Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា  សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថាមានករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ១០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា តាមច្រកឡែម ដោយធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ និងបានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័កនៅអគារព្យាបាលសាកាណា៣ និងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ បញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta។ អាស្រ័យដូចបានជម្រាបជូនខាងលើ

    August 12, 2021
  • កូវីដ-១៩

    នៅថ្ងៃទី12 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 455នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 677នាក់ និងមានអ្នកបាត់បង់ជីវិត 20នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 83,839នាក់, ករណីជាសះស្បើយសរុប 78,431នាក់ និងស្លាប់សរុប 1,634នាក់៕

    August 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា​ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញទៀតហើយ នាព្រឹកថ្ងៃទី១២ ​​ខែសីហា ឆ្នាំ២០២១នេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋបន្តទៀត។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងដែលមក ដល់បន្ថែមនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពី ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ។ ខណៈវ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹង​​ជំងឺកូវីដ១៩ ដែល​​កំពុងរីករាលដាលលើពិភពលោក បន្ថែមពីលើវិធានការ​​ការពារផ្សេងៗ។

    August 12, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តកូរ៉េដឹកកម្មករកម្មការនីមួយគ្រឿង ទើបចេញពីរោងចក្រត្រលប់ទៅផ្ទះ បុកជាមួយរថយន្ត កូរ៉េដឹកឥដ្ឋពេញទំហឹង បណ្ដាលឲ្យមានកម្មករ ចំនួន ៣នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាលជិត៣០ នាក់ ចំណែកតៃកុងរថយន្ត កៀបជាប់ក្នុងកាប៊ីន ទាំងសងខាង រងរបួសធ្ងន់ធ្ងរ ធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចេញជួយអន្តរាគមន៍ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង០៦៖៣០នាទីល្ងាច ថៃ្ងពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ តាមការបញ្ជាក់ របស់សមត្ថកិច្ចនគរបាលស្រុកសំរោងទង បានឲ្យដឹងថា រថយន្ត

    August 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃ​ចំនួន​ ២នាក់ និងភ្ញៀវចំនួន​ ៨នាក់​ សរុបចំនួន​ ១០នាក់​ (ស្រីម្នាក់)​ ដែលបេីកហាង​ និងចូលទៅផឹកសុីល្មេីសនឹងបម្រាមគោចរ​ នៅសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១នេះ​ហើយ។ គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ០៩៖៣០នាទីយប់ ថ្ងៃ អង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ ទីតាំងអាហារដ្ឋាន អង្គុយផឹកស៊ីមួយកន្លែងយីហោ “ផ្ទះឈើម្ហូបខ្មែរថៃ” ដែលមានទីតាំងស្ថិត តាមផ្លូវបេតុង២០MC ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

    August 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្រ្គាបទីតាំងភោជនីយដ្ឋាន សំណាងពន្លឺ ថ្មី 1 ដោយបើកទទួលភ្ញៀវឲ្យចូល មកទទួលទានគ្រឿងស្រវឹង ដែលបានអនុវត្តផ្ទុយនឹងលិខិត ២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ និងលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ០៧នាក់ ក្នុងនោះ ស្រី ០៤នាក់ កាលពីវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្នុងហាងសំណាងពន្លឺថ្មី ផ្លូវបេតុង ភូមិទំនប់

    August 12, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងកាលៈទេសៈដ៏លំបាកនេះ មានតែការចូលរួមពីបងប្អូន ពូ មីង ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ត្រូវតែប្រុងប្រយ័ត្នខ្លួន។ បើយើងរួមគ្នាអនុវត្តវិធានការសុខាភិបាល អោយបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព កុំឲ្យជំងឺនេះប៉ះដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង។ ថ្ងៃនេះយើងបានការធ្វើតេស្តយកសំណាកលើបងប្អូនអាជីវករនៅផ្សារបណ្តោះអាសន្ន (ផាមកុងទីន័រ) សរុប ៣៦៧នាក់ យើងរកឃើញវិជ្ជមាន ៥នាក់ និងនៅផ្សារលើធំថ្មី សរុប ៤៣២នាក់ យើងរកឃើញ ៣នាក់។

    August 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ បានរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ៩ករណី សម្រាប់ការចុះទៅធ្វើតេស្ដលើអាជីវករ ដែលលក់នៅ ផ្សារឌុយមិច និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ (ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា) នៅក្នុងប្រតិបត្តិការស្វែងរក នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះ! សូមបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះ អាជ្ញាធរបានរកឃើញមានករណីវិជ្ជមានកូវីដ១៩ នៅម្តុំផ្សារឌុយមិញ សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រោយមកអាជ្ញាធរក៏បានធ្វើការបិទខ្ទប់តំបន់នោះជាបណ្តោះអាសន្ន ដើម្បីឲ្យក្រុមគ្រូពេទ្យចុះមកយកសំណាកនៅចំណុចទីតាំងខាងលើ ៕ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    August 11, 2021
  • កូវីដ-១៩

    ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនអោយបានជ្រាបថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៤០៨នាក់ និងយោងតាមលទ្ធផលតេសត្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ថ្មី ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត ស្ត្រីជនជាតិខ្មែរ ចំនួន ១៣៦នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

    August 11, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ០១នាក់ (ស្រី០នាក់) ពលករខ្មែរត្រឡប់មកពីប្រទេសវៀតណាមតាមច្រកបាវិតចំនួន ១២នាក់ (ស្រី៥នាក់) បុគ្គលិកសុខាភិបាលចំនួន ១នាក់ (ស្រី០នាក់) មន្ត្រីរាជការចំនួន ១នាក់ (ស្រី០នាក់) សិស្សចំនួន៥នាក់ (ស្រី៣នាក់) និងប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន២៤នាក់ (ស្រី១៤នាក់) ដែលមានលំអិតដូចខាងក្រោម៖

    August 11, 2021