Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់.កម៉ូតូ Zoomer-X មួយគ្រឿង បានសម្រេច យកជិះគេចខ្លួនបាត់ប៉ុន្មានម៉ោង ត្រូវបានម្ចាស់ម៉ូតូរងគ្រោះ តាមរកឃើញនិងចាប់ឃាត់ខ្លួនបាន បែរជាជនសង្ស័យធ្វើជាឆ្កួតទៅវិញ ទើបជនរងគ្រោះទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានកើតហេតុ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ចុះមកយកជនសង្ស័យរូបនោះយកទៅ សាកសួរផងដែរ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង០០៖១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ ជនសង្ស័យមានឈ្មោះ ឈិត អាយុ៣០ឆ្នាំជាង មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះ ម៉ាក Zoomer-X ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GL-4663

    August 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យមួយក្រុម មានគ្នាប្រហែល៤ម៉ូតូ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរូបស្រស់ម្នាក់ ដែលដាស់កាស់ស្ដាប់ហើយជិះម៉ូតូតាមផ្លូវបានសម្រេច ហើយបក្ខពួកបិទគូទបានធាក់ម៉ូតូរបស់នាង ជ្រុលទៅបុកកញ្ចក់ហាង J’ADORE Cafe បណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ រងរបួសដៃធ្ងន់ ហើយនាំគ្នាជិះរត់បាត់ដោយសុវត្ថិភាព។ ករណីឆក់ទូរស័ព្ទបានសម្រេចនេះ កើតឡើងកាលពីវេលាម៉ោង០៨៖១០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចជាប់ហាងកាហ្វេ J’ADORE Cafe ស្ថិតនៅផ្លូវ៥២៨ កែងផ្លូវ៣៣៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុគេឃើញនារីជាជនរងគ្រោះម្នាក់មិនបានប្រាប់ អត្តសញ្ញាណនោះទេ មានវ័យ ២៥ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គូ ភី (Honda

    August 4, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី៣ ខែសីហា ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) ចំនួន ៣៦នាក់ (ស្រី១៦នាក់)។ គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០នាក់

    August 4, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី៣ ខែសីហា ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) ចំនួន ៣៦នាក់ (ស្រី១៦នាក់) ក្នុងនោះបុគ្គលិកសុខាភិបាលចំនួនន ៨នាក់ (ស្រី២នាក់) អ្នកភូមិក្នុងសហគមន៍ចំនួន ២៨នាក់ (ស្រី១៤នាក់) ដែលមានលំអិតក្នុងតារាងខាងក្រោម៖

    August 4, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា វីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) គឺមិនឆ្លងតាមខ្យល់ឱកាសនោះឡើយ បើទោះបីជាលទ្ធភាពរបស់វីរុសនេះ ឆ្លងលឿនក៏ដោយ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសប្រគល់រថយន្ដសម្រាប់ដឹកវ៉ាក់សាំង ចំនួន១៣គ្រឿងបន្ថែមទៀត ដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ទោះបីជា វីរុសបំប្លែងថ្មីដែលតា មានលទ្ធភាពឆ្លងលឿនទៅកាន់បុគ្គលផ្សេងទៀតក៏ពិត មែន ប៉ុន្តែសភាពនៃការឆ្លង ក៏មិនខុសពី វីរុសប្រភេទផ្សេងឡើយ ព្រោះគ្រប់ ប្រភេទវីរុសកូវីដ១៩ទាំងអស់ គឺឆ្លងតាមដំណក់ ទឹកមាត់ ដែលខ្ទាតចេញពីមាត់អ្នក ដែលផ្ទុកវីរុសនេះ។ ដោយហេតុនេះលោកជំទាវ

