- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ទីតាំងអាហារដ្ឋានអង្គុយផឹកស៊ី និងលួចបើកបន្ទប់ខារ៉ាអូខេមួយកន្លែងយីហោ “សម្រស់បុប្ផា២៧១” ត្រូវបានកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកមា សុភាព អភិបាលរងខណ្ឌមានជ័យនោះ បានផ្អាកអាជីកម្មជាបណ្ដោះអាសន្ន ក្រោយហាងមួយនេះ បានបើកឲ្យដំណើរការខារ៉ាអូខេ ដែលបំពានដល់បម្រាមណែនាំរបស់អាជ្ញាធរ និងសាលារាជធានីភ្នំពេញ។ ការចុះផ្អាកអាជីកម្មអាហារដ្ឋានបង្កប់ខារ៉ាអូខេ ខាងលើធ្វើឡើងកាលពីវេលាម៉ោង ០៩យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ដែលមានទីតាំងស្ថិត តាមបណ្តោយផ្លូវលេខ២៧១ ជិតស្តុបបឹងទំពន់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ មន្ត្រីអាជ្ញាធរខណ្ឌមានជ័យបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌ តំណាងលោក ពេជ្រ កែវមុនី
July 30, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់សុខាភិបាល បានអំពាវនាវ យ៉ាងទទូចដល់ប្រជាពលរដ្ឋ មេត្តាកុំធ្វើដំណើរចល័ត ពីកន្លែងមួយទៅកន្លែងមួយដោយគ្មានការចាំបាច់ ខណៈដែលវីរុសបំប្លែងថ្មីដែលតា(Delta)បានបោះ ជំហានឆ្លងចូលសហគមន៍ខ្លះរួចទៅហើយ ព្រោះវីរុសបំប្លែងថ្មីនេះ មានលទ្ធភាពឆ្លងលឿនរហ័សដល់១៥ដងលើសពីវីរុស ពីមុន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតា អាយុ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួង សុខាភិបាលបានផ្តល់ព័ត៌មាន ស្តីអំពីការរកឃើញវីរុសដែលតា នេះ ខណៈដែលកាលពីមុនការរកឃើញពពួកដែលតាគឺក្នុងចំណោមពលករ ដែលធ្វើដំណើរឆ្លងចូលតាមច្រកព្រំដែន កម្ពុជា-ថៃ និងតាមផ្លូវ
July 30, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ទៀ សីហា បានឲ្យដឹងថា ក្រោយពីមានករណីឆ្លងរាលដាលជាបន្តបន្ទាប់នូវជំងឺកូវីដ១៩ រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ក្នុងខេត្ត ដោយសារតំបន់ខាងលើមានការទំនាក់ទំនងគ្នា ជាពិសេសតំបន់ក្រហម អាជ្ញាធរខេត្តនឹងបិទខ្ទប់មិនឲ្យមានការចេញចូល និងធ្វើការយកសំណាកបញ្ជាក់ ដោយកំណត់៖ – ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាតំបន់ក្រហម – ឃុំដានរុន និងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ជាតំបន់លឿងទុំ – សង្កាត់គោកចក សង្កាត់ស្លក្រាម សង្កាត់សាលាកំរើក និងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាតំបន់លឿងទុំ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា
July 30, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិម្ម បានបញ្ជាក់ថា កម្ពុជាបានសម្រេចផ្អាកការនាំចូលសាច់បង្កកពីបរទេសជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញសាច់បង្កកមានផ្ទុកវីរុសកូវីដ១៩ កាលពីពេលថ្មីៗនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ កម្ពុជាបានរកឃើញវីរុសកូវីដ១៩នៅក្នុងសាច់ក្របីបង្កក ដែលនាំចូល ពីប្រទេសឥណ្ឌាចំនួន៣កុងតឺន័រក្នុងចំណោម៥កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត ប៉ុន្តែក៏ត្រូវបានដុតបំផ្លាញចោលរួចរាល់ហើយនៅក្នុងខេត្តកំពង់ស្ពឺ ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកនូវការនាំចូលសាច់បង្កកពីបរទេសមួយរយៈ ។ ឯកឧត្តម បានបន្តថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរត្ន៍
July 30, 2021 - ព័ត៌មានជាតិ
បាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរចំនួន៦នាក់ បានឆ្លងដែនដោយហែលទឹកកាត់អូរព្រំដែនចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា ត្រង់ចំណុចគោលដៅរោងម៉ាស៊ីនក្រុមហ៊ុនក្រេនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានកម្លាំងប៉ុស្តិ៍នក្បាលស្ពាននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ឃាត់ខ្លួនបាននៅវេលាម៉ោង៤និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន បាន ឲ្យដឹងថា៖ប្រជាពលរដ្ឋខ្មែរទាំង៦នាក់ដែលឃាត់ខ្លួនមាន៖១/-ឈ្មោះហុង សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ,២/- ឈ្មោះម៉ៅ រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ,៣/- ឈ្មោះអ៊ី រស្មី ភេទប្រុស អាយុ៣២ឆ្នាំ,៤/-ឈ្មោះហុង ស្រីរៀម ភេទស្រី
July 29, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៥៥នាក់ និងមានអ្នកជាសះស្បើយចំនួន ១៤៤នាក់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) បានរកឃើញវិជ្ជមានកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ លើបុរស ស្រ្តីជនជាតិខ្មែរ ចំនួន ៥៥នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖
July 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហេង រតនា ប្រធានស៊ីម៉ាក់ បានឲ្យដឹងថា៖ កូនចៅអេីយៗកូនចៅ សុំកុំយកគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមកដាក់ថ្វាយម្ចាស់ទឹកម្ចាស់ដីបែបនេះស្អី ម្ចាស់ទឹកម្ចាស់ដីក៏ភ័យបាត់ព្រលឹងតូចព្រលឹងធំអស់ដែរ រត់មិនទាន់ទេផ្ទុះងាប់ទាំងអ្នកថ្វាយទាំងម្ចាស់ទឹកម្ចាស់ដីតៃហោងមិនខានឡេីយ! យេីងម្ចាស់ទឹកម្ចាស់ដីសុំព្រមានកូនចៅទាំងអស់ថា “ឃេីញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះស្ថិតនៅកន្លែងណាដែលគេសុខស្រួលហេីយ សុំកុំប៉ះពាល់ ប្រញាប់ហៅខាងសុីម៉ាក់ឱ្យយកពួកអមិត្តទាំងនោះចេញតែម្តងទៅ មិនចាំបាច់យកគ្រាប់មីននិងគ្រាប់ស្អីក៏ដោយមកថ្វាយម្ចាស់ទឹកម្ចាស់ដីពួកយេីងទេ! យេីងទទួលយកមិនបានទេ! យេីងជួយស្អីកូនចៅមិនបានឡេីយ!
July 29, 2021 - ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្ដរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អនុលោមតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាលលេខ៨២សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីការ បិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា
July 29, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចបិទព្រំដែនជាបណ្តោះអាសន្ន ចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចេញ-ចូល ដោយសារមានការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវសេចក្ដីសម្រេច ស្ដីពីការបិទព្រំដែនកម្ពុជា-ថៃ និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា(Detta) ក្នុងខេត្តដែលត្រូវបានបិទខ្ទប់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់រដ្ឋបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡងដ៍ អំពីការបិទព្រំដែនជាណ្ដោះអាសន្ន ចាប់ពីវេលាម៉ោង២៣ និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចេញ-ចូល (ពលករ
July 29, 2021 - ព័ត៌មានជាតិ
កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង,ខេត្តពោធិ៍សាត់,ខេត្តបាត់ដំបង,ខេត្តប៉ៃលិន,ខេត្តបន្ទាយមានជ័យ,ខេត្តឧត្ដរមានជ័យ,ខេត្តព្រះវិហារ និងខេត្តសៀមរាប រយៈពេល១៤ថ្ងៃ គិតចាប់ពី២៣:៥៩នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីសំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)។ ស្របតាមសេចក្តីប្រកាសបិទខ្ទប់ខេត្តចំនួន៨ របស់រាជរដ្ឋាភិបាលនេះផងដែរ នៅតំបន់ឧទ្យានជាតិគិរីរម្យក៏បានធ្វើការបិទការចូលទស្សនារយៈពេល១៤ថ្ងៃផងដែរ។ យោងតាមគណនីហ្វេសប៊ុក សំអឿន គីរីរម្យ បានឲ្យដឹងថា “សូមជូនដំណឹងដល់បងប្អូនទាំងអស់គ្នាផងដែលចង់មកកម្សាន្តនៅឧទ្យានជាតិគិរីរម្យឥឡូវនេះត្រូវបានផ្អាកការចូលទស្សនាជាបណ្ដោះអាសន្នចំនួន 14 ថ្ងៃចាប់ពីថ្ងៃនេះតទៅសូមជួយចែករំលែកតៗគ្នាផងសូមអរគុណ”៕
July 29, 2021









