចុះពិនិត្យ និងសម្របសម្រួលជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TIDA) ដើម្បីយកសំណាកបុគ្គលិក និងកម្មករបម្រើការងារនៅការដ្ឋានអគារ Morgan Tower កោះពេជ្រ ដែលមានករណីសង្ស័យមានការឆ្លងជំងឺកូវីដ១៩៕

    August 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ យោងតាការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ទម្លាប់ការរស់នៅតាមបែបគន្លងថ្មី របស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះ នឹងបានធ្វើឱ្យសង្គមជាតិវិលត្រលប់មកប្រក្រតីវិញ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋបេ្តជ្ញាចិត្តបង្កើនការពារខ្លួន និងការស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការ រស់នៅតាមបែបគន្លងថ្មី ក្នុងអំឡុងសង្គមជាតិមានការរាតត្បាតជំងឺកូវីដ-១៩នេះ នឹងធានាបានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយធ្វើឱ្យសង្គមឆាប់វិលទៅរកភាពប្រក្រតីវិញ។ លោកជំទាវបានបន្តថា សម្រាប់ការងារប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ យើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តន៍ ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា

    August 19, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់របស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ន អាចបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Standard Q) ដោយមិនកំណត់បរិមាណ តាមរយៈតំណភ្ជាប់របស់ក្រសួង ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្តីការក្រសួង។ ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ក្រសួងបន្តចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Standard Q) ពីប្រទេសកូរ៉េ ក្នុងតម្លៃដើម ៣.៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍ ដោយបើកទូលាយ មិនកំណត់បរិមាណ។ ក្រុមហ៊ុន សហគ្រាស រោងចក្រ អាចបញ្ជាទិញដោយចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣

    August 19, 2021