Khmernote Media
  • ព័ត៌មានជាតិ

    បាត់ដំបង៖ អាជ្ញាធរនិងក្រុមគ្រូពេទ្យស្រុកមោងឫស្សី ខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់វត្តពោធិ៍រាម ស្ថិតនៅភូមិពោធិ៍១ ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង បណ្តោះអាសន្ន ដែលមានព្រះសង្ឃគង់នៅជាង១០០ អង្គជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញព្រះសង្ឃនៅក្នុងវត្តនេះមានវិជ្ជមានកូវីដ- ១៩ ។ លោក ទេព ហន អភិបាល ស្រុកមោងឫស្សីមាន ប្រសាសន៍ថា នៅវត្តពោធិ៍រាមនេះ មានព្រះសង្ឃគង់នៅសរុប ១៧៦អង្គ តែព្រះសង្ឃខ្លះនិមន្តចេញក្រៅខ្លះ សល់តែ១៥០អង្គប៉ុណ្ណោះ ដែលបានក្រុមគ្រូពេទ្យធ្វើតេស្តរកមេរោគកូវីដ១៩ រហូតដល់ព្រលប់ថ្ងៃទី០៨ ខែសីហា ដែលជាលទ្ធផល រកឃើញព្រះសង្ឃមួយអង្គមាន វិជ្ជមានកូវីដ១៩ ។ លោកបញ្ជាក់ថា ដោយសារតែរកឃើញព្រះសង្ឃតែមួយអង្គមានវិជ្ជមានកូវីដ១៩

    August 10, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា វីរុសអាល់ហ្វាបានបន្តបំប្លែងខ្លួនថ្មីទៀត គឺប្រភេទ E484K អាចទៅកាត់ផ្តាច់នូវប្រព័ន្ធភាពសុំារបស់មនុស្ស ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភខ្លាំងនូវការបំប្លែងខ្លួនពពួកវីរុសនេះ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា មកដល់ពេល នេះ គេសង្កេតឃើញថាមានវីរុសកូវីដ១៩នេះ បានរាត ត្បាតនៅលើសកលលោក ដែលប្រភេទអាល់ហ្វា ត្រូវបានគេរកឃើញបន្តទៀត នូវការបំប្លែងខ្លួនរបស់វាទៅជាប្រភេទ E484K ដែលធ្វើឱ្យពិភពលោកមានការព្រួយ បារម្ភ ដោយអ្នកវិទ្យាសាស្រ្តមានការសង្ស័យដែលប្រភេទវីរុសនេះ អាចទៅកាត់ផ្តាច់ឬ ធ្វើដំណើរឆ្លងកាត់បាន

    August 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ Astra Zeneca (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នេះបើយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១​ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន)​ដល់មន្រ្តីរាជការ ស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅតាមរាជធានីភ្នំពេញ-ខេត្ត ជាបន្តបន្ទាប់

    August 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាល បញ្ជាក់ពី ការចាក់វ៉ាក់សាំងដូសទី៣ គឺមានចន្លោះ ពី៦ខែទៅ៨ខែ ដោយរាប់ចាប់ពីថ្ងៃដំបូងនៃការចាក់ដូសទី១ ដើម្បីការពារនូវហានិភ័យណាមួយកើតឡើងជាយថាហេតុ ក្នុងរយៈពេលចាក់ដូសទី៣ឬដូសជំរុញ។ ថ្លែងប្រាប់អុ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩បានឱ្យដឹងថា តាមការបង្ហាញរបស់ក្រុមបច្ចេកទេសដែលបានរៀបចំ ឡើងដោយក្រសួងសុខាភិបាល បានបង្ហាញថា ការផ្តល់នូវវ៉ាក់ សាំងដូសទី៣ គឺសម្រាប់អ្នកដែលបានចាក់វ៉ាក់សំាងស៊ីណូហ្វាម នឹងស៊ីណូវ៉ាក់ គឺត្រូវចាក់វ៉ាក់សំាង អាស្រ្តាហ្សេនីកា ជាដូសជំរុញ បន្ទាប់ពីការបង្ហាញនូវ លទ្ធផលមានប្រសិទ្ធភាព ឆ្លើយតបបន្ថែមទៀត ដើម្បីរុញច្រានឱ្យអង់ទីគ័រ

    August 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាខណ្ឌទួលគោក បានឲ្យដឹងថា សាលាខណ្ឌ បានធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ សម្រាប់ការចុះធ្វើតេស្ដលើ បុគ្គលិកសណ្ឋាគារឡាក់គីស្តារ២ ក្រុមការងារបានធ្វើការបិទ ដើម្បីយកសំណាកសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី សង្កាត់ផ្សារដើមគរ ផ្លូវ៣៣៦ នៅក្នុងប្រតិបត្តិការចុះស្វែងរក Delta នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 82,399នាក់, ករណីជាសះស្បើយសរុប 76,155នាក់ និងស្លាប់សរុប 1,585នាក់៕ ប្រភព៖ សាលាខណ្ឌទួលគោក

