Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងគ្រប់ប្រភេទដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) អាចមានសមត្ថភាពបង្កើតកងការពារ ទប់ទល់ជាមួយមេរោគនៃជំងឺកូវីដ ១៩ គ្រប់ប្រភេទ រួមទាំងវីរុសបំប្លែងថ្មី ប្រភេទ Delta ផងដែរ។ ថ្លែងក្នុងឱកាសយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនដល់លោកតា អាយុ១០២ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២១ លោកជំទាវវេជ្ជ បណ្ឌិត ឱ

    August 2, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចធ្វើការបិទខ្ទប់មិនឲ្យមានការចេញ-ចូលនូវច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា នៅក្នុងសហគមន៍៕

    August 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានីចេញសេចក្ដីសម្រេចការបិទខ្ទប់មិនឲ្យមានការចេញ-ចូលចំពោះកំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទះលេខ ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី(KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ជប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មីដែលតា(Delta) នៅក្នុងសហគមន៍។

    August 2, 2021
  • កូវីដ-១៩

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១០៩នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) នៅមន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី០១​ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី​ ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់ពីប្រទេសថៃស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ២០២នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

    August 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បើតាមសេចក្ដីរាយការណ៍បឋមពីក្រុមការងារខ្មែរណូតបានឲ្យដឹងថា មានអគ្គិភ័យ កំពុងឆាបឆេះហាងនំប៉័ង និងអាហារដ្ឋានមួយកន្លែងយីហោ “សូរសូគីរីវង់” បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ស្ថិតនៅម្ដុំរង្វង់មូលនាងកាន់គួរស្រូវ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ នាម៉ោង០២៖២០នាទីរសៀល ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះ។ ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងចេញជួយអន្តរាគមន៍ បាញ់ពន្លត់ នៅកន្លែងកើតហេតុហើយ ដោយមិនទាន់ដឹងមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះជាអគ្គិភ័យនេះនៅឡើយទេ។ សេចក្ដីរាយការណ៍បឋម បានបន្តថា គិតត្រឹមម៉ោង០២៖៤០នាទីរសៀល ថ្ងៃដដែល អគ្គិភ័យខាងលើ បានរលត់ទៅវិញហើយ បន្ទាប់ពីមានរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    August 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦៥០រៀលក្នុងមួយលីត្រ ៕

    August 2, 2021
  • ព័ត៌មានជាតិ

    លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ័ ៩រោច​ ខែទុទិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន​ សុីម៉ាក់ខេត្តកំពង់ឆ្នាំង​ ខ្ញុំបានចុះមកពិនិត្យនិងវាយតំលៃការងារសិក្សា​ស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។ ក្រោយពីបានទទួលសំណាកក្លិន​(VOC)អ្នកជម្ងឺកូវីដ១៩ចំនួន៤៨សំណាក​ ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបា​ល​ ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ​ (cell culture)ដេីម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរេីការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខសុីម៉ាក់បានដំណេីរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩​នេះតាមផែនការ។ សូមអបអរសាទរចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃេីញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩​ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។​ រីឯសុនខក្រុមទី២​ចំនួន៧ក្បាលទៀត​ កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃេីញក្លិនសំណាកក្នុងរយ:​ពេលប្រមាណតែ១០-១៥វិនាទី។ ការប្រេីប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រេីនដូចជាព្រលានយន្តហោះ​ ច្រកទ្វារអន្តរជាតិ​ និងពហុកីឡាដ្ឋានជាដេីម។ ទន្ទឹងនឹងនេះខ្ញុំសូមរំលឹកជូនថា​ ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ​ ជាគំនិតផ្តួចផ្តេីមរបស់សម្តេចតេជោ​ ក្នុងការរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩​។

    August 2, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងបានអនុញ្ញាតឱ្យក្រុមអាជីវករ មកពីផ្សារនានា អាចមកលក់បន្លែត្រីសាច់ នៅតាមផ្លូវ បេតុង នៅផ្សារភូពុយ ដែលមានទីធ្លាធំ រាប់ហិកតា ស្ថិតនៅក្រុងបាត់ដំបង នឹង ក្រៅទីតាំងបរិវេណផ្សារផ្សេងទៀត។ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានឱ្យដឹងថា អាជីវករត្រូវលក់ដូរតាមគំនូសក្រហម ដែលកំណត់ដោយអាជ្ញាធរ ឬម្ចាស់ផ្សារ ដែលមានគម្លាតពីកន្លែងលក់មួយទៅកន្លែងលក់មួយ ចម្ងាយ ៥ម៉ែត្រ និង អនុវត្តវិធានសុខាភិបាលជាប្រចាំ ដូចជាពាក់ម៉ាស់ ទាំងអ្នកលក់និងអ្នកទិញ និង មានអាល់កុលឬជែល

    August 2, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ មុននេះបន្តិច បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានធ្វើការចុះយកសំណាកអាជីវករ និង ប្រជាពលរដ្ឋនៅផ្សារទួលសង្កែ បន្ទាប់ពីបានរកឃើញថា មានការពាក់ព័ន្ធជាមួយ វីរុសកូវីដ-១៩ ប្រភេទ Delta។ អាជ្ញាធរសូមឲ្យប្រជាពលរដ្ឋទាំងអស់ពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ! ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ! បើចេញពីផ្ទះ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងមានទទួលខុសត្រូវ!

    August 2, 2021
  • កូវីដ-១៩

    នៅថ្ងៃទី02 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 560នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 763នាក់ និងមានអ្នកបាត់បង់ជីវិត 22នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 78,474នាក់, ករណីជាសះស្បើយសរុប 71,517នាក់ និងស្លាប់សរុប 1,442នាក់៕

    August 2, 2021