Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានទទួលដំណឹងថា មានអ្នកពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ១៩បំប្លែងថ្មី ដែលតា (Delta) ដែលស្ថិតនៅលើផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅទិញម្ហូបនៅទីតាំងផ្សារ ៧មករា (ទល់មុខផ្សារទួលគោក)។ ពេលនេះ សមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យ ធ្វើការយកសំណាកប្រជាពលរដ្ឋនៅជុំវិញទីតាំងខាងលើ។

    August 18, 2021
  • កូវីដ-១៩

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរក្រុងសិរីសោភ័ណ បានយកសំណាកអ្នកពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានកូវីដ-១៩ នៅក្នុងផ្សារ ទឹកថ្លា លើអាជីវករលក់ដូក្នុងផ្សារ អ្នកពាក់ព័ន្ធសរុប៥០៥នាក់ ក្នុងនោះវិជ្ជមានកូវីដ-១៩ ចំនួន១២៦នាក់។ សូមបងប្អូនបន្តចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការ ” ៣ការពារ ៣កុំ ” ឲ្យបានខ្ជាប់ខ្ជួន ៕ ប្រភព៖ រដ្ឋបាលក្រុងសិរីសោភ័ណ – Serieysophon Municipality

    August 18, 2021
  • កូវីដ-១៩

    ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានថ្មី ៦៨៩នាក់ និងអ្នកជាសះស្បើយចំនួន ១៩៤នាក់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ និងបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រលប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ៦៨៩នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖

    August 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនជាតិខ្មែរនិងបរទេសប្រុសស្រី ១២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ចុះទៅនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ បន្ទាប់ពីមានពាក្យបណ្តឹងថាមានមេខ្យល់នាំខ្លួនពីច្រកព្រំដែនជ្រៃធំខេត្តកណ្តាល មកបង្ខាំងទុកនៅក្នុងផ្ទះមួយកន្លែង តាមបណ្តោយផ្លូវបេតុង ចូលវត្តសំរោងអណ្តែត ក្នុងភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង០៩៖៤៥នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។ ពាក់ព័ន្ធនិងការនាំខ្លួន ជនជាតិខ្មែរនិង បរទេស ទៅសាកសួរនេះសមត្ថកិច្ច ពុំទាន់ផ្តល់ព័ត៌មានរំអិតនៅឡើយតែសមត្ថកិច្ច បង្ហើមអោយដឹងថាបន្ទាប់ពីមានពាក្យបណ្តឹងអោយជួយអន្តរាគមន៍ ដោយអះអាងថា ពួកគេ ត្រូវបានមេខ្យល់នាំខ្លួនមកពីច្រកជ្រៃធំព្រំដែនវៀតណាម ចូលមកប្រទេសកម្ពុជា ដើម្បី រកការងារធ្វើនិងបានបង្ខាំងទុកក្នុងផ្ទះខាងលើ មិនអោយចេញទៅណា។ ជនជាតិខ្មែរនឹងបរទេសរួមមានជន ជាតិថៃ ចំនួន ៦នាក់ ប្រុស៣នាក់,

    August 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ផ្សារដេប៉ូទី១ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ និងរដ្ឋបាលប៉ុស្តិ៍នគរបាលសង្កាត់ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះបើកឲ្យដំណើរការឡើងវិញនៅផ្លូវ១៨៨ និងផ្លូវ២២៣ ភូមិ៦ ភូមិ៩ បន្ទាប់ពីយកសំណាករួមមក ក្នុងនោះដែលរដ្ឋបាលសង្កាត់ ក៏បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនគ្រួសារដែលប្រឈមនឹងជំងឺកូវ-១៩ នៅភូមិ៩ ចំនួន ៣គ្រួសារ។ សូមអនុវត្តវិធានការ ៣កុំ ៣ការពារ ៕ ប្រភព៖ សាលាសង្កាត់ផ្សារដេប៉ូទី១

