សង្គម

នេះហើយជីវិត! ក្មេងប្រុសម្នាក់ស៊ីឈ្នួលធ្វើកូនជាងម៉ូតូអោយគេក្នុងមួយថ្ងៃទទួលបាន 15,000រៀលបាយទឹកខ្លួនឯង សល់បាន 2,000 ទៅ 3,000រៀលក្នុងមួយថ្ងៃ សន្សំជាងកន្លះឆ្នាំទំរាំគ្រប់ទិញកង់មួយគ្រឿង

BY
Khmernote Media
August 6, 2021

កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងក្មេងប្រុសម្នាក់ ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំង ដោយសារតែខំប្រឹងតស៊ូធ្វើការសន្សំរហូតអាចទិញកង់ជិះដោយខ្លួន បើទោះបីជាកង់នោះមិនមានតម្លៃថ្លៃណាស់ណា ប៉ុន្តែវាបានបង្ហាញពីទឹកចិត្តខំប្រឹងតស៊ូកម្លាំងញើសឈាមរបស់ប្អូន ដែលមិនមានជីវភាពធូរធារដូចគេ។

យោងតាមម្ចាស់គណនីហ្វេសប៊ុក Srey Mum បានឲ្យដឹងថា៖ “🧑ក្មេងប្រុសម្នាក់នេះមកទិញ🚲កង់ខ្ញុំ 👩ខ្ញុំសួរវាថារាល់ថ្ងៃធ្វើអីគេ 🧑ខ្ញុំស៊ីឈ្នួលធ្វើកូនជាង🛵ម៉ូតូអោយគេក្នុងមួយថ្ងៃខ្ញុំទទួលបាន 15000រៀលបាយទឹកខ្លួនឯង 《សល់បាន2000រឺ3000រៀលក្នុងមួយថ្ងៃ 》ចំនែក👵ម៉ែខ្ញុំស៊ីឈ្នួលរាងចានអោយគេ 🚲កង់មួយគ្រឿងនេះ🧑ខ្ញុំសន្សំលុយចិត្ត8ខែហើយទើបគ្រប់👩មីង 《ជីវិតជាកូនអ្នកក្រហើយខ្សត់អំណត់អត់ធ្មត់នឹងស៊ូទ្រាំបានរឿងសព្វគ្រប់បែបយ៉ាង》”៕

Share This Post: