Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥និង១៤នាទី អនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុងនាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង)

    August 9, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់ ១៧ឆ្នាំ គិតមកដល់ល្ងាចថ្ងៃទី០៨ខែសីហាឆ្នាំ២០២១នេះ បានទទួលការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណជា១២ម៉ឺននាក់ហើយ ក្នុងចំណោមកុមារនិងយុវវ័យរស់នៅរាជធានីភ្នំពេញដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់។ តួលេខនេះបានបង្ហាញឱ្យដឹង ខណៈដែលឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរឯកឧត្តមម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលសកម្មភាពនៃការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ នៅមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែន សុខនារសៀលថ្ងៃអាទិត្យទី០៨ខែសីហានេះ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញណែនាំឱ្យលោកចៅសង្កាត់ទឹកថ្លានិងលោកអភិបាលនៃគណៈអភិបាលខណ្ឌសែន សុខ ក៏ដូចខណ្ឌដទៃទៀតដែរ ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ពិសេស កុមារនិងយុវវ័យអាយុ១២ឆ្នាំទៅដល់១៧ ឆ្នាំ និងឪពុកម្ដាយឱ្យពួកគាត់បានជ្រាបអំពីអ្វីដែលសម្ដេចតេជោហ៊ុន សែន បានខិតខំប្រឹងប្រែងចំពោះប្រជាជនកម្ពុជា ។ ឯកឧត្តមបញ្ជាក់ទៀតថា កន្លងមកសម្ដេចតេជោហ៊ុនសែន

    August 9, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ គឺមិនមានភាពចាំបាច់ក្នុងការទទួល វ៉ាក់សាំងដូសទី៣ទៀតនោះឡើយ ដោយសារសារពាង្គកាយរបស់អ្នកជំងឺមានកងការពារក្នុងការខ្លួនគ្រប់គ្រាន់រួចទៅហើយ សម្រាប់ទប់ទល់ នឹងជំងឺកូវីដ១៩ ទើបអាចជាសះស្បើយពីជំងឺដ៏កាចសាហាវនេះបាន ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានមានប្រសាសន៍ថា បច្ចុប្បន្ននេះដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និង យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ដល់ក្រោម១៨ឆ្នាំនៅតាមបណ្តាខេត្ត បាននិងកំពុងដំណើរការ ដោយរលូន ហើយមកដល់ពេលនេះរាជរដ្ឋាភិបាលក៏បានចាប់ផ្តើមយុទ្ធនាការចាក់ដូសទី៣ឬដូសជំរុញ ប្រភេទ AstraZeneca ដល់ ក្រុមមន្ត្រីជួរមុខតាមខេត្តជាប់ព្រំដែនកម្ពុជា ថៃ ដើម្បីបង្កើនកងការពារបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ចំពោះការចាក់ដូសទី៣នេះផងដែរ

    August 9, 2021
  • PR

    ប្រយោគដែលប្រជាជនខ្មែរវ័យក្មេងជាច្រើនតែងតែបានឮជាប្រចាំគឺ “ពិបាកមុនស្រណុកក្រោយ”។ ចំនួនប្រជាជនខ្មែរវ័យក្មេងជាច្រើន ដែលកំពុងតែសកម្មក្នុងភារកិច្ចការងារនៅតាមវិស័យផ្សេងៗ ធ្វើឲ្យប្រយោគនេះត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងពីគ្រប់មជ្ឈដ្ឋាន។ មិនដូចនៅក្នុងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៌ផ្សេងទៀតដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការ រីករាលដាលនៃជម្ងឺឆ្លង ទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យហាក់មិនបង្ហាញនូវសញ្ញាណធ្លាក់ចុះនោះឡើយ។ សេណារីយ៉ូនេះបង្ហាញថាប្រជាជនខ្មែរវ័យក្មេងទាំងអស់នៅតែមានឱកាសក្នុងការទទួលបាន ចំណូលខ្ពស់ និងការងារកាន់តែមានភាពប្រសើរឡើង។ ដោយសារកំណើននៃប្រាក់ចំណូល អ្នកជំនាន់ក្រោយគួរតែងាកមកពិចារណាអំពីការវិនិយោគចំណូលអកម្មរបស់ពួកគេ ជាជាងការចំណាយទៅលើសម្ភារៈនិយមដែលពួកគេមិនត្រូវការចាំបាច់ទាល់តែសោះ។ យើងអាចដឹងបានថា ប្រជាជនខ្មែរដែលមានចំណូលខ្ពស់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការវិនិយោគលើអចលនទ្រព្យ ដើម្បីទទួលបាននូវប្រាក់ចំណូលកាន់តែខ្ពស់ដូចដែលពួកគេស្រម៉ៃចង់បាននាពេលអនាគត។ នៅក្នុងឆ្នាំ 2021 នេះ ផ្ទះនៅក្នុងទីក្រុងភ្នំពេញមានតម្លៃប្រហែល USD200,000 ខណៈពេលដែលតម្លៃផ្ទះនៅតាមជាយក្រុងភ្នំពេញមានតម្លៃប្រហែល USD130,000។ សម្រាប់ខុនដូ ប្រណីតក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុងភ្នំពេញវិញ អាចមានតម្លៃជិត USD 100,000។ តម្លៃអចលនទ្រព្យខ្ពស់ទាំងនេះបានធ្វើឲ្យប្រជាជនខ្មែរវ័យក្មេងភាគច្រើនបោះបង់ក្ដីសង្ឃឹមក្នុងការវិនិយោគទៅលើវិស័យអចនទ្រព្យ ក៏ប៉ុន្តែវិស័យអចលនទ្រព្យមិនមែនមានត្រឹមតែផ្ទះ ខុនដូ

