ចរាចរណ៍
បង្ក្រាបទីតាំងភោជនីយដ្ឋានមួយយីហោ “ផ្ទះផាតធី (Party House)” លួចបើកខារ៉ាអូខេ KTV ឃាត់ខ្លួនបានមនុស្សចំនួន១៣នាក់
BY Khmernote Media
August 6, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ មានករណីចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន យីហោ ផ្ទះផាតធី (Party House) លួចបើកខារ៉ាអូខេ KTV នៅចំនុច ផ្ទះលេខ២០៣ ផ្លូវ២៦១ កែងផ្លូវ១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក និងលោកវរ:សេនីយឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចំរុះ បង្ក្រាបទីតាំងភោជនីយដ្ឋាន លួចបេីកខារ៉ាអូខេ KTV។ ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងចម្រុះបានធ្វេីឃាត់ខ្លួនមនុស្សចំនួន១៣នាក់ (ស្រី៧នាក់) ៕
