- Khmernote Media
- ព័ត៌មានជាតិ
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំជូនលោក លោកស្រីឱសថការីទទួលបន្ទុកបច្ចេកទេស អគ្គនាយកគ្រឹះស្ថានអាហរ័ណ នីហរ័ណ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនទាំងអស់ជ្រាបថា ដើម្បីជំរុញឲ្យមានការចែកចាយ និងលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ១៩ ឲ្យបានទូលំទូលាយ និងធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖ ១- ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ត្រូវធ្វើការចែកចាយតេស្តរហ័សអង់ទីហ្សែនកូវីដ១៩ ដែលមានលេខបញ្ជិកាពីក្រសួងសុខាភិបាល ជូនដល់ឱសថស្ថាន ឱសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងគ្លីនិក។ ២- ចំពោះឱសថស្ថាន ឱសថស្ថានរង ត្រូវទិញតែតេស្តរហ័សអង់ទីហ្សែនកូវីដ១៩ ដែលមានលេខបញ្ចិកាពីក្រសួងសុខាភិបាល ហើយលក់ជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាជនទូទៅដើម្បីប្រើប្រាស់ និងហាមឃាត់ការលក់ និងទិញតេស្តរហ័សនេះតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។ ៣- ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាពលរដ្ឋ
July 28, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយផ្ដើមចេញមកពីឆ្លងចរន្តអគ្គិសនីពីទូរអេធីអឹម (ATM) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ឆាបឆេះរាលដាលដល់ហាងលក់ភីហ្សា Pezzo និងហាងលក់នំដូណាត់ “Big Apple & Donuts” និងហាងលក់តៃគុជ “Peaeh Tea” បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ និងជួយសង្គ្រោះមនុស្សបាន២នាក់ ។ ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០១:១៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទូរម៉ាស៊ីនអេធីអឹម(ATM)ទី១២៨ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “ប្រាសាក់” ស្ថិតនៅខាងមុខហាង “Big Apple & Donuts” ជាប់ហាងភីហ្សា
July 28, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រសួងសុខាភិបាលនឹងអនុញ្ញាតឲ្យគ្រឹះស្ថានអាហ័រណ នីហរ័ណ ឱសថអាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយប្រតិបត្តិឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ១៩ នៅក្នុងឃ្លាំង ដើម្បីធានឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕
July 27, 2021 - ព័ត៌មានជាតិ
តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា យោងតាមការបញ្ជាក់ពី លោក នួន ប៊ុនថុល អភិបាល ក្រុងកោះរ៉ុង បានអោយដឹងថា គិតត្រឹមរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលក្រុងកោះរ៉ុង សំរេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ដោយយោងទៅតាមលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧ នាក់បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ហើយអ្នកវិជ្ជមានទាំង ៦នាក់នេះ បានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នាជាច្រើនទៀត ហេតុនេះទើបរដ្ឋបាលក្រុង សំរេចបិទភូមិកោះតូច ដើម្បីធ្វើតេស្តសំណាករកវីរុសកូវិដ-១៩ លើប្រជាជនក្នុងភូមិទាំងអស់តែម្តង។ ទាក់ទងនឹងបញ្ហានេះដែរ ចំពោះការដឹកជញ្ជូនភ្ញៀវទេសចរណ៍ លោកអភិបាលក្រុងកោះរ៉ុង បានស្នើអោយម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ:ពេលខ្លីសិន រង់ចាំការជូនដំណឹងជាថ្មីម្តងទៀត ដោយឡែកចំពោះទូកដឹកទំនិញ
July 27, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៣៖០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ បានធ្វើការបង្ក្រាបមុខសញ្ញាលួចត្រង់ស្វូអគ្គិសនីនៅចំណុចមុខបូរីគុជអាស៊ី ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ពេជ្យ រាជ្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ (ឃាត់ខ្លួន) ២-ឈ្មោះ ពេជ្យ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ
July 27, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ រថយន្ត HINO ដឹកផ្លែឈើមកពីវៀតណាម ផ្ទុះបែកកង់មុខរេចង្កូតទៅបុកកៀររថយន្តដឹកសំរាមរបស់សាលារាជធានីភ្នំពេញ កំពុងប្រមូលសំរាមតាមផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែចាក់ផ្លែឈើរាយប៉ាយពេញផ្លូវ នៅខាងត្បូងច្រកចូលសាលាសង្កាត់ព្រែកលៀប ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នាម៉ោងជាង៣ទាបភ្លឺ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។ តាមសម្ដីអ្នកបើកបររថយន្តដឹកផ្លែឈើខាងលើបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តធុនធំម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-6661 ដឹកផ្លែឈើពីប្រទេសវៀតណាម តាមច្រកមានជ័យ ខេត្តព្រៃវែង ដោយធ្វើដំណើរចូលមករាជធានីភ្នំពេញ ដើម្បីយកទៅកាន់ផ្សារនាគមាស តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់គាត់ បានផ្ទុះបែកកង់មុខខាងស្ដាំ បណ្ដាលឲ្យរេចង្កូតទៅបុកប៉ះរថយន្ដដឹកសំរាមរបស់សាលារាជធានីភ្នំពេញ
July 27, 2021 - កូវីដ-១៩
នៅថ្ងៃទី27 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 685នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 775នាក់ និងមានអ្នកបាត់បង់ជីវិត 19នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 74,386នាក់, ករណីជាសះស្បើយសរុប 66,725នាក់ និងស្លាប់សរុប 1,324នាក់៕
July 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមលទ្ធផលវិភាគរកវីរុស SARS-CoV-2 លើផលិតផលសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន៥កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត បានរកឃើញថា ក្នុងចំណោមសាច់ក្របីបង្កកចំនួន៥កុងតឺន័រនោះ មាន៣កុងតឺន័រលេខ៖ MNBU9077964, MNBU0153955 និង MNBU0064694 នាំចូលពីប្រទេសឥណ្ឌាមានលទ្ធផល SARS-CoV-2 វិជ្ជមាន។ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរនឹងចាត់វិធានការកម្ទេចចោលសាច់ក្របីបង្កកទាំងនោះចោលតែម្តង៕
July 27, 2021 - កូវីដ-១៩
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៩៧នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៦នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៦ គឺជាករណីមានប្រភពចម្លងចេញពីការដ្ឋាន Rose Apple Square និងករណីទី៧ ដល់ទី៨ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក។ ក្នុងនោះ ករណីទី៩ ដល់ទី១៣ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ករណីទី១៤
July 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា នេះទៅ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើតនិងអូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមានល្បឿនមធ្យម។ ដោយឡែកព្យុះទី៦ ឈ្មោះ (IN-FA) បានឡើងចូលដល់ភាគខាងកើតប្រទេសចិន។ ព្យុះនឹងថមថយឥទ្ធិពលជាវិសម្ពាធទាបនៅថ្ងៃទី២៨ ខែកក្កដា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់។
July 27, 2021









