Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា B.1.617-2 (Delta)ចំនួន៤ ករណីនៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ស្ពឺ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញបានទទួល លទ្ធផលវិភាគ រកមេរោគបំប្លែងថ្មីដែលតា(Delta) ពីវិទ្យាស្ថានប៉ាស្ទ័រ ដោយបានឃើញករណីវិជ្ជមានមេរោគបំប្លែងថ្មីប្រភេទនេះ នៅក្នុង មណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន៤នាក់។ បច្ចុប្បន្នអ្នកជំងឺទាំង៤នាក់ ត្រូវបានក្រុមគ្រូពេទ្យដាក់ ព្យាបាលដាច់ដោយឡែកនៅមណ្ឌលព្យាបាលពន្លឺថ្មី។ សេចក្តីជូនដំណឹងដដែលបន្តថា ក្រុមការងារជំនាញថ្នាក់ខេត្ត

    August 11, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យផលិតផលនៅតាមបណ្តាហាង និងផ្ទះលក់ទំនិញ ស្ថិតក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១៨៥.៥១គីឡូក្រាមរួមមាន៖ -មីកំប៉ុង មានចំនួន ១៣២កំប៉ុង ស្មើ ៧.៩២គីឡូក្រាម

    August 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋក្នុងការទិញឧបករណ៍តេស្តរហ័ស ក្នុងការធ្វើតេស្តផ្ទាល់ខ្លួន រួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានប្រកាសឱ្យឱសថស្ថានទាំងអស់ ត្រូវលក់ឧបកណ៍តេស្តរហ័ស ដែលក្រសួងទទួលស្គាល់ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ។ យោងតាមសារាចរណែនាំរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ដរហ័ស ក្នុងតម្លៃសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋ មានលទ្ធភាពទិញយកមកធ្វើតេស្តខ្លួនឯង។ សារាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ

    August 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញមានករណីវិជ្ជមានកូវីដ១៩ នៅម្តុំផ្សារឌុយមិញ សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រោយមកអាជ្ញាធរក៏បានធ្វើការបិទខ្ទប់តំបន់នោះបណ្តោះអាសន្ន ដើម្បីឲ្យក្រុមគ្រូពេទ្យចុះមកយកសំណាកនៅចំណុចទីតាំងនោះ។ ពាក់ព័ន្ធនឹងការបិទខ្ទប់នេះផងដែរ អាជ្ញាធរបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ និងរស់នៅតាមបណ្តោយផ្លូវលេខ ១៣៤z ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចូលរួមយកសំណាកឲ្យបានគ្រប់គ្នា ដើម្បីធ្វើការទប់ស្កាត់មេរោគបំប្លែងថ្មីនេះឱ្យបានទាន់ពេលវេលា៕  

    August 11, 2021
  • កូវីដ-១៩

    នៅថ្ងៃទី11 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 486នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 717នាក់ និងមានអ្នកបាត់បង់ជីវិត 12នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 83,384នាក់, ករណីជាសះស្បើយសរុប 77,754នាក់ និងស្លាប់សរុប 1,614នាក់៕

    August 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ទីតាំងអាហារដ្ឋាន អង្គុយផឹកស៊ីយីហោ “ផ្ទះឈើម្ហូបខ្មែរថៃ” ល្មើសវិធានការរដ្ឋបាល និងល្មើសវិធានការក្រសួងសុខាភិបាល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបនិងឃាត់ខ្លួនបានទាំងថៅកែ បុគ្គលិក និងភ្ញៀវសរុប១៤នាក់ កាលពីវេលាម៉ោង ០៩៖៣០នាទីយប់ ថ្ងៃ អង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១នេះ ដែលមានទីតាំងស្ថិត តាមផ្លូវបេតុង២០MC ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា ទីតាំងអាហារដ្ឋាននេះ ធ្លាប់ត្រូវបាន កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ចុះអប់រំណែនាំ ២លើករួចមកហើយ លុះមកទល់យប់នេះ

    August 11, 2021
  • ព័ត៌មានជាតិ

    ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព និងដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ នឹងពង្រីកការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនដល់មន្ត្រីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអ្នកសារព័ត៌មាននៅក្នុងរាជធានីភ្នំពេញ ដែលជាគោលដៅអាទិភាពជាបន្តបន្ទាប់ដូចខាងក្រោម៖ + ចំពោះមន្ត្រីកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងទី២ រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីការដូសជំរុញ ឬដូសទី៣ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ + ចំពោះកម្លាំងនគរបាល ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងទី២ រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីការដូសជំរុញ ឬដូសទី៣

    August 11, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩៖៣០នាទី ក្រុមចំរុះរបស់អន្តរក្រសួង បានធ្វើការឃាត់រថយន្ត ប្រភេទបែនចំនួន ០៤គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ។ ពេលនោះអ្នកបើកបរ រថយន្ត០១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1422 បានធ្វើសកម្មភាពស្រែកឡូឡា មកលើក្រុមត្រួតពិនិត្យ និងបានបែនដី ដាក់លើផ្លូវ ចំណុចភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល បន្ទាប់មកក៏បានបើករថយន្តរត់គេចខ្លួនបាត់ ដោយមិនឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យរថយន្តរបស់ខ្លួនឡើយ។ លុះមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១

    August 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ចំពោះប្អូនស្រីឈ្មោះ ថឹង ថា អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានចាក់វ៉ាក់សាំង Johnson & Johnson លេខរៀងទី៨លាន។ នៅលើផេកផ្លូវការ យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា នៅថ្ងៃ១០ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១ បាន ៨

    August 11, 2021
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទដែលតា(Delta) ជិត ១០០នាក់ហើយ នៅក្នុងសហគមន៍ ខណៈដែលការចម្លងផ្តើមចេញពីពលករវិលត្រលប់ពីប្រទេសថៃ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ក។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅមានពលករខ្មែរវិលត្រលប់មកពីប្រទេសថៃជា បន្តបន្ទាប់ហើយអាជ្ញាធរខេត្ត បានដាក់ចេញវិធានការមួយចំនួន ដែលបានតម្រូវឱ្យពលករធ្វើតេស្តកូវីដ១៩ អវិជ្ជមានទាំងអស់ ធ្វើចត្តាឡីស័កតាមទីតាំងដែលអាជ្ញាធរកំណត់ឱ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឱ្យពួកគាត់វិលត្រលប់ទៅលំនៅដ្ឋានវិញ។ ឯកឧត្តមបន្តថា ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះដែរ ក៏មានពលករមួយចំនួនទើបតែរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ បន្ទាប់ពីធ្វើតេស្តលើកទី២ ឬទី៣ ដូច្នេះក្រុមការងារក៏

    August 10, 2021