- Khmernote Media
- កូវីដ-១៩រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៣១នាក់ និងជាសះស្បើយរហូតដល់ ៦២០នាក់
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត បន្តរកឃើញអ្នកវិជ្ជមាន ១៣១នាក់ និងចំនួនអ្នកព្យាបាលជាសះស្បេីយ ៦២០នាក់ យោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ (NIPH) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករ វិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ១៣១នាក់ ក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖
August 10, 2021 - កូវីដ-១៩
ខេត្តកំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពីករណីជាសះស្បើយចំនួន ១០៦នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៤នាក់, ស្រុកកំពង់សៀម ០៤នាក់, កោះសូទិន ០៣នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ១០នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ០១នាក់ ក្នុងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពង់ចាម
August 10, 2021 - កូវីដ-១៩រដ្ឋបាលខេត្តប៉ៃលិន រកឃើញពលករមកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលចំនួន ១០៦នាក់ វិជ្ជមានកូវីដ-១៩
ខេត្តប៉ៃលិន៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញពលករមកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលចំនួន ១០៦នាក់ មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ដោយរដ្ឋបាលខេត្តយោងតាមលទ្ធផលធ្វើតេស្តរហ័ស(Rapid Test) ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាន នៃរដ្ឋបាលខេត្តប៉ៃលិន ប្រចាំការតាមគោលដៅរបស់ខេត្ត បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១០៦ករណី (ស្រី ៤៥នាក់) ។ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) ៕
August 10, 2021 - កូវីដ-១៩
នៅថ្ងៃទី10 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 499នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 882នាក់ និងមានអ្នកបាត់បង់ជីវិត 17នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 82,898នាក់, ករណីជាសះស្បើយសរុប 77,037នាក់ និងស្លាប់សរុប 1,602នាក់៕
August 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ពុំមានករណី វិជ្ជមានវីរុសកូវីដ-១៩ សម្រាប់ការចុះទៅធ្វើតេស្ដលើបុគ្គលិក និងភ្ញៀវ ដែលស្នាក់នៅសណ្ឋាគារ ឡាក់គីស្តារ ក្នុងប្រតិបត្តិការស្វែងរក កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នោះទេ ។ សូមបញ្ជាក់ផងដែរថា កាលពីល្ងាចម្សិលមិញនេះ ក្រុមគ្រូពេទ្យបានចុះធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ លើបុគ្គលិកសណ្ឋាគារឡាក់គីស្តារ២ ដោយសង្ស័យថា ឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី សង្កាត់ផ្សារដើមគរ ផ្លូវ៣៣៦ នៅក្នុងប្រតិបត្តិការចុះស្វែងរក Delta ៕ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
August 10, 2021 - ព័ត៌មានជាតិ
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហាក់មានការថមថយគួរអោយកត់សម្គាល់។ ទោះបីជាមានការថមថយក៏ដោយ ប៉ុន្តែយើងមិនទាន់អាចកាត់ផ្តាច់ការចម្លងនៅក្នុងសហគមន៍នៅឡើយនោះទេ ដោយមានករណីឆ្លងរាប់រយនាក់រៀងរាល់ថ្ងៃនៅទូទាំងប្រទេស ដោយមានអ្នកខ្លះធ្វើការព្យាបាលនៅផ្ទះ និងអ្នកខ្លះទៀតត្រូវបញ្ជូនទៅព្យបាលនៅមន្ទីរពេទ្យ ដោយសារតែស្ថានភាពជំងឺរបស់ពួកគាត់ធ្ងន់ធ្ងរ។ ជាក់ស្តែងលោកតាម្នាក់ត្រូវបានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ហើយអ្វីដែលធ្វើឲ្យមហាជនរំភើបចិត្តនោះ គឺភរិយារបស់លោកតាសុខចិត្តនៅមើលថែលោកតាជាប់ជានិច្ច មិនទុកលោកតាចោលនោះទេ។ យោងតាមម្ចាស់គណនីហ្វេសប៊ុក Ly Sameth បានឲ្យដឹងថា “ជ្រុងមួយនៃមន្ទីរពេទ្យហ្លួងម៉ែ លោកយាយមកកំដរលោកតា ដែលជាប្តីគាត់ជាអ្នកជំងឺCOVID 19 ទាំងខ្លួនគាត់មិនមែនជាអ្នកជំងឺនោះទេ គាត់សុំមកមើលថែលោកតាផ្ទាល់ មិនអោយកូនចៅ មកមើលថែជំនួសឡើយ🙏❤️🙏ក្រុមគ្រូពេទ្យជួរមុខសូមជូនពរអោយលោកតា ឆាប់ជាសះស្បើយឡើងវិញ🙏🙏🙏”៕
