ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តកូរ៉េដឹកកម្មករ-កម្មការនីត្រឡប់ទៅផ្ទះ បានទៅបុកជាមួយរថយន្តកូរ៉េដឹកឥដ្ឋពេញទំហឹង បណ្ដាលអោយកម្មករ ៣នាក់បាត់បង់ជីវិត និងមនុស្សជិត ៣០នាក់ទៀតរងរបួសធ្ងន់ស្រាល

    BY Khmernote Media August 12, 2021
    រថយន្តកូរ៉េដឹកកម្មករ-កម្មការនីត្រឡប់ទៅផ្ទះ បានទៅបុកជាមួយរថយន្តកូរ៉េដឹកឥដ្ឋពេញទំហឹង បណ្ដាលអោយកម្មករ ៣នាក់បាត់បង់ជីវិត និងមនុស្សជិត ៣០នាក់ទៀតរងរបួសធ្ងន់ស្រាល

    រាជធានីភ្នំពេញ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តកូរ៉េដឹកកម្មករកម្មការនីមួយគ្រឿង ទើបចេញពីរោងចក្រត្រលប់ទៅផ្ទះ បុកជាមួយរថយន្ត កូរ៉េដឹកឥដ្ឋពេញទំហឹង បណ្ដាលឲ្យមានកម្មករ ចំនួន ៣នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាលជិត៣០ នាក់ ចំណែកតៃកុងរថយន្ត កៀបជាប់ក្នុងកាប៊ីន ទាំងសងខាង រងរបួសធ្ងន់ធ្ងរ ធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចេញជួយអន្តរាគមន៍ផងដែរ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង០៦៖៣០នាទីល្ងាច ថៃ្ងពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

    តាមការបញ្ជាក់ របស់សមត្ថកិច្ចនគរបាលស្រុកសំរោងទង បានឲ្យដឹងថា រថយន្ត ជួបគ្រោះថ្នាក់ខាងលើមានកម្មករ-កម្មការនី សរុប៣៥ នាក់ ក្នុងឧប្បត្តិហេតុ នេះបណ្ដាលឱ្យកម្មករស្លាប់ចំនួន ៣នាក់ (ប្រុសម្នាក់ជិះនៅផ្នែកខាងក្រោយរថយន្ដ)។ ក្រៅពីអ្នកស្លាប់ខាងលើ ក៏មានអ្នករបួសធ្ងន់ ១៧នាក់, របួសស្រាល ០៨នាក់ និងតៃកុងរថយន្ដ ០២នាក់ ព្រូរថយន្ដម្នាក់, សរុបក្នុងហេតុការណ៍ អ្នករងរបួសធ្ងន់ស្រាល ២៨នាក់, ស្លាប់ ៣នាក់ ក្រៅពីរនោះ របួសតិចតួច ត្រូវបានកងកម្លាំងនគរបាលមូលដ្ឋាន បានចុះសម្របសម្រួលចរាចរណ៍ និងជួយអន្ដរាគមន៍បញ្ជូនទៅកាន់បន្ទប់សង្រ្គោះ គ្លីនិកឯកជនដែលនៅជិត និងបន្ដជួយសង្រ្គោះអ្នករបួសធ្ងន់ទៅកាន់មន្ទីរពេទ្យបន្ដទៀត។

    សមត្ថកិច្ចបានបន្តទៀតថា ចំពោះមូលហេតុ កម្លាំងសមត្ថកិច្ចជំនាញបន្ដស្រាវជ្រាវ។ រីឯវត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ចុះធ្វើការបាញ់គំនូស និងស្ទួចយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធីបន្ដ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: