Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី06 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 588នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 624នាក់ និងមានអ្នកបាត់បង់ជីវិត 19នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 80,813នាក់, ករណីជាសះស្បើយសរុប 74,045នាក់ និងស្លាប់សរុប 1,526នាក់៕

    August 6, 2021
  • ព័ត៌មានជាតិ

    ស្រុកកណ្តាលស្ទឹង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង សូមឆ្លើយតបជូនគណនីហ្វេសបុ៊ក(facebook) ហេង សុធីរ(Heng sothy ដែលបានឆាតចូល(live)កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២៖១០នាទី ដែលមានខ្លឹមសារ៖ « ម្ចាស់ឡានបែនយីឌុប ត្រូវបានសមត្ថកិច្ចចាប់ឃាត់ឡានគាត់ មានអីចាក់ដីបិទផ្លូវ កន្លែងកើតហេតុនៅម្តុំស្ពានទឹកថ្លា កំពង់ទួល។ ចុច Like Page នេះ Update ព័ត៌មានជូនបងប្អូន សូមជួយស៊ែរវីដេអូនេះផង…។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សព្រមទាំងមានបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។ លោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង

    August 6, 2021
  • កូវីដ-១៩

    កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ ហៅកាត់ TYDA បានធ្វើការធ្វើតេស្ដសំណាកលើ អាជីវករ និង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ ផ្សារទឹកថ្លា ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្វែងរកករណីសង្ស័យជំងឺកូវីដ១៩។ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្រោយពីការធ្វើតេស្ដលើអាជីវករ និង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ ផ្សារទឹកថ្លា ប្រមាណ ៥០០នាក់ ក្រុមគ្រូពេទ្យបានរកឃើញអាជីវករ​ ចំនួន ៨ នាក់ វិជ្ជមានវីរុសកូវីដ-១៩៕

    August 6, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត កំពុងធ្វើការជួសជុលនិងរៀបចំលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម និងកត្តាមនុស្ស។ តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានដំណើរការជួសជុលពង្រឹងនិងលើកតម្លៃរចនាសម្ព័ន្ធប្រាសាទឡើងវិញ។ មកដល់ពេលនេះដំណើរការជួសជុលបានរយៈពេលប្រមាណ៥ខែមកហើយ ដោយសម្រេចបានជាង៦០ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅ២ខែខាងមុខ។ លោកបន្តថា ចំពោះដំណើរការជួសជុលពង្រឹងសំណង់នេះ

    August 6, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០២១​ មានករណីចុះបង្ក្រាបទីតាំង​ភោជនីយដ្ឋាន​ យីហោ​ ផ្ទះផាតធី (Party House) លួចបើកខារ៉ាអូខេ KTV នៅចំនុច ផ្ទះលេខ២០៣ ផ្លូវ២៦១ កែងផ្លូវ១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដឹកនាំ​ដោយ​លោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក និង​លោកវរ:សេនីយឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចំរុះ បង្ក្រាប​ទីតាំងភោជនីយដ្ឋាន

    August 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មថ្មី តាមរចនាបថប្រាសាទអង្គរវត្ដ នៅខេត្តបុរីរ៉ាំ ក្នុងប្រទេសថៃ។ ការស្នើសុំរបស់រដ្ឋមន្រ្ដីក្រសួងវប្បធម៌នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានគូសបញ្ជាក់ថា ការស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់

    August 6, 2021
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងក្មេងប្រុសម្នាក់ ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំង ដោយសារតែខំប្រឹងតស៊ូធ្វើការសន្សំរហូតអាចទិញកង់ជិះដោយខ្លួន បើទោះបីជាកង់នោះមិនមានតម្លៃថ្លៃណាស់ណា ប៉ុន្តែវាបានបង្ហាញពីទឹកចិត្តខំប្រឹងតស៊ូកម្លាំងញើសឈាមរបស់ប្អូន ដែលមិនមានជីវភាពធូរធារដូចគេ។ យោងតាមម្ចាស់គណនីហ្វេសប៊ុក Srey Mum បានឲ្យដឹងថា៖ “🧑ក្មេងប្រុសម្នាក់នេះមកទិញ🚲កង់ខ្ញុំ 👩ខ្ញុំសួរវាថារាល់ថ្ងៃធ្វើអីគេ 🧑ខ្ញុំស៊ីឈ្នួលធ្វើកូនជាង🛵ម៉ូតូអោយគេក្នុងមួយថ្ងៃខ្ញុំទទួលបាន 15000រៀលបាយទឹកខ្លួនឯង 《សល់បាន2000រឺ3000រៀលក្នុងមួយថ្ងៃ 》ចំនែក👵ម៉ែខ្ញុំស៊ីឈ្នួលរាងចានអោយគេ 🚲កង់មួយគ្រឿងនេះ🧑ខ្ញុំសន្សំលុយចិត្ត8ខែហើយទើបគ្រប់👩មីង 《ជីវិតជាកូនអ្នកក្រហើយខ្សត់អំណត់អត់ធ្មត់នឹងស៊ូទ្រាំបានរឿងសព្វគ្រប់បែបយ៉ាង》”៕

