ចរាចរណ៍

ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការបញ្ជាក់ថា សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបើករថភ្លើងឡើង ដោយគ្រាន់តែធ្វើការសាកសួរនាំព័ត៌មានមួយចំនួនប៉ុណ្ណោះ

BY
Khmernote Media
October 15, 2021

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំងយ៉ុងមួយគ្រឿងជាមួយនឹងរថភ្លើងបានបណ្តាលអោយបុរសជាអ្នកបើកបររថយន្តបានស្លាប់បាត់បង់ជីវិត ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះដែរក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌មានថា៖ “សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ ក្រសួងសាធារណការ​ និងដឹកជញ្ជូនមានកិត្តិយស​ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថាករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ​ ពេលនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ​ នៅវេលាព្រឹកថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ជូនថា​ សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបេីករថភ្លេីងនោះឡេីយ​ ដោយគ្រាន់តែធ្វេីការសាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះហេីយបច្ចុប្បន្ននេះ​អ្នកបេីករថភ្លេីងក៏ត្រូវបានអនុញ្ញាត្តិឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានវិញផងដែរ”

Share This Post: