- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចុះបង្ក្រាប ទីតាំងបាល់ទះ បង្កប់ល្បែងស៊ីសងមួយកន្លែង ស្ថិតក្នុង សង្កាត់វត្តភ្នំ ឃាត់ខ្លួនមនុស្សបាន៣២/ស្រី២នាក់ ៕ ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ
August 13, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម បានប្រាប់ឲ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យធ្វើតេស្ត រួចជាលទ្ធផលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ជាបុរសអាយុ ៣៥ឆ្នាំ ត្រូវបានក្រុមការងារសង្កាត់ បានទំនាក់ទំនងជាមួយក្រុមពេទ្យបាសាក់ខណ្ឌ មកយកអ្នកជំងឺខាងលើទៅព្យាបាលហើយ។ បន្ទាប់មកក្រុមការងារសង្កាត់កំពង់ចុះស្រង់ស្ថិតិសមាជិកក្រុមគ្រួសារ និងអ្នកប៉ះពាល់ផ្ទាល់ ឬ ប្រយោល ដើម្បីកំណត់មុខសញ្ញា ទៅយកសំណាកបន្តទៀត។ ចំពោះទីតាំងផ្ទះអ្នកជម្ងឺ និងផ្ទះជិត៣០ល្វែងដែលនៅជាប់ផ្ទះអ្នកជម្ងឺ មួយកំណាត់ផ្លូវលេខ៣៥ ត្រូវបានអាជ្ញាធរសង្កាត់ចុះចងខ្សែហ៊ុមពទ្ធ័បិតផ្លូវទាំងសងខាង ហាមមិនឲ្យចេញចូលជាបណ្ដោះអាសន្នសិន ដោយរងចាំការជូនដំណឹង ពីអាជ្ញាធរសង្កាត់-ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។ សូមមេត្តាប្រុងប្រយ័ត្តទាំងអស់គ្នា កុំប្រហែស ភ្លេចពីការវាយលុកនៃជំងឺនេះ និងមិនត្រូវមើលស្រាលលើវាឡើយ សូមបងប្អូនថែរក្សាសុខភាព និងមើលកូនចៅឱ្យបានល្អ
August 13, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចធ្វើការបិទខ្ទប់មិនឱ្យមានការចេញ-ចូល ចំពោះកំណាត់ផ្លូវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌទួលមានជ័យ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើលើកលែងតែករណីចំបាច់ដូចខាងក្រោម៖ + ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់ +
August 13, 2021 - កូវីដ-១៩
នៅថ្ងៃទី13 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 423នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 541នាក់ និងមានអ្នកបាត់បង់ជីវិត 20នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 84,262នាក់, ករណីជាសះស្បើយសរុប 78,972នាក់ និងស្លាប់សរុប 1,654នាក់៕
August 13, 2021 - ចរាចរណ៍
ខេត្តកណ្ដាល៖ ស្ពានព្រែកកុងវាន់ រងការខូចខាតធ្ងន់ធ្ងរ ដោយសារការដឹកធ្ងន់លើសទម្ងន់ ឡើងស្ពានមិនរួច ក៏រអិលថយក្រោយវិញ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយបន្តទៅបុកបង្កាន់ដៃស្ពានបាក់អស់ជាច្រើនទៀត កល់ជាប់រថយន្តទទឹងស្ពានតែម្ដង បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង កាលណីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចស្ពានព្រែកកុងវាន់ ស្ថិតក្នុងភូមិអញ្ជាញក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ខាងជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សហការជាមួយអាជ្ញាធរអធិការដ្ឋានស្រុកខ្សាច់កណ្តាល បានចាប់ឃាត់រថយន្តដឹកដីធុនធំមួយគ្រឿង ប្រភេទយីឌុប (ភ្លៅ៤ កង់១២) បន្ទាប់ពីដឹកធ្ងន់ បើកឡើងស្ពានមិនរួច ក៏រអិលថយក្រោយ បុកបាក់បង្កាន់ដៃស្ពានព្រែកកុងវាន់ បណ្ដាលឲ្យខូចខាតប្រវែង
August 13, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចុះទៅត្រួតពិនិត្យឧទ្ធម្ភាគចក្ររ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់អស់លោកនាយទាហាននៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានបំពាក់ឧត្ធម្ភាគចក្រជូនដល់កងយោធពលខេមរភូមិន្ទដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា៕ ប្រភព៖ ក្រសួងព័ត៌មាន
August 13, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កែរ ណាលុច ហៅបារាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បើកឡានដឹកគ្រឿងសំណង់ បច្ចុប្បន្ន រស់នៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំក្រុង ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទំលុះទំលាយ) កាលពីវេលាម៉ោង ០២និង៣០នាទី យប់ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
August 13, 2021 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ផ្អែកតាមការវិវត្តនៃស្ថានការណ៍ថ្មីៗ និងដើម្បីពង្រឹងការងារបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា ឲ្យមានប្រសិទ្ធភាព សំដៅកាត់បន្ថយការចម្លងឲ្យស្ថិតក្នុងកម្រិតអប្បរមា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញសេចក្តីណែនាំដូចខាងក្រោម៖ ១. ការគ្រប់គ្រងការធ្វើចត្តាឡីស័កពលករ និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ប្រភេទដែលតាក្នុងសហគមន៍ (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) + អ្នកប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កនៅខេត្តជាប់ព្រំដែន + អ្នកប៉ះពាល់មិនផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងរាជធានី-ខេត្តសាមី ដោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តជាប់ព្រំដែន និងធ្វើចត្តាឡីស័កបន្តរយៈពេល ៧ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តសាមី សូមអានព័ត៌មានលំអិតខាងក្រោម៖
August 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាកំពុងព្យាយាមចរចាជាមួយបណ្ដាប្រទេសចំនួន៤ ដែលក្នុងនោះមាន ប្រទេសជប៉ុន ឥណ្ឌា សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស ពិសេស រោងចក្រអាស្ត្រាហ្សេនីកា (AstraZeneca) នៅបណ្ដាប្រទេសទាំងនេះ ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca សម្រាប់ចាក់បន្តជូនប្រជាពលរដ្ឋ ជាដូសទី៣ឬដូសជំរុញ។ ក្នុងឱកាសអញ្ជើញទទួលការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៣លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីប្រទេសចិន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកជំទាវ
August 12, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងបន្តបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ រយៈពេល ៧ថ្ងៃទៀត ។ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អនុលោមតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ដីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
August 12, 2021









