- Khmernote Media
- ព័ត៌មានជាតិ
នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ នឹងធ្វើឡើងនៅវិមានសន្តិភាព។ ជាមួយនឹងការប្រកាសបើកយុទ្ធនាការនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការនាំកូនៗចៅៗទៅចាក់វ៉ាក់សាំងនោះ សម្តេចតេជោនាយកនាយករដ្ឋមន្ត្រីក៏នឹងនាំចៅៗរបស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ។ ក្រៅតែពីចៅៗរបស់សម្តេចហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏នឹងចាប់ផ្តើមចាក់វ៉ាក់សាំងនៅព្រឹកនេះផងដែរ។
August 1, 2021 - ព័ត៌មានជាតិ
ក្រុងកោះរ៉ុង-លោក នួន ប៊ុនថុល អភិបាល ក្រុងកោះរ៉ុងឲ្យដឹងថា រដ្ឋបាលក្រុងកោះរ៉ុង នឹងបន្តបិទការចេញចូលភូមិកោះតូចរយៈពេល ១៤ថ្ងៃបន្ថែមទៀត ចំណែកប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម (ចំនុច២៣) ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ឲ្យគ្រប់ចំនួនថ្ងៃតាមការកំណត់នៃវិធានការសុខាភិបាល។ ការសម្រេចនេះធ្វើឡើងនៅព្រឹកថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានចុះយកសំណាកប្រជាពលរដ្ឋ រស់នៅភូមិកោះតូច ភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម(ចំនុច២៣) នៃសង្កាត់កោះរ៉ុងសន្លឹម សរុបចំនួន ៦២២នាក់ (ស្រី ២៥៣នាក់)។ ជាលទ្ធផលក្រោយការធ្វើតេស្តសំណាកបានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ- ១៩ រស់នៅក្នុងភូមិកោះតូច និងភូមិដើមថ្កូវចំនួន ១៦នាក់ (ស្រី
August 1, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា គិតត្រឹមម៉ោង ០៧និង៣០នាទីល្ងាចថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ ប្រទេសវៀតណាម បានរកឃើញករណីជំងឺកូវីដ១៩ វិជ្ជមានថ្មី ៨,៦២៤នាក់ ខណៈអ្នកជាសះស្បើយថ្មីចំនួន ៣,២៥០នាក់ និងស្លាប់បាត់បង់ជីវិតថ្មីចំនួន ១៤៥នាក់។ ទីក្រុងហូជីមិញបន្ដមានករណីថ្មីច្រើនជាងគេ ដោយមានករណីចំនួន ៤,១៨០ករណី បន្ទាប់មកខេត្តប៊ិញឌួង មានចំណួន ២,០៧៥ ករណី និងខេត្តឡុងអាន ៥៤៤ ករណី។ គិតត្រឹមយប់ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ ប្រទេសវៀតណាម មានករណីឆ្លងកូវីដ១៩ សរុបចំនួន ១៤៥,៦៨៦នាក់, កំពុងព្យាបាលសរុបចំនួន ១០៥,៥៤៦នាក់, ជាសះស្បើយសរុបចំនួន ៣៨,៧៣៤នាក់
August 1, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នទីផ្សារក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩ ប្រភេទដែលតា(Delta) នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ។ ផ្សារដែលត្រូវបិទខ្ទប់នេះគឺ៖ ១.ផ្សារធំបាត់ដំបង (ផ្សារណាត់) ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ២.ផ្សារបឹងឈូក ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ
July 31, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ កីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បានបញ្ចប់ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់ លេខ៣ក្នុងស៊េរី សម្រាប់វិញ្ញាសាហែលទឹក៥០ម៉ែត្រសេរី ដោយប្រើថិរវេលា ២៩.៤២វិនាទី ក្នុងការប្រកួតនៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ។ ផ្អែកលើលទ្ធផលខាងលើ ឃឺន ប៊ុនពេជ្រមរកត បានបំបែកលទ្ធផលចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានចុងក្រោយក្នុងថិរវេលា ២៩.៩៩វិនាទី ប៉ុន្ដែទាបជាងអតីតកីឡាការិនី ហែមថុន
July 31, 2021 - កូវីដ-១៩
នៅថ្ងៃទី31 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 658នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 798នាក់ និងមានអ្នកបាត់បង់ជីវិត 22នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 77,243នាក់, ករណីជាសះស្បើយសរុប 69,996នាក់ និងស្លាប់សរុប 1,397នាក់៕
July 31, 2021 - កូវីដ-១៩
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩៨នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣០នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៤ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង និងករណីទី៥ ដល់ទី៦ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក។ ក្នុងនោះ ករណីទី៧ ដល់ទី១១ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ និងខេត្តកំពត់។ ជាមួយគ្នានេះ ករណីទី១២ ដល់ទី៥០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
July 31, 2021 - ព័ត៌មានជាតិ
តាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទខ្ទប់ភូមិសាស្ត្រខេត្ត ចំនួន០៨ ដើមី្បទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវិដ១៩ ប្រភេទដែលតា ( Delta ) ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។ ក្នុងស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនាពេលបច្ចុប្បន្នមានការកើនឡើងនោះ រដ្ឋបាលខេត្តសៀមរាបបានសម្រេចការបិទខ្ទប់ភូមសាស្ត្រសង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប កំណត់ជាតំបន់លឿងទុំ មានសង្កាត់ស្វាយដង្គំ ,សង្កាត់សាលាកំរើក , សង្កាត់ស្លក្រាម និង សង្កាត់គោកចក ព្រមទាំងឃុំចំនួន៣ ក្នុងស្រុកសូទ្រនិគម ក្នុងនោះឃុំកំពង់ឃ្លាំង កំណត់ជាតំបន់ក្រហម និង ឃុំដានរុន ,ឃុំកៀនសង្កែរ កំណត់ជាតំបន់លឿងទុំ ដើមី្បចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទ ដែលតា កាលពីវេលាម៉ោង០០
July 31, 2021 - ព័ត៌មានជាតិ
ស្ថានទូតកម្ពុជា៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គទូតកម្ពុជា ប្រចាំព្រះរាជណាចក្រថៃឡង់ដ៍ បានចេញសេចក្ដីជូនដំណឹង ស្តីពីការសហការផ្អាកធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ។ ប្រសិនជាបងប្អូនពលករខ្មែរជួបបញ្ហាការងារ និងជួបបញ្ហាកូវីដ គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖ ប្រភព៖ Royal Embassy of Cambodia in Bangkok
July 31, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦៖៣០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងលបលួចបើកល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកយីហោ “សំណាង កាហ្វេ” ដែលមានទីតាំងផ្ទះលេខ ១០៥+១០៥A ផ្លូវលេខ៨០ ក្រុមទី២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងយើងបានធ្វើការដកហូតទូរទស្សន៍ចំនួន ០៣គ្រឿង, កុំព្យូទ័រ ០១គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់ ក្នុងនោះស្រី ០៣នាក់។ បច្ចុប្បន្ន មនុស្សដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅអធិកានគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី
July 31, 2021