    August 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា (USAID) នៅថ្ងៃនេះ បានប្រកាសផ្តល់ ជំនួយបន្ថែមចំនួន៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទេសកម្ពុជា។ ជំនួយនេះ នឹងផ្តល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោងលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnsonផ្តល់ជូនប្រទេសកម្ពុជាចំនួន១លាន៦ម៉ឺន១០០ដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ក្នុងជំរុញការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជន ដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។ ឯកឧត្តម W. Patrick Murphy

    August 9, 2021
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីលោកពូម្នាក់ បានជិះកង់ជាមួយកូនស្រីពីស្រុកមកដល់ភ្នំពេញ ហើយបានជួបជាមួយអ៊ុំស្រីលក់ប្រហិតម្នាក់ មានសន្តានចិត្តជូនប្រហិតលោកពូម្នាក់នោះ និងកូនស្រីពិសា ដោយមិនគិតថ្លៃ។ យោងតាមអ៊ុំស្រី សុីម ជឹម បានអោយដឹងនៅលើគណនីហ្វេសប៊ុកថា៖ “គ្រាន់តែរាំងភ្លៀងបានបន្តិច មានពូម្នាក់នឹងកូនស្រីម្នាក់គាត់បានជិះកង់មកឈប់មុនរទះប្រហិតខ្ញុំ ហើយគាត់សួរប្រហិត1ចង្កាក់ប៉ុន្មាន ខ្ញុំក៏ប្រាប់គាត់ថា1ចង្កាក់1000៛ណាពូហើយគាត់សួរថា2000៛បានប៉ុន្មានចង្កាក់ ខ្ញុំក៏ប្រាប់គាត់ថា2000៛បាន2ចង្កាក់ណាពូ ខ្ញុំក៏បានសួរគាត់ថា ជិះកង់មកពីទាំងភ្លៀងជាមួយកូន គាត់ក៏ប្រាប់ថា ទើបតែមកស្រុក ខ្ញុំក៏សួរវិញថា កុំប្រាប់ណា ថាពូជាមួយកូន ជិះកង់ទាំង2នាក់មកពីស្រុកមកភ្នំពេញ គាត់ក៏ឆ្លើយថាបាទ គាត់ថាគ្មានលុយលុយទេណាក្មួយ ចង់ជិះឡានមកដែល ពេលដែលលឺពាក្យនេះ ខ្ញុំក៏បានរើសប្រហិត3ចង្កាក់ទៀតចៀនអោយគាត់ ខ្ញុំក៏ប្រហិតដែលចៀនឆ្អិនប្រគល់អោយគាត់ គាត់ប្រគល់លុយអោយខ្ញុំ ខ្ញុំក៏ប្រាប់គាត់វិញថា ទុកលុយនឹងវិញចុះណាពូថ្ងៃក្រោយបើពូចង់ញាំប្រហិតទៀតអាចមករកខ្ញុំទៀតបាន

    August 9, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមសេចក្ដីប្រកាស រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១​ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា បន្ទាប់ពីបានរកឃើញអាជីវករក្នុងផ្សារកំពង់ធំមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ និងបានបិទផ្សារកំពង់ធំជាបណ្ដោះអាសន្ន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះពិនិត្យយកសំណាកអាជីវករចំនួន ៤៤៨នាក់ និងបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ២២នាក់ ដូចមានរាយនាមខាងក្រោម៖

    August 9, 2021
  • កូវីដ-១៩

    នៅថ្ងៃទី09 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 508នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 660នាក់ និងមានអ្នកបាត់បង់ជីវិត 23នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 82,399នាក់, ករណីជាសះស្បើយសរុប 76,155នាក់ និងស្លាប់សរុប 1,585នាក់៕

    August 9, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូហុងដា ឌ្រីម មួយគ្រឿង បោះពួយយ៉ាងលឿនមិនប្រយ័ត្នត្រង់ចំណុចស្តុបបំបែកជាបួនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត និងខ្ទាតឆ្លងទៅផ្លូវម្ខាងទៀត ទៅបុករថយន្ត មួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបវត្តនាគវ័ន្ត តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ីកែងផ្លូវ១៣២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម ស៊េរី ឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាកលេខ កោះកុង1A-6019។ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច និង ក្នុងល្បឿនយ៉ាងលឿនស្របពេលគ្នានោះដែល ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក ZOOMER-X

    August 9, 2021