Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់សុខាភិបាលបញ្ជាក់ថា អ្នកជាប់ឃុំក្នុងពន្ធនាគារដែលមិនទាន់ចាក់វ៉ាក់សំាង បង្ការកូវីដ១៩ នឹងទទួលវ៉ាក់សំាងJohnson & Johnson នៅពេលឆាប់ៗខាងមុខនេះ ដើម្បីបង្កើនសុវត្ថិភាពពីការចម្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្រប ខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា បច្ចុប្បន្ននេះយុទ្ធនា ការចាក់វ៉ាក់សាំងកូវី១៩ នៅទូទាំងប្រទេសកម្ពុជាមានវឌ្ឍនភាពល្អគួរឱ្យកត់សម្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់ សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។

    August 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បើតាមសេចក្ដីរាយការណ៍បឋមបានឲ្យក្រុមការងារខ្មែរណូតដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ដោយទីតាំងស្ថិតនៅក្នុង ភូមិ១ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងការចុះប្រតិ្តបត្តិការខាងលើនេះ មានការសហការពីកម្លាំងសមត្ថកិច្ចចម្រុះ ដែលបានចុះឡោមព័ទ្ធទីតាំងភោជនីយដ្ឋានមួយកន្លែង ដែលមានស្លាកយីហោ (តាសេត) ដែលបានលួចលាក់បើកការផឹកស៊ីជួបជុំគ្នា មិនវ៉ិចខ្ចប់ ដោយផ្ទុយស្រឡះពីសេចក្តីប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នរថយន្តសាម៉ុយរបស់ក្រសួងសុខាភិបាល បានមកដល់ទីតាំងខាងលើ ដើម្បីធ្វើការយកសំណាក មនុស្សដែលនៅខាងក្នុងភោជនីយដ្ឋានខាងលើ រួចទើបនាំខ្លួនអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ ទៅធ្វើការសាកសួរ និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ៕ ដោយ៖ បងម៉េង ខ្មែរណូត

    August 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រសៀលថ្ងៃព្រហស្បតិ៍​ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដែលជាជំនួយរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលចក្រភពអង់គ្លេសចំនួន៤១៥,០០០ ដូស។ ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩ ជាបញ្ហារបស់សកលលោកដែលទាមទារ ឱ្យមានដំណោះស្រាយជាសកល។ ដូច្នេះហើយបានជាចក្រភពអង់គ្លេសកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺកូវីដ១៩។​ លោកបានគូសបញ្ជាក់ថា លោកពិតជារីករាយចំពោះការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបានបង្ហាញការរំពឹងថា វ៉ាក់សាំងជាជំនួយនេះ នឹងជួយពង្រីក

    August 5, 2021
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្ដីសម្រេច ស្ដីពីបិទខ្ទប់ទីតាំងផ្សារស្នួល និងផ្លូវព័ទ្ធជុំវិញផ្សារ ស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ននៅទីតាំងផ្សារស្នួល អនុវត្តចាប់ពីវេលាម៉ោង ១៤៖០០នាទី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ រហូតដល់មានសេចក្ដីសម្រេចជាថ្មីមកជំនួស។ ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្ដោះអាសន្ននេះ រដ្ឋបាលស្រុកស្នួល សហការ ជាមួយជំនាញមន្ត្រីសុខាភិបាល មានវិធានការដូចខាងក្រោម៖ -ហ៊ុមព័ទ្ធទីតាំង ផ្អាកសកម្មភាពអាជីវកម្ម និងការចេញ-ចូលទីតាំងខាងលើជាបណ្ដោះអាសន្ន -ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក -ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ ករណីមានរោគសញ្ញាផ្ដាសាយ ក្អក ហៀរសំបោរ

    August 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ​ក្រុម​គ្រូពេទ្យបានចុះយកសំណាកលើអ្នកសង្ស័យ នៅផ្សារបឹងកេងកង ក្នុងចំណោមអាជីវករ លក់ដូរនៅ ផ្សារបឹងកេងកង ចំនួន ៤២០នាក់ បានរកឃើញអ្នកកាត់ដេរសំលៀកបំពាក់ ២នាក់ វិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២១នេះ។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    August 5, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

    August 5, 2021
  • កូវីដ-១៩

    នៅថ្ងៃទី04 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 591នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 618នាក់ និងមានអ្នកបាត់បង់ជីវិត 19នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 80,225នាក់, ករណីជាសះស្បើយសរុប 73,421នាក់ និងស្លាប់សរុប 1,507នាក់៕

    August 5, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។ រូបភាព៖ Bike HOK

    August 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ Astra Zeneca ចំនួន ៤១៥,០០០ដូស ជាជំនួយរបស់ចក្រភពអង់គ្លេសដល់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដែលនឹងមកដល់កម្ពុជា នារសៀល ថ្ងៃទី០៥ ខែសីហា​នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ តាមសេចក្តីប្រកាសព័ត៌មានស្ថានទូតចក្រភពអង់គ្លេសបានឱ្យដឹងថា​ ក្នុងសប្ដាហ៍នេះចក្រភពអង់គ្លេសនឹងបញ្ជូនចេញវ៉ាក់សាំងចំនួន ៩ លាន​ដូ​ស​ទៅកាន់​ប្រទេសជាច្រើននៅទូទាំងពិភពលោកក្នុងនោះកម្ពុជា​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ប្រភេទ AstraZeneca ចំនួន​៤១៥,០០០​ដូ​ស​ដែរ​ ដើម្បីដោះស្រាយបញ្ហាជំងឺជាសកលមួយនេះ​។ គួរបញ្ជាក់ថា ការផ្តល់វ៉ាក់សាំងដល់កម្ពុជារបស់ចក្រភពអង់គ្លេសធ្វើឡើងបន្ទាប់ពី​ប្រទេសជប៉ុនបានផ្តល់វ៉ាក់សាំងដល់កម្ពុជាចំនួន ១លានដូស ហើយ​ដែល​បាន​ដឹកមកដល់កម្ពុជាកាលពីសប្តាហ៍មុនចំនួន ៣៣០,០០០ ដូ​ស។

    August 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ទីតាំងហាងមួយកន្លែង មានក្រុមយុវជនប្រុសស្រីប្រមូលផ្តុំផឹកស៊ី កម្មវិធីខួបកំណើត បំពានវិធានការរដ្ឋបាល បម្រាមគោចរ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបនិងឃាត់ខ្លួនបាន១៣នាក់ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចហាងយីហោ “នីសា កែវព្រិល“ តាមបណ្តោយវិថីទំនប់កប់ស្រូវ(ហៅផ្លូវ120K) ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុទីតាំងខាងលើបានបង្កើតកម្មវិធីខួបកំណើត និងជួបជុំផឹកស៊ីតាំងពីក្បាលព្រលប់រហូតដល់ម៉ោងបម្រាមគោចរ នៅតែបន្តមិនឈប់ទៀត រហូតមកដល់វេលាកើតហេតុកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញ ទើបចុះធ្វើការបង្ក្រាបតែម្ដង ដោយឃាត់ខ្លួនយុវតី១២នាក់ និងបុរសម្នាក់ទៀតជាម្ចាស់ហាង ។ ក្នុងអំឡុងពេលបង្ក្រាបក្រុមយុវតីខាងលើ បានឡើងទៅជាន់ខាងលើ អ្នកខ្លះនាំគ្នាដូរសម្លៀកបំពាក់

    August 5, 2021