- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី16 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 593នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 806នាក់ និងមានអ្នកបាត់បង់ជីវិត 21នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 86,041នាក់, ករណីជាសះស្បើយសរុប 81,202នាក់ និងស្លាប់សរុប 1,704នាក់៕
August 16, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បុគ្គលមួយចំនួននៅតែមានការយល់ច្រឡំចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ លែងឆ្លងកូវីដ-១៩ ។ លោកជំទាវថ្លែងថា សូមកុំមានការយល់ច្រឡំទៀត ការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជានៅតែមាន បើទោះបីបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងការពារកូវីដ-១៩រួចហើយក្តី។ លោកជំទាវបញ្ជាក់ទៀតថា បើសិនបុគ្គលម្នាក់ៗ នៅតែមានការជួបជុំគ្នា បរិភោគអាហាររួមគ្នា នៅកន្លែងបិទជិត និងចង់ធ្វើដំណើរទៅធ្វើការងារផ្សេងៗដោយមិនអនុវត្តវិធានការសុខាភិបាល កត្តាទាំងនេះវានឹងបង្កឲ្យផ្ទុះឡើងការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទីកាន់មនុស្សម្នាក់ទៀតជាក់ជាមិនខាន។ លោកជំទាវ បានបញ្ជាក់បន្ថែមថា
August 16, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ របាយការណ៍របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងការចាក់វ៉ាក់សាំងជូនកុមារ និងយុវជនមាន៖ -ការចាក់វ៉ាក់សាំងលើកទី១ សរុប ៨,៩៤៨,៣៧៧នាក់ -ការចាក់វ៉ាក់សាំងលើកទី២ សរុប ៧,២៥០,៨៤៩នាក់ -ការចាក់វ៉ាក់សាំងលើកទី៣ សរុប ២៤០,២៤៤នាក់ -អាយុ ១៨ឆ្នាំ ឡើងទៅ = 83.97% ។ សម្រាប់ការចាក់វ៉ាក់សាំងជូនកុមារ និងយុវជន អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ មាន៖ -ការចាក់លើកទី១ សរុប
August 16, 2021 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមព័ត៌មានបឋម បានឲ្យដឹងថា នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សជាច្រើន ដែលបានប្រមូលផ្តុំគ្នាមកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន បំពានវិធានការរដ្ឋបាល មិនឲ្យមានការជួបជុំ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់បានឲ្យដឹងថា៖ “អាជ្ញាធរ និងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ នៅចំនុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលប្រមូលផ្តុំគ្នា មកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន ដោយមិនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាបានផ្គើនធ្វើផ្ទុយពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ។ ឥឡូវនេះក្រុមគ្រូពេទ្យបាននិងកំពុងយកសំណាក ពិនិត្យរកមេរោគកូវីដ១៩”៕
August 16, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា ដែលតា ជាជំងឺបំប្លែងថ្មី មកដល់ទាំងយប់ធ្វើទាំងយប់ មកដល់ពេលថ្ងៃធ្វើពេលថ្ងៃ! អ្នករត់ឡានតាក់ស៊ីម្នាក់ដែលមានការសង្ស័យ ពាក់ព័ន្ធជាមួយនិង ជំងឺកូវីដ-១៩ ឈ្មោះដែលតា។ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ កម្លាំងអាជ្ញាធរ និង ក្រុមគ្រូពេទ្យ បានចុះពិនិត្យយកសំណាក អ្នកពាក់ព័ន្ធ ដែលតា ជាក់ស្តែងគឺមានចំនួន២៦នាក់ ស្នាក់នៅបន្ទប់ជួល ស្មើនឹង១២គ្រួសារ ស្ថិតក្រុមទី១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យ OD ខណ្ឌមានជ័យ ពិនិត្យយកសំណាក
August 16, 2021 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ធ្វើការការបិទខ្ទប់មិនឲ្យមានការចេញ-ចូលចំពោះកំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុងស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។
