- Khmernote Media
- ព័ត៌មានជាតិ
មុននេះបន្តិច នៅលើទំព័រ ហ្វេសបុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា៖ រកឃើញ ករណី វិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់ ដែលធ្វើការនៅ មជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា ដែលមានទីតាំងនៅក្បែរ ផ្សារសុវណ្ណា នៅល្ងាចថ្ងៃនេះ! (ម្ចាស់ទីតាំងខាងលើ ព្យាយាមលាក់បាំង និង Live ថាកន្លែងរបស់ខ្លួនគ្មានករណីនេះកើតឡើង)។ សូមបញ្ជាក់ថា ក្រុមការងារចុះទៅយកសំណាក បុគ្គលិកនៅទីតាំងខាងលើនេះ ដោយសារ តែអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta រកឃើញនៅផ្សារដេប៉ូ បានទៅកាន់ទីតាំងខាងលើនេះ។
August 14, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៥ករណីហើយ សម្រាប់ការចុះទៅធ្វើតេស្ត អាជីវករនៅ ផ្សារដេប៉ូ រួមនឹងប្រជាពលរដ្ឋ ដែលចេញចូលផ្សារនេះជាញឹកញាប់ នៅក្នុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ។ គួរបញ្ជាក់ថា កាលពីព្រឹកមិញនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអោយបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ដែលបានចេញ-ចូល នៅផ្សារដេប៉ូ ញឹកញាប់ សូមអញ្ជើញមកយកសំណាកធ្វើតេស្ដរកវីរុសកូវីដ-១៩ នៅខាងមុខផ្សារដេប៉ូ ដើម្បីកាត់ផ្ដាច់ការចម្លងនៅក្នុងសហគមន៍
August 14, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រុមដែលសកម្មខាងលួច ប្រទះឃើញអ្វីលួចបានលួចទាំងអស់ នៅភូមិសាស្ត្រខណ្ឌសែនសុខ កាលមួយរយៈចុងក្រោយនេះ ត្រូវបានលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ សែនសុខ បញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ចុះស្រាវជ្រាវរុករកនិងបង្ក្រាបដល់សំបុក ដោយឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការចុះបង្ក្រាបទីតាំង ក្រុមជនអនាថាពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចក្នុងព្រៃដីឡូតិ៍ទុកចោលមួយកន្លែង ស្ថិតតាមផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន៧នាក់ ដូចជា៖ ១.ឈ្មោះ វៃ កុសល ភេទប្រុស
August 14, 2021 - កូវីដ-១៩
នៅថ្ងៃទី14 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 598នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 682នាក់ និងមានអ្នកបាត់បង់ជីវិត 12នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 84,860នាក់, ករណីជាសះស្បើយសរុប 79,654នាក់ និងស្លាប់សរុប 1,666នាក់៕
August 14, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន និងសូមអោយបងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចេញ-ចូល នៅផ្សារដេប៉ូ ញឹកញាប់ សូមអញ្ជើញមកយកសំណាកធ្វើតេស្ដរក វីរុសកូវីដ-១៩ ចាប់ពីពេលនេះតទៅនៅខាងមុខផ្សារដេប៉ូ!! សូមបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ក្រុមគ្រូពេទ្យ បានរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ២ករណី សម្រាប់ការចុះទៅធ្វើតេស្តប្រជាពលរដ្ឋរស់នៅ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅក្នុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta នៅរសៀលថ្ងៃទី១៣ ខែសីហា