    August 8, 2021
  • ព័ត៌មានជាតិ

    (កំពង់ធំ ) ៖ លោកម៉ាក់ ប៊ុនហុងអភិបាលក្រុងស្ទឹងសែនបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២១ នេះថា អាជីវករនៅក្នុងផ្សារកំពង់ធំប្រមាណ ៥នាក់ វិជ្ជមានមេរោគ កូវីដ ១៩រួមមានអ្នកលក់ដូរ អ្នកលក់សាច់ជ្រូក អ្នកលក់គ្រឿងទេស អ្នកកាត់ដេរ និងអ្នកលក់ចានឆ្នាំង ។ លោកបន្ដថា ក្រោយពីអាជ្ញាធរបានទទួលព័ត៌មានភ្លាម ក៏បានធ្វើការទប់ស្កាត់បានទាន់ពេលវេលា ព្រមទាំង បានគ្រប់គ្រងអ្នកវិជ្ជមានទាំងនោះទាន់សភាពការណ៍ផងដែរ ។ លោកអភិបាលក្រុងស្ទឹងសែនមានប្រសាសន៍ថា “អាជ្ញាធរយើងបាន សម្រេចបិតផ្សារកំពង់ធំនៅរសៀលម៉ោង ២ ថ្ងៃទី ០៧ ខែសីហានេះ រហូតដល់ព្រឹកស្អែក

    August 8, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់អ្នកដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ ដោយយោងតាមអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមជម្រាបដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ (ស្ត្រីដែលទើបនឹងសម្រាលកូនរួច ប្រជាពលរដ្ឋដែលបានបញ្ចប់ការការធ្វើចត្តាឡីស័ក ឬអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសដែលបានបញ្ជប់ការធ្វើចត្តាឡីស័ក។ល។) ហើយមានអាស័យដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។ ដូចនេះ គ.វ.ក-១៩ សូមអំពាវនាវដល់បងប្អូន ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ខាងលើ សូមរួសរាន់អញ្ជើញទៅចាក់វ៉ាកសាំងកូវីដ-១៩ ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន នៅតាមទីតាំងកាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម៖

    August 7, 2021
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាងលក់​ នំគ្រួកជប៉ុន សាខាបាក់ទូក ដែលមានទីតាំងស្ថិតនៅជិតផ្សារសេរីភាព សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែកក្កដា​ ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ

    August 7, 2021
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃ០៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលខេត្ត បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ AstraZeneca ជិត៤ពាន់ដូសពីរាជរដ្ឋាភិបាល ដោយគ្រោងនឹងចាក់ជូនក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងកម្លាំងជួរមុខដូសទី៣នៅថ្ងៃទី០៨ សីហា ស្អែកនេះហើយ។ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ខេត្ត ឱ្យដឹងថ្ងៃទី៧ សីហាថា លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញទៅទទួលវ៉ាក់សាំងតាំងពីព្រឹកព្រលឹមស្រាងៗ ក្រោយកងទ័ពជើងអាកាសដឹកជញ្ចូនមកដល់ទីលានទាត់បាល់ទីរួមខេត្ត ហើយយកទៅរក្សាទុកក្នុងឃ្លាំងសុវត្ថិភាពនៃមន្ទីរសុខាភិបាលខេត្តរួចរាល់ហើយដែរ។ លោកអភិបាលរងខេត្ត បន្ថែមថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ AstraZeneca

    August 7, 2021
  • កូវីដ-១៩

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៦នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៤នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។ ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ករណីទី៤ ដល់ទី៩ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង និងករណីទី១០ ដល់ទី១៥ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារលើធំថ្មី។ ក្នុងនោះ ករណីទី១៦ ដល់ទី២១ ជាករណីឆ្លងបន្តពីសពឈ្មោះ ចក់ វឿន និងករណីទី២២ ដល់ទី២៦ ឆ្លងបន្តពីសពឈ្មោះ

    August 7, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការមកដល់បាច់ទី២ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជម្ងឺកូវីដ១៩ នៅលើសាកលលោក ប្រទេសជប៉ុនបានប្រកាសកាលពីខែមុនថានឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលត្រូវបានអនុម័តដោយ WHO EUL និងផលិតនៅប្រទេសជប៉ុនចំនួនប្រមាណ ១លានដូស ជូនដល់ព្រះរាជាណាចក្រកម្ពុជា។ បាច់ទីមួយនៃវ៉ាក់សាំងនេះដែលមានចំនួនប្រមាណ ៣៣ម៉ឺនដូស បានមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ហើយចំនួនដែលនៅសល់ប្រមាណ ៦៧ម៉ឺនដូសទៀត បានមកដល់ប្រទេសកម្ពុជានាថ្ងៃនេះ។ ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះត្រូវបានធ្វើឡើងដោយផ្អែកលើចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា និងស្ថានភាពបច្ចុប្បន្ននៃជម្ងឺកូវីដ១៩

    August 7, 2021