Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នារីជនជាតិចិនរូបស្រស់ម្នាក់ សង្ស័យមានជម្ងឺ Depression ប៉ះពាល់សតិអារម្មណ៍ខ្លាំងពេក ធ្វើឲ្យនាងសុញគំនិតគិតខ្លី ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកច្រើនសារ តែមិនបានសម្រេច ព្រោះត្រូវបានមិត្តភក្តិរបស់នាង និងសមត្ថកិច្ចរួមទាំងក្រុមអ្នកសារព័ត៌មាន ជួយចាប់និងឃាត់នាងបានទាន់ពេល មិនឲ្យរត់ចូលរថយន្តគេទេ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវព្រះសីហនុ ត្រង់ចំណុចស្តុបផ្សារស៊ីលឹប កែងផ្លូវ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ព្រំប្រទល់ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នាម៉ោង០១៖៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។ នារីរងគ្រោះជាជនជាតិចិន គឺមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ស្នាក់នៅខុនដូមួយកន្លែង ស្ថិតនៅផ្លូវលេខ២៧៨ កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីមនុស្សម្នាក់ដែលចេះនិយាយភាសាចិន និងជាអ្នកជួយឃាត់នារីរងគ្រោះក៏បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា

    July 29, 2021
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងសេចក្តីសម្រេចខាងលើនេះ អភិបាលរាជធានីភ្នំពេញ បានសម្រេចដាក់បម្រាមគោចរ ដោយផ្អាកបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ៩យប់ដល់ម៉ោង ៣ទៀបភ្លឺ និងបម្រាមជាច្រើនទៀត។ សូមអានសេចក្តីសម្រេចខាងក្រោមនេះ៖

    July 29, 2021
  • កូវីដ-១៩

    នៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 765នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 694នាក់ និងមានអ្នកបាត់បង់ជីវិត 11នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 75,917នាក់, ករណីជាសះស្បើយសរុប 68,386នាក់ និងស្លាប់សរុប 1,350នាក់៕

    July 29, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅរាជធានីភ្នំពេញ នៅពេលធ្វើដំណើរ ដោយថ្មើរជើង ជិះកង់ ជិះម៉ូតូ ម៉ូតូកង់បី… សូមចូលរួមពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។ ឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងទៀតថា សមត្ថកិច្ចគ្រប់គោលដៅនឹងចាប់ផ្តើមត្រួតពិនិត្យនិងណែនាំអប់រំចាប់ពីពេលនេះតទៅ «បន្ទាប់ពីធ្វើការណែនាំហើយនៅតែមិនអនុវត្តនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យតាមច្បាប់កំណត់» ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ស ថេត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។ ចំណាត់ការរបស់ ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ នៅពេលនេះ ធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១

    July 29, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ មិត្តភក្ដិលួចម៉ូតូមិត្តភក្តទៅលក់ យកលុយដើរចាយ រួចគេចខ្លួនបាត់កន្លះខែមកហើយ ត្រូវបានបងប្អូនម្ចាស់ម៉ូតូតាមរកឃេីញ នាំមករកមេីលដល់ហាងបញ្ចាំ ដែលទទួលទិញម៉ូតូគ្មានឯកសារនោះ តែពេលមកដល់ក៏លេចមុខក្រុមអ្នកកាងខាងហាងបញ្ចាំចេញមកបដិសេធថា មិនដែលបានទទួលទិញម៉ូតូពីជនសង្ស័យនោះទេ ហើយនាំគ្នាសំឡុតជនសង្ស័យម្នាក់នោះ តែខាងបងប្អូនម្ចាស់ម៉ូតូក៏ចូលទៅឃាត់ ឈានដល់កើតមានជម្លោះ ឈ្លោះប្រកែកគ្នាបែកផ្សែង ហើយក្រុមអ្នកកាងហាងបញ្ចាំបែរជាមករករឿងទាំងអ្នកសារព័ត៌មានដែលចុះទៅថត Live នៅទីនោះថែមទៀតផង ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញមុខ ហាងបញ្ចាំគ្មានឈ្មោះមួយកន្លែង ម្ដុំផ្សារឃ្លាំងរំសេវថ្មី ស្ថិតនៅផ្លូវ២៤៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រហូតទាល់តែសមត្ថកិច្ចខណ្ឌទួលគោក ចុះមកបំបែកកុំឲ្យមានការជួបជុំ និងនាំខ្លួនបុរសម្នាក់ដែលបងប្អូនជនរងគ្រោះចោទថាជាអ្នកយកម៉ូតូមកបញ្ចាំនោះ យកទៅប៉ុស្តិ៍ សួរនាំមួយជំហានសិនទើបស្ងប់ស្ងាត់ទៅវិញ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១០យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ ជនសង្ស័យឈ្មោះ ហ៊ីម

