ចរាចរណ៍

ឃាត់ខ្លួនអ្នកបើកបរម្នាក់ បើករថយន្តដឹកថ្មធ្វេសប្រហែសធ្លាក់ដុំថ្មលើផ្លូវប៉ះជាមួយផាស់អាប់ បណ្ដាលអោយប្រុស-ស្រី ២នាក់រងរបួស

BY
srey nuch
November 13, 2021

ខេត្តក្រចេះ​៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា បុរសជាអ្នកបើកបរ និងរថយន្តដឹកថ្មមួយគ្រឿង ត្រូវបានកម្លាំងនរគបាលស្រុកចិត្របុរី សហការជាមួយនគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់ចាប់ឃាត់បាន បន្ទាប់ពីបង្កហេតុបើករថយន្តដឹកថ្មធ្វេសប្រហែសធ្លាក់ដុំថ្មលើផ្លូវមកប៉ះជាមួយផាស់អាប់ ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលអោយមនុស្សប្រុស-ស្រី ពីរនាក់ដែលធ្វើដំណើរលើផាស់អាប់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា នៅចំណុចផ្លូវ កោងភូមិអង្គ្រង ឃុំកន្ទួត ស្រុកចិត្របុរី លើផ្លូវជាតិលេខ7(ក្រចេះ-ស្នួល) ។

អ្នកបើកបរបានបើករថយន្ដគេចពីកន្លែងកើតហេតុ តែយ៉ាងណាត្រូវបាននគរបាលស្រាវជ្រាវតាមចាប់ឃាត់បានមកវិញ។
អ្នកបើកបរម៉ូតូផាស់អាប់ឈ្មោះ ខេង អី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ(រងបួសស្រាល)និងអ្នករួមដំណើរពីក្រោយឈ្មោះ សារី សំរោះ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិសំព័រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ(របួសធ្ងន់)បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តក្រចះ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

Share This Post: