- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ផ្សារដេប៉ូទី១ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចូលរួមមាន៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ(ក្រុមគ្រូពេទ្យ TYDA), គណៈកម្មាធិការផ្សារដេប៉ូ, រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ បានសម្រេចបើកឲ្យដំណើរការចេញចូលឡើងវិញនៅផ្សារដេប៉ូ ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះតទៅ ដោយទុកតែច្រកខាងត្បូងផ្សារ នៅតាមបណ្តោយផ្លូវ១៨២ ដោយរង់ចាំក្រុមគ្រូពេទ្យមកយកសំណាកម្តងទៀត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ កន្លងទៅ បានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៥ករណី រួមមាន៖ អ្នកលក់ជុំវិញផ្សារ ៣
August 17, 2021 - ព័ត៌មានជាតិ
សៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានដាក់ឲ្យដំណើរការឡើងវិញហើយ នូវទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កេន QR Code ទប់ប់ស្កាត់កូវីដ-១៩ ចំពោះអ្នកដំណើរចូលមកក្នុងខេត្តសៀមរាប នៅចំណុចព្រំប្រទល់ខេត្តសៀមរាប ចំនួន ០៣ទីតាំង គឺ ៖ ១-ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង នៃខេត្តកំពង់ធំ , ២- ព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ និង ៣- ព្រំប្រទល់ស្រុកស្រីស្នំ-ស្រុកចុងកាល់ នៃខេត្តឧត្ដរមានជ័យ ។ ក្នុងឱកាសចុះត្រួតពិនិត្យមើលការបើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋមនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប
August 17, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្ត្រី ២៤៣នាក់)។ និងបានប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ២២ គិតត្រឹមថ្ងៃទី១៣ ខែសីហានេះ លើកលែងតែ៣ខេត្តប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ដែលនៅមិនទាន់រកឃើញករណីដែលតានៅឡើយ។ សូមបងប្អូនបន្តអនុវត្តវិធានការ ៣ការពារ និង ៣កុំ
August 17, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ – ចាប់ពីថ្ងៃទី១៨-២០ ខែសីហា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តសៀមរាប នឹងមានភ្លៀងកម្រិតខ្សោយ។ ចំណែកបណ្តាខេត្តដទៃទៀតនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
August 17, 2021 - ព័ត៌មានជាតិ
តាកែវ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងភ្លាម ករណីសមត្ថកិច្ចឃាត់បងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់ ដែលលួចធ្វើការប្រមូលម្ដុំគ្នា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដែលមានទីតាំងនៅបូរីរស្មី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំអាជ្ញាធរពាក់ព័ន្ធ នៅវេលាម៉ោងជាង១១ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលផ្ទាល់នៅទីតាំងខាងលើ ព្រមទាំងដាក់ចេញវិធានការមួយចំនួនដល់អាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្អាកជាបណ្ដោះអាសន្ននូវទីតាំងខាងលើ
August 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មានករណីស្រ្តីម្នាក់មានវិបត្តិក្នុងគ្រួសារដើរបណ្តើរយំបណ្តើរ ឡើងលើស្ពានប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល ស្ថិតត្រង់ចំណុចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៩៖៤១នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។ ស្រ្តីរងគ្រោះមានឈ្មោះ វ័ន សន អាយុ ៤២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ១០ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរថ្មើរជើង ដើរបណ្តើរយំបណ្ដើរ ឡើងលើស្ពានជ្រោយចង្វារ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានលើកជើងម្ខាងដាក់លើបង្កាន់ដៃស្ពានតោងឡើង បំណងលោតចូលក្នុងទឹកទន្លេ ត្រូវបានពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញ ស្ទុះទៅចាប់ទាញឲ្យចុះមកវិញ បង្កឲ្យការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលប្រចាំការ
August 16, 2021 - កូវីដ-១៩
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រដ្ឋបាលខេត្ត បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៣៤៨នាក់ និងមានអ្នកជាសះស្បើយចំនួន ២៣៥នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ (NIPH) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ៣៤៨នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖
August 16, 2021 - ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងអំពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករ ដែលនៅសេសសល់មិនទាន់បាន់ចាក់វ៉ាក់សាំងកូវីដ-១៩ អាចទៅធ្វើការចាក់វ៉ាក់សាំងបាននៅមន្ទីរពេទ្យចំនួន២កន្លែងគឺ មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រួមមានពលករ និស្សិតដែលបានវិលត្រឡប់ពីបរទេស និងជនបរទេស ដែលនៅសេសសល់មិនទាន់បាន់ចាក់វ៉ាក់សាំង ហើយកំពុងរស់នៅរាជធានីភ្នំពេញ។ ដោយឡែកបងប្អូនប្រជាពលរដ្ឋ និងពលករ ដែលកំពុងរស់នៅតាមបណ្តាខេត្តនានា សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងដែលកំពុងធ្វើយុទ្ធនាការ ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។
August 16, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា ថ្លែងនៅក្នុងយុទ្ធនាការជាតិ ក្រោមប្រធាន៤ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ទោះបីកម្ពុជា មានសញ្ញានៃការថយចុះនូវការចម្លង និងការស្លាប់នៅតាមខេត្តខ្លះក្តី ហានិភ័យនៃការកើនឡើងនៃករណីជំងឺកូវីដ-១៩ ដោយសារតែវីរុសកូវីដ-១៩ ប្រភេទ ដែលតា គឺមានខ្ពស់ណាស់។ សូមជម្រាបថា ចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ
August 16, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពីការបន្តបិទខ្ទប់ច្រកផ្លូវលេខ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តបិទខ្ទប់មិនឲ្យមានការចេញ-ចូល នូវច្រកផ្លូវលេខលេខ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា សម្រាប់រយៈពេលបន្ថែម ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
August 16, 2021