    July 29, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

    July 29, 2021
  • កូវីដ-១៩

    រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២០១ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ១៣នាក់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ២០១នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ១២នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន១៦៩នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន ២០នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដានេះ ខេត្តឧត្តរមានជ័យបានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,៥៦៥ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,២៤៩ករណី

    July 29, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ​ឱ្យ​ដឹង​ថា​ នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង COVID 19 ចំនួន ១០០ លាន។ ចំនួនដូសដំបូងសម្រាប់ការបរិច្ចាគនេះគឺបានរៀបចំរួចរាល់ហើយ។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ក្នុងសប្តាហ៍នេះតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។ គ្មាននរណាម្នាក់មានសុវត្ថិភាព លុះត្រាតែយើងទាំងអស់គ្នាមានសុវត្ថិភាព។

    July 29, 2021
  • ព័ត៌មានជាតិ

    ភ្មំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលត្រៀមរួចជាស្រេចទាំងទីតាំង សម្ភារបរិក្ខារពេទ្យ ក្នុងការសង្រ្គោះអ្នកជំងឺកូវីដ១៩ ដែលវិវឌ្ឍន៍ទៅរកសភាពធ្ងន់ធ្ងរ ខណ:ដែលបច្ចុប្បន្ននេះនៅកម្ពុជា គេសង្កេតឃើញថា អាចមានអ្នកជំងឺកូវី១៩ ចំនួនពី១០ទៅ១៥ភាគរយ ឈានទៅរកការវាយលុកខ្លាំងពីមេរោគ ដ៏កាចសាហាវនេះ ហើយអ្នកជំងឺទាំងនោះ ត្រូវការប្រើប្រាស់ឧបករណ៍ជំនួយផ្លូវដង្ហើម ជាចាំបាច់។ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ស្ថានភាពអ្នកជំងឺកូវីដ១៩នៅកម្ពុជា ពី១០ទៅ១៥ភាគរយអាចវិវឌ្ឍន៍ទៅភាពធ្ងន់ធ្ងរដោយសារអ្នកជំងឺទាំងនោះ មានជំងឺប្រចាំកាយ មានវ័យចំណាស់ និងអ្នកជំងឺមួយចំនួនព្យាបាលដោយខ្លួនឯង ដោយលាក់បាំងមិនបានប្រឹក្សា ជាមួយក្រុមគ្រូពេទ្យជំនាញជាមុន ដែលបណ្តាលឲ្យជំងឺកម្រិតស្រាលឈានទៅរកកម្រិតធ្ងន់។ ឯកឧត្តមបន្តថា ដោយសារជំងឺកូវីដ-១៩ រាលដាល យ៉ាងឆាប់រហ័សបច្ចុប្បន្ននេះ

    July 29, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ចំនួនជាង ១លានដូស ដែលជាអំណោយរបស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជាតាមរយៈយន្តកាកូវ៉ាក់ (COVAX) ដោយចំនួនពាក់កណ្តាល នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទីសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ហើយនៅសល់ពីនោះ នឹងត្រូវមកដល់នៅថ្ងៃចន្ទ ទី២ ខែសីហា ខាងមុខនេះ។ ស្ថានទូតអាមេរិក បានប្រកាសថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ លោកភារធារីស្ថានទូតអាមេរិក Ben wohlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភព លោក និងអង្គការ

    July 28, 2021