August 14, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងកំពុងរៀបចំគ្រែបន្ថែមជិត៥០០០គ្រែទៀត នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ដែលជាមណ្ឌលថែទាំព្យាបាលជំងឺកូវីដ១៩ ធំជាងគេនៅកម្ពុជា ដើម្បីសម្រួលដល់ការព្យាបាលអ្នកឆ្លងជំងឺនេះដែលនៅតែកើតមាន ឡើងជារៀងរាល់ថ្ងៃ។ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់ គ្រងរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិកបានឲ្យដឹងថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះបានរៀបចំរួចរាល់ ចំនួនជាង៣ពាន់គ្រែនិងគ្រោងរៀបចំ១២០០គ្រែទៀតឲ្យរួចរាល់នៅចុងខែសីហានេះ ដើម្បីដាក់ដំណើរការមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ជាមណ្ឌលព្យាបាលធំជាងគេនៅកម្ពុជា ។ លោកបានបញ្ជាក់ថា សម្ភារវេជ្ជសាស្ត្រ បរិក្ខារពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក៏មានដូចមន្ទីរពេទ្យថ្នាក់ជាតិផងដែរ ដូចជាការបំពាក់នូវម៉ាស៊ីនតាមដានសញ្ញាជីវិតរបស់អ្នកជំងឺ និងម៉ាស៊ីនថប់ដង្ហើម ម៉ាស៊ីនបូម ស្លេស្ម៍ជាដើម។ សំឡេង៖
August 14, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ក្នុងអំឡុងពេលបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងបម្រាមគោចរតាមបណ្តារាជធានីខេត្តនៅទូទាំងប្រទេស គិតចាប់ថ្ងៃទី ២៩ ខែ កក្កដា ដល់ត្រឹមថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ នេះ មានសរុប១០.៨៩០ករណី និងឃាត់ខ្លួនមនុស្ស ១៩.៤៦៣នាក់។ បើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៣ ខែសីហានេះ។ ឯកឧត្តម បន្តថា ក្នុងរយៈពេលនៃកិច្ចប្រតិបត្តិការរបស់អនុគណៈកម្មការដឹកនាំការអនុវត្តន៍ច្បាប់នៃគណៈ កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ បានចុះផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនប្រជាពលរដ្ឋសរុបបានចំនួន ១៤.៨១២ ទីតាំង ព្រមទាំងអនុវត្តវិធានការអប់រំចំនួន១៨.៤៩៥នាក់,
August 14, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ០៤នាក់ (ស្រី១នាក់) ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចំនួន ១៧នាក់ (ស្រី៩នាក់) បុគ្គលិកសុខាភិបាលចំនួន ៤នាក់ (ស្រី៣នាក់) មន្ត្រីរាជការចំនួន ៤នាក់ (ស្រី០នាក់) និងប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន៣៦នាក់ (ស្រី២១នាក់) ដែលមានលំអិតដូចខាងក្រោម៖
August 13, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះការផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបន្តបិទផ្សារក្នុងខេត្តបាត់ដំបងចំនួន ៥៩ផ្សារ រយៈពេល៧ថ្ងៃបន្ត ទៀតចាប់ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២២ ខែសីហាខាងមុខ។ ការចេញសេចក្តីសម្រចរបស់រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី១១ ខែសីហា បន្ទាប់ពីផ្សារក្នុងខេត្តបាត់ដំបងនេះ ត្រូវបានសម្រេចឱ្យបិទខ្ទប់រយៈ ពេល ១៤ថ្ងៃរួចទៅហើយ។ ខ្លឹមសារសេចក្តីសម្រេចនេះបានកំណត់ថា ក្នុងអំឡុងបន្តបិទខ្ទប់ផ្សារទាំង៥៩ បណ្តោះ អាសន្ននេះ អាជ្ញាធរស្រុក ក្រុង ត្រូវចងខ្សែបិទខ្ទប់ ផ្អាកការចេញចូលនៅទីតាំងផ្សារទាំងនេះ កំណត់ទីតាំងលក់ ដូរនៅកន្លែងសមស្របធំទូលាយ សម្រាប់ការលក់ដូរបន្លែ ត្រីសាច់ និងសម្ភារចាំបាច់
August 13, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បញ្ជាក់ថា មានពលករខ្មែរប្រមាណ ១៤៧នាក់ មានទាំងក្មេងតូចៗផងនោះត្រូវបានអនុញ្ញាតឱ្យឆ្លងព្រំដែនចូលមកទឹកដីកម្ពុជាវិញហើយ តាមច្រកខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីបានជាប់តាមព្រំដែនលើទឹកដីថៃ ក្នុងរយៈពេល ដែលកម្ពុជាបិទព្រំដែនពីរសប្តាហ៍កន្លងមកនេះ ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា ខណៈដែលប្រទេសថៃកំពុងផ្ទុះ ឡើងរាតត្បាតយ៉ាងខ្លាំង នូវមេរោគដ៏កាចសាហាវនេះ។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ឱ្យដឹងទៀតថា ជាមួយការអនុញ្ញាតឱ្យចូល
August 13, 2021









