Khmernote Media
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម។ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន បញ្ជូនសំណុំរឿងចំនួន ១ករណីបន្ថែមទៀត ពីបទចោទបើកកន្លែងផឹកសុី នៅចំណុចហាងហេងហេងបាខែង២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៉ីខាងលើ។ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង០២នាក់ ត្រូវបានចៅក្រមសើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១តែម្តង។ ជនត្រូវចោទដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនទាំង០២រូប ដូចមានរាយនាមខាងក្រោម៖

    July 26, 2021
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអោយដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩៦ករណីបន្ថែមទៀត ខណៈព្យាបាលជាសះស្បើយចំនួន ១៥នាក់ នាថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង១៧៖៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.០១០ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៧៣០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ

    July 26, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ-លោកវរសេនីយ៍ឯក ឌឹម សំបូរ ប្រធាននគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រឲ្យដឹងថា កាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងកងទព័ជើងទឹក និងសមត្ថកិច្ចមូលដ្ឋានកោះរ៉ុង បានចាប់ឃាត់នាវាចិនមួយគ្រឿង ដែលឆ្លងដែនចូលក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅចំណុចយាមការ ១០.៣៥-១០៣.២២ ។ ក្រោយការត្រួតពិនិត្យនិងសាកសួរ ក្រុមនាវិកបានប្រាប់សមត្ថកិច្ចថា នាវានេះមានឈ្មោះតុងហាយ បានចាកចេញពីកំពង់ផែ វូអាន ខេត្តវូជៀន ប្រទេសចិន នៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ ឌឹម សំបូរ

    July 25, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម។ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។ ក្រោយការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពនៅស្រុកជីក្រែង កាលពីដើមខែមិថុនា ឆ្នាំ២០២១ កន្លងមក សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បាននូវមុខសញ្ញា ដែលជាដើមហេតុបង្កឱ្យឆ្លងជំងឺកូវីដ-១៩ រាលដាលធ្ងន់ធ្ងរក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម និងក្រុងសៀមរាប ព្រមទាំងស្រុកមួយចំនួនទៀតផងដែរ។ ជាក់ស្តែងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន បញ្ជូនសំណុំរឿងចំនួន ២ករណី ពីបទចោទបើកកន្លែងផឹកសុី នៅចំណុចហាងពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម

    July 25, 2021
  • កូវីដ-១៩

    នៅថ្ងៃទី25 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 819នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 716នាក់ និងមានអ្នកបាត់បង់ជីវិត 29នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 72,923នាក់, ករណីជាសះស្បើយសរុប 65,264នាក់ និងស្លាប់សរុប 1,283នាក់៕

    July 25, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា លោកយាយ ស្តើង ស៉ាំ រស់នៅក្នុងភូមិលេខ ០៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានជាសះស្បើយពីជម្ងឺកូវីដ-១៩ និងត្រូវបានអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី ២៤ ខែកក្កដា ត្រូវចំថ្ងៃខួបគម្រប់៨៧ ឈានចូល ៨៨វស្សា របស់លោកយាយតែម្ដង។ សូមបួងសួងដល់គុណព្រះរតនៈត្រ័យ តាមជួយថែរក្សាលោកយាយឲ្យមានសុខភាពល្អ ជន្មាយុយឺនយូរ! សូមអរគុណដល់ ក្រុមគ្រូពេទ្យ #មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង សម្រាប់ការខិតខំប្រឹងប្រែងដើម្បីប្រជាពលរដ្ឋ។

    July 25, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ ៖ បុរសនារីជាសង្សារនឹងគ្នា ខាងស្រីរងរបួសដេកដួលនឹងថ្នល់ ខាងប្រុសរងរបួសជើង បន្ទាប់ពីជិះម៉ូតូឌុបគ្នាតាមផ្លូវទៅបុកជាមួយម៉ូតូឆាលីមួយគ្រឿងទៀត បណ្ដាលឲ្យដួលរងរបួសទាំង៣នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចស្ថានីយប្រេងឥន្ទនៈសូគីម៉ិច(ក្បាលមាន់ចែ) ខាងលិចស្នាក់ការប៉ុស្តិ៍ផ្សារដើមគ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សាក្សីដែលឃើញហេតុការណ៍ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសនារី២នាក់ដែលជាសង្សារនឹងគ្នា បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត (Honda Beat) ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1ID-3740 ធ្វើដំណើរតាមផ្លូវលេខ២៣០ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកឆាលី

    July 25, 2021
  • ព័ត៌មានជាតិ

    រាជធានី​ភ្នំពេញ​៖ តាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង​ ១០:០០​ នាទីយប់​ ថ្ងៃសៅរ៍ ១៥ កើត ខែទុ.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥​ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យ​មួយកន្លែង​បានកើតឡើងនៅក្នុងទីតាំងឃ្លាំងសម្រាប់ជួលរបស់លោក​ឧកញ៉ា​ សូ​ ងួន​ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្រុមទី១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុងទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ – ម្ចាស់ទីតាំងឈ្មោះ:​ លោកឧកញ៉ា សូ​ ងួន​

    July 25, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសស្រវឹងស្រា ជោកជាំម្នាក់ បើករថយន្តបង្កទៅបុករថយន្តចតស្ងៀមនៅលើចិញ្ចើមផ្លូវ ហើយក៏បានបន្តដំណើរទៅមុខ បានបុករថយន្តមួយគ្រឿង ទៀតកំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២៨គ្រួសារ កែងផ្លូវបេតុងតាជេត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាកពីវេលាម៉ោង០៩៖៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកហ្វត (Ford Ranger) ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 01 2-5981 ដោយធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្តោយផ្លូវបេតុងតាជេត ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ពេលមកដល់ត្រង់ចំណុចកើតហេតុ

    July 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ លទ្ធផលកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង២០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៨) ដឹកនាំដោយលោក

    July 24, 2021