    August 4, 2021
  • កូវីដ-១៩

    នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានធ្វើការចុះយកសំណាកបងប្អូនអាជីវករលក់ដូរនៅផ្សាសិនជូរីផ្លាហ្សា និងអាជីវករលក់ដូរនៅផ្សារដើមគ ក្រោយមានការសង្ស័យពាក់ព័ន្ធនឹងករណីវីរុសកូវីដ ១៩ បំប្លែងថ្មី ប្រភេទ Delta ហើយលទ្ធផលពិនិត្យសំណាករបស់អាជីវករទាំងអស់នៅផ្សារទាំង២ខាងលើនេះ គឺអវិជ្ជមានទាំងអស់។ នៅថ្ងៃល្ងាចថ្ងៃដដែល ក្រុមគ្រូពេទ្យ TYDA ក៏បានចេញប្រតិបត្តិការបន្តទៀតចុះយកសំណាកស្វែងរកបុគ្គលសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta នៅផ្សារបឹងសាឡាង (ផ្សារក្រមួន) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ ក្រុមគ្រូពេទ្យបានរកឃើញ អ្នកវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ៣

    August 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល០៤ថ្ងៃ ក្នុងការអនុវត្តបម្រាមគោចរនៃការបិទការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋចាប់ពីម៉ោង ០៩ រហូតដល់ម៉ោង ៣ ភ្លឺ អាជ្ញាធរមានសមត្ថកិច្ចចម្រុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានធ្វើការឃាត់យានយន្តគ្រប់ប្រភេទ ដែលល្មើសទៅនឹងបម្រាមគោចរ បានចំនួនជាង ១០០០គ្រឿង ហើយក្នុងនោះយើងបានផាកពិន័យនៅនឹងកន្លែងចំនួនជិត៣០០គ្រឿង ក្រៅពីនោះយើងបានបញ្ជូនទៅរក្សាទុកនៅតាមបណ្តាខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ។ ខាងលើនេះជាការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ សីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ ។ លោកឧត្ដមសេនីយ៌ ស ថេត បានមានប្រសាសន៍លើកឡើងថា ការអនុវត្តបនូវបម្រាមគោចរនេះនៅក្នុងថ្ងៃទី១

    August 4, 2021
  • ព័ត៌មានជាតិ

    នៅវេលាថ្ងៃត្រង់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានចេញប្រតិបត្តិការ ស្វែងរកបុគ្គលសង្ស័យឆ្លង វីរុសកូវីដ-១៩ នៅ ​ផ្សារដើមគ ​ក្រោយពីមានអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ម្នាក់បានទៅទីតាំងខាងនេះ។ ចំពោះលទ្ធផលនៃការ នឹងផ្សាយជូននៅពេលក្រោយទៀត! យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក នាល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីធ្វើតេស្តសំណាកអាជីវករលក់ដូរនៅផ្សារដើមគ រួចមកទទួល លទ្ធផលនោះ​ គឺអវិជ្ជមានទាំងអស់៕

    August 3, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បន្ទាប់ពីនិយាយមិនស្ដាប់ អប់រំមិនស្ដាប់សម័យ Covid-19 ហើយ ដោយមានការបញ្ជាផ្ទាល់ ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនោះ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារចម្រុះរដ្ឋបាលPSC ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានចុះបិទទីតាំងKTV ចំនួន៣ទីតាំង ដកហូតសម្ភារនិងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើស បទបញ្ជា របស់រាជរដ្ឋាភិបាល។ ទីតាំងខារ៉ាអូខេទាំងបីនោះមានឈ្មោះដូចជា៖ ១.ពិភពតារារះ KTV ២.ភោជនីយដ្ឋាន រស្មីពន្លឺពេជ្រ ៣.ភោជនីយដ្ឋាន បុប្ផារាជនី ។ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤

    August 3, 2021
  • ព័ត៌មានជាតិ

    តាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបការជួបជុំផឹកសុី ចាក់ធុងបាស់ បង្កសម្លេងរំខាន ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចុះរឹបអូសមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣​ បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ភ្លាមក្រុមការងារបានទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដេីម្បីចុះដល់ទីតាំងកាលពីវេលាម៉ោង ១៤:៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅពេលចុះដល់ទីតាំង​ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ឃើញមានចាក់ធុងបាស់នៅចំកណ្ដាលផ្លូវ ពេលនោះមានការជួបជុំផឹកស៊ីជាក្រុម ដោយឃើញកងកម្លាំងទៅដល់ក៏នាំគ្នារត់អស់បន្សល់ទុកធុងបាស់នៅចោលកណ្ដាលផ្លូវបន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានដកហូតយកសម្ភារៈធុងបាស់យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ៕

    August 3, 2021