August 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវតាមជំនាញឈាងទៅដល់ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបប្រាក់) នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤០នាទី នៅចំណុចបណ្តោយផ្លូវលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ជនសង្ស័យទាំង៣នាក់ ទី១.មានឈ្មោះ អាន សុខទិត្យធិរាម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គ្មានសារធាតុញៀន)។ ២.ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ
August 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាល ចេញលក្ខខណ្ឌនៃការបញ្ជាប់ការព្យាបាលជំងឺកូវីដ-១៩ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ដោយយោងតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩។ ជាពិសេសដោយផ្អែកទៅតាមទិន្នន័យផ្នែក អេពូដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំងការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឲ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ដោយតម្រូវឲ្យទៅទទួលព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ។ ជាមួយគ្នានេះដែរ អនុគណៈកម្មការបច្ចេកទេស
August 10, 2021 - ចរាចរណ៍
ខេត្តកណ្ដាល៖ ស្ដែងៗណាស់! រថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាក LEXUS NX200t ក្រឡាប់បោកផ្ទប់បង្គោលភ្លើង ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបើកបោះពួយក្នុងល្បឿនលឿន ទៅបុករថយន្តកូរ៉េ លក់ការ៉េម កំពុងបើកបត់ត្រលប់ក្រោយ ពេញទំហឹង ប៉ើងក្រឡាប់ជាច្រើនជុំ បុកបាក់បង្គោលភ្លើង ១ដើម ហើយខ្ទាតបោកក្រឡាប់ផ្ងារជើងម្ខាងផ្ទប់នឹងបង្គោលខ្សែភ្លើង ត្រូវបានប្រជាពលរដ្ឋវាយបំបែកកញ្ចក់ជួយសង្គ្រោះយកចេញក្រៅបានបន្តិចស្រាប់តែរថយន្តផ្ទុះឆេះតែម្ដង ចំណែកប្ដីប្រពន្ធ២នាក់ខាងរថយន្តលក់ការ៉េមរងរបួសធ្ងន់ ក៏ត្រូវបានប្រជាពលរដ្ឋ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបាត់ទៅ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨៖៤០នាទីយប់ ថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចមុខច្រកចូល បុរីសុភមង្គល ស្ថិតនៅតាមបណ្ដោយផ្លូវ២១B ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់
August 10, 2021 - ព័ត៌មានជាតិ
សៀមរាប៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យ និងសិក្សាមើលផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប ក្នុងគោលបំណងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ ដោយការបើកឱ្យលក់ដូរនោះ ត្រូវប្ដូរវេនគ្នារយ:ពេល៧ថ្ងៃម្ដង សម្រាប់អាជីវករនៅចំហៀងផ្សារ។ ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប ការបើកសាកល្បងបើកផ្សារលើឡើងវិញនាក្នុងរយ:ពីរ ឬបីថ្ងៃខាងមុខនេះ។ ប៉ុន្តែការលក់ដូរនេះ ត្រូវប្ដូរវេនគ្នាដោយក្នុងនោះអ្នកលក់នៅចំហៀងផ្សារម្ខាងអាចលក់បានមួយសប្ដាហ៍ ហើយប្ដូរទៅអោយអាជីវករម្ខាងផ្សារទៀតវិញម្តង។ ដោយឡែកចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារលើ គឺអាចលក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចងខ្សែព័ន្ធជុំវិញ ដោយមានការរៀបចំសណ្តាប់ធ្នាប់ល្អ និងវិធានការមួយចំនួនទៀតតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបង្ការឆ្លងមេរោគកូវិដ-១៩ ជាពិសេសការរីករាលដាល នៃជំងឺកូវីដ-១៩បំប្លែងថ្មី
August 10, 2021









