Khmernote Media
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បារកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន៣៩នាក់ (ស្រី១៩នាក់) ដែលក្នុងនោះ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ចំនួន២១នាក់ (ស្រី១១នាក់) បុគ្គលិកសុខាភិបាល ចំនួន៤នាក់ (ស្រី១នាក់) និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន ៦នាក់ (ស្រី៣នាក់) និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលមិនប៉ះពាល់ផ្ទាល់ចំនួន ៨នាក់ (ស្រី៤នាក់) ដែលមានលំអិតដូចខាងក្រោម៖

    July 27, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច អនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះផ្សារកណ្តាល មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង។ ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារកណ្តាល តម្រូវឲ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មីក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។

    July 27, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ សូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅទីក្រុងហូជីមិញមេត្តាជ្រាបថា៖ អាជ្ញាធរទីក្រុងហូជីមិញ សម្រេចដាក់ចេញវិធានការបន្ថែម ពីលើសារាចរណែនាំលេខ ១៦ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺ ហាមប្រជាជនមិនឲ្យចេញក្រៅផ្ទះ ចាប់ពីម៉ោង ១៨៖០០នាទីល្ងាច ដល់ម៉ោង ៦៖០០នាទីព្រឹក ដោយអនុវត្តចាប់ពីល្ងាចថ្ងៃនេះតែម្តង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ ទន្ទឹមនេះ រាល់សកម្មភាពទាំងអស់ត្រូវផ្អាក លើកលែងតែក្នុងករណីសង្គ្រោះបន្ទាន់ ឬមានសំណើសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុណ្ណោះ។ – នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ

    July 26, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ សូមបងប្អូនរួសរាន់ទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ០៧៖៣០ ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣៖០០ ដល់ម៉ោង ១៦៖០០នាទី និងត្រូវទំនាក់ទំនង យកប័ណ្ណចាក់វ៉ាក់សាំងពីអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅ។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

    July 26, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនបាន ប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន ដែលសកម្មភាពនេះបាន រំខានដល់ជីវភាពប្រចាំថ្ងៃនិងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។ ក្នុងន័យនេះ ន.ទ.ក បានចេញសេចក្តីណែនាំ ដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ដូចខាងក្រោម៖ ១.បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅ ចូលនេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុនដោយអ្នកប្រើប្រាស់ឡើយ។ ២.បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពី ន.ទ.ក ។ ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តពុំអនុវត្តតាមការណែនាំខាងលើនេះទេ

    July 26, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅសម្រាក ទោះជារយៈពេលវែង ឬរយៈពេលខ្លី នៅផ្ទះសំណាក់​ អង្គរពេជ្រ​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣D​ ផ្លូវ១៣៨​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែកក្កដា​ ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) បានគ្នាចំនួន ៥ នាក់បានចូលទៅសម្រាកនៅទីតាំងខាងលើនេះ រយៈពេល ២ ថ្ងៃ។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់

    July 26, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកទន្លេមេគង្គ ដោយក្នុងរយៈពេលកន្លងមក ព្យុះទី៧ ឈ្មោះ សេមប៉ាកា(CEMPAKA) និងបណ្ដាឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្គួរ ទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន៖ ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឦសានប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ បានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេលពី ៣ទៅ៤ ថ្ងៃខាងមុខទៀត ដែលអាចបណ្ដាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ក្រចេះ

    July 26, 2021
  • ព័ត៌មានជាតិ

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ រាជានុសិទ្ធ រាជ ដែលបានបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារថា លួចទឹកដោះគោ១កំប៉ុងយកអោយយាយឈឺនៅផ្ទះ ត្រូវចាប់វាយខ្នោះចូលគុក បទល្មើសធ្ងន់ណាស់មែនទេ? ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យក្រុមការងារប្រតិកម្មរហ័សខេត្ត ធ្វើការស្រាវជ្រាវឆ្លើយតបបំភ្លឺករណីខាងលើ។ ចំពោះករណីអំពើលួច នេះពិតជាមានមែន កើតហេតុកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅចំណុចផ្សារឡាក់គីភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដែលបុគ្គលឈ្មោះ យ៉ា ស្រីដា

    July 26, 2021
  • កូវីដ-១៩

    នៅថ្ងៃទី26 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 778នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 686នាក់ និងមានអ្នកបាត់បង់ជីវិត 22នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 73,701នាក់, ករណីជាសះស្បើយសរុប 65,950នាក់ និងស្លាប់សរុប 1,305នាក់៕

    July 26, 2021
  • កូវីដ-១៩

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៨ គឺជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី០៩ ដល់ទី១១ ជាករណីឆ្លងមានប្រភពចម្លងចេញពីការដ្ឋានRose Apple Square។ ក្នុងនោះ ករណីទី១២ ដល់ទី១៤ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ ករណីទី១៥ ដល់ទី២៧ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ

    July 26, 2021