August 15, 2021 - អន្តរជាតិ
ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋ សិក្ខាកាមនគរបាលជាតិ សិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញ មេត្តាជ្រាបថា យោងគេហទំព័រសារព័ត៌មាន thanhnien.vn ចុះផ្សាយនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម Phan Van Mai អនុលេខាបក្សអចិន្ត្រៃយ៍ទីក្រុងហូជីមិញ បានថ្លែងថា ដើម្បីសម្រេចទិសដៅប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងគ្រប់គ្រងស្ថានការណ៍ឲ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមបទបញ្ជារបស់រដ្ឋាភិបាលវៀតណាម អាជ្ញាធរទីក្រុងហូជីមិញ បានសម្រេចបន្តអនុវត្តបទបញ្ជាលេខ ១៦ ស្តីពីការរក្សាគម្លាតសង្គម (បិទខ្ទប់ក្រុង) រយៈពេល ១ខែ បន្ថែមទៀត
August 15, 2021 - កូវីដ-១៩
នៅថ្ងៃទី15 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 588នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 742នាក់ និងមានអ្នកបាត់បង់ជីវិត 17នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 85,448នាក់, ករណីជាសះស្បើយសរុប 80,396នាក់ និងស្លាប់សរុប 1,683នាក់៕
August 15, 2021 - ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សារសិរីសោភ័ណ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាបណ្តោះអាសន្ន បន្ទាប់ពី ក្រុមគ្រូពេទ្យយកសំណាកតាមរយៈតេស្តរហ័ស (Rapid Test) លើអាជីវករចំនួន៦០០នាក់ ដោយបានរកឃើញអាជីវករចំនួន២៤នាក់ ក្នុងនោះមានកូនក្មេងចំនួន២នាក់វិជ្ជមានជំងឺកូវីដ១៩នោះ។ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានឱ្យដឹង ថា នៅថ្ងៃទី១៤ខែសីហានេះអាជ្ញាធរសមត្ថកិច្ចបានសហការជាមួយក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករលក់ដូរក្នុងផ្សារសិរីសោភ័ណ ជាង៦០០នាក់ យកទៅធ្វើតេស្តរហ័ស ដោយបានរកឃើញអាជីវករកើតជំងឺកូវីដ១៩មានចំនួន២៤នាក់។ហើយក្រុមគ្រូពេទ្យក៏បាន បញ្ជូនអ្នកវិជ្ជមានទាំងនោះទៅព្យាបាលនៅមន្ទីរពេទ្យអស់ហើយ ។ ឯកឧត្តមបានបន្តថា អ្នកមានវិជ្ជមានជំងឺកូវីដ១៩រួមជាមួយអ្នកពាក់ព័ន្ធខាងលើបានធ្វើដំណើរចេញចូលក្នុងផ្សារសិរីសោភ័ណជារៀងរាល់ថ្ងៃដូច្នេះដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ១៩កាន់តែមានភាពធ្ងន់ធ្ងរដល់សង្គម រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចគោលការណ៍ និងធ្វើការបិទជាបណ្ដោះអាសន្ន នៅការលក់ដូរគ្រប់ប្រភេទនៅក្នុងផ្សារសិរីសោភ័ណ
August 15, 2021 - ព័ត៌មានជាតិ
ភ្នំពេញ ៖ កម្លាំងល្បាតគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះឃាត់ទីតាំងក្លឹបកីឡាមួយកន្លែង ដែលបើកទទួលភ្ញៀវជួបជុំគ្នាលេងបាល់ទាត់ ធ្វើការឃាត់ខ្លួនបានមនុស្ស២៥នាក់ (ក្នុងនោះមានមនុស្សស្រី៣នាក់) និងដកហូតម៉ូតូចំនួន២១គ្រឿង ។ ការចុះបង្ក្រាបទីតាំងល្មើសវិធានការរដ្ឋបាលខាងលើនេះ គឺធ្វើឡើងកាលពីវេលាម៉ោង០៨:១០នាទីយប់ ថ្ងៃសៅរិ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចតារាងបាល់ទាត់ របស់ក្លឹបកីឡាមួយឈ្មោះ “ក្លឹបកីឡា សែនសុខ SEN SOK Sport” ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ក្រោយសាលា១០០ខ្នង ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលឃាត់ក្រុមយុវជនខាងលើ កម្លាំងល្បាតគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចេញល្បាតពិនិត្យមើលក្នុងមូលដ្ឋាន មកដល់ចំណុចក្លឹបកីឡាខាងលើ
August 15, 2021