    August 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ជំនួយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុនជំហានទី២ ជូនរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៦៦៨,០០០ដូស នឹងដឹកមកដល់កម្ពុជា។ សូមរំលឹកថា វ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ចំនួន៣៣២ពាន់ដូស ជំហានទី១ បានដឹកមកកម្ពុជារួចហើយ កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ

    August 6, 2021
  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសបុកមួយឈ្មោះថា Heng Sothea និង​ ព័ត៌មាន​ សុខភាព​ កំសាន្ត​ ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរបស់កងកម្លាំងនគរបាលជាតិ។ បន្ទាប់ពីបានឃេីញការចុះផ្សាយរបស់គណនីហ្វេសបុកខាងលេី ថាមានមន្ត្រីយាមនៅច្រកចេញចូលស្តាតអូឡាំពិក​ ទារលុយពេលយកម្ហូបអាហារមកឲ្យសាច់ញាតិ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាឲ្យក្រុមការងារនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា ចុះស្រាវជ្រាវភ្លាមៗដល់ទីតាំង​ បន្ទាប់ពីធ្វេីការសាកសួរលម្អិត​បានឲ្យដឹងថា មិនមានមន្ត្រីណាម្នាក់យកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការចូលយកម្ហូបអាហារមកឲ្យបងប្អូន សាច់ញាតិដែលកំពុងសម្រាកព្យាបាលជំងឺកូវីដនៅស្តាតអូឡាំពិកនោះទេ ជាក់ស្តែងដោយសារតែកម្លាំងប្រចាំការគោលដៅច្រកចេញចូល បានអនុវត្តការងារយ៉ាងតឹងរឹងតាមវិធានសុខាភិបាល និងម៉ោងកំណត់ច្បាស់លាស់របស់ក្រុមគ្រូពេទ្យ ហេីយបុគ្គលដែលផុសព័ត៌មានមិនពិតនោះក្នុងគោលបំណងអាក្រក់ដេីម្បី បង្ខូចកិត្តិយសរបស់កងកម្លាំង

    August 6, 2021
  • សង្គម

    ខេត្តបន្ទាយមានជ័យ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបភាពរបស់ទឹកចិត្តគ្រូបង្រៀនម្នាក់ ទោះបីជារូបលោកកំពុងតែមានវិជ្ជមាន និងកំពុងតែព្យាបាលជំងឺកូវីដ១៩ ក៏ដោយ ក៏រូបលោកតែឆ្លៀតខិតខំបង្រៀនកូនសិស្សតាមអនឡាញដែរ។ តាមរយៈម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhoeun Charly Hailin បានឲ្យដឹងថា ទោះបីជាកើតកូវីដ១៩ (កម្រិតស្រាល) ក៏លោកគ្រូ នៅតែឆ្លៀតបង្រៀនតាមអនឡាញពីកន្លែងព្យាបាលដែរ (បើមិនបង្រៀនគាត់អផ្សុក)។ លោកគ្រូ ហៀក វណ្ណៈ (ហៅ លោកគ្រូ តា) គឺជាគ្រូ (គណិតវិទ្យា)ដ៏ស្លូត និងមានសីលធម៌ខ្ពស់ គាត់តែងតែបង្រៀន គ្រូ ប្អូនៗ ក្មួយៗ ជំនាន់ក្រោយនូវបទពិសោធន៍ល្អៗ ទាក់ទង នឹងការបង្រៀន និងបំណិនជីវិតជាច្រើន។

    August 6, 2021