    August 18, 2021
  • កូវីដ-១៩

    នៅថ្ងៃទី18 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 593នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 748នាក់ និងមានអ្នកបាត់បង់ជីវិត 12នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 87,190នាក់, ករណីជាសះស្បើយសរុប 82,666នាក់ និងស្លាប់សរុប 1,730នាក់៕

    August 18, 2021
  • ព័ត៌មានជាតិ

    យោងតាមការនៅលើគណនីហ្វេសប៊ុក ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា មន្ទីរព័ត៌មានខេត្តសៀមរាប សូមគោរពឯកឧត្តម សូមរាយការណ៍ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលលួចបង្កប់ដឹកសត្វតុកកែ ជិតមួយពាន់ក្បាល ដែលសមត្ថកិច្ចថា អំពើល្មើសច្បាប់។ នៅក្នុងករណីនេះខាងភាគីខាងក្រុមហ៊ុន វីរ:ប៊ុនថាំ បានបង្ហោះនៅលើទំព័រហ្វេសបុកផេក សុំសួរទៅលោក លី សុផា ថា: 1- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ?ហើយដឹងច្បាស់ថាផ្ញើចេញពីតំបន់ណា?មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន?របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង? 2-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ

    August 18, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា រកឃើញករណីវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta លើសន្តិសុខធនាគារប្រៃសេណីយ៍កម្ពុជា ដែលមានទីតាំងនៅ ផ្លូវជាតិលេខ ៦A ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវាកម្ម នៅថ្ងៃទី ១៣ សីហា ឆ្នាំ២០២១ នៅទីតាំងខាងលើនេះ ដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់

    August 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ករណីអគ្គិភ័យឆេះបន្ទប់ ការិយាល័យ ក្រុមហ៊ុនសំណង់ចិន “MCC” បង្កការភ្ញាក់ផ្អើលដល់សន្តិសុខនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់បាញ់ពន្លត់ តែមិនរលត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍ បាញ់ពន្លត់ ស្ថិតនៅដីឡូត៍គ្មានលេខ ក្នុងភូមិព្រែកតានូ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់មានឈ្មោះ ប៉ិន ស៊ិនណារុង ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកគ្រប់គ្រង។ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះ បានបំផ្លាញការិយាល័យ ធ្វើពីទូកុងតឺន័រមួយ ដែលមានទំហំ៤ម៉ែត្រ x៤ម៉ែត្រ

    August 18, 2021
  • ព័ត៌មានជាតិ

    បាត់ដំបង​ ៖​ នៅព្រឹកព្រលឹមថ្ងៃទី១៧​ ​ខែសីហា ឆ្នាំ២០២១​ វេ​លា​វេលាម៉ោង​០៧និង៥៨នាទី​ នៅចំណុចភូមិស្វា​យធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំ​បង​ លោកវរសេនីយ៍​ទោ​ វេ​ គឹម​ចត់​ អធិការន​គរ​បាលស្រុកកំរៀង​ ដឹកនាំកម្លាំ​ង​សហការណ៍ជា​មួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែ​នគោកលេខ៨១៩​ ដែលមានលោក​វរសេ​នីយ៍ឯក​ ម៉ង់​ ស៊ី​ ជាមេបញ្ជាការ​បង្ក្រាបករ​ណីនាំយក​ចេញដោយមិនស្របច្បាប់សម្រាប់​នាំឆ្លងដែន​ ១ករណី​ ក្នុងបទល្មើសជាក់​ស្ដែង។ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបានចំនួ​ន០៣នាក់ រថ​យ​ន្តប្រភេទដឹកជញ្ជូនម៉ាកសាំយ៉ុង​ចំនួន​ ​០២​គ្រឿង​ ដោយមានប្រជាពលរដ្ឋ​ដែលសន្និដ្ឋានថាជាពលករ និងកូនចៅរបស់គាត់ជាជន​រងគ្រោះក្នុងអំពេីនាំចេញនេះចំនួន ៤៤​នាក់ ស្រីចំនួន​ ១០​នាក់ អនីតិជនចំនួន

    August 